KhmerPronunciationEnglish/Notes#occ
រៀងរាល់ riəŋ roal each and every 4/4

Link to overview page
Link to dictionary

Getting Up (Sakanan) — 06


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់ដើរចូលក្នុងបន្ទប់ទឹកគាត់រួចរាល់ហើយ គាត់បានបើកទូកញ្ចក់ឬក៏កូនទូរបស់គាត់ ដើម្បីយកថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញចេញមកអញ្ចឹងនៅពេលដែលភ្ញាក់ពីគេងហើយ យើងត្រូវការដុសធ្មេញ ដុសសម្អាតធ្មេញរបស់យើង ដើម្បីយកកម្ទេចកម្ទីចេញពីធ្មេញរបស់យើង ព្រោះថាពេលល្ងាច គឺយើងញ៉ាំអាហារពេលល្ងាចជាច្រើន អញ្ចឹងកម្ទេចកម្ទីនឹងនៅជាប់ធ្មេញរបស់យើងជាក់ជាពុំខានដូច្នេះនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់បានច្របាច់ថ្នាំដុសធ្មេញដាក់នៅលើច្រាសដុសធ្មេញរបស់គាត់ អញ្ចឹងថ្នាំដុសធ្មេញ ប្រអប់ថ្នាំដុសធ្មេញរបស់គាត់គឺមានពណ៌ ចំណែកឯថ្នាំដុសធ្មេញគឺមានពណ៌បៃតងនិងលាយ ហើយច្រាសដុសធ្មេញរបស់គាត់គឺមានពណ៌ក្រហមអញ្ចឹងគាត់បានច្របាច់ថ្នាំដុសធ្មេញមួយចំនួន ដាក់ទៅលើច្រាសដុសធ្មេញរបស់គាត់ បាទ គាត់ច្របាច់[ច្រាសដុសធ្មេញ]ថ្នាំដុសធ្មេញ ទៅលើច្រាសដុសធ្មេញ ដើម្បី សម្រាប់ធ្វើការដុសធ្មេញគាត់ អញ្ចឹងគាត់ដុសធ្មេញជារៀងរាល់ព្រឹកតែម្ដង ព្រោះថាការដុសធ្មេញ គឺធ្វើឲ្យយើងបំបាត់ក្លិនមាត់អញ្ចឹងពេលដែលយើងក្រោកពីគេង គឺកម្ទេចកម្ទីកាកសំណល់ ដែលយើងញ៉ាំអាហារពីពេលល្ងាចនោះនៅតោងស្អិតជាប់ធ្មេញរបស់យើង ដូច្នេះវានឹងធ្វើឲ្យមានដង្កូវស៊ីធ្មេញ ឬក៏មានក្លិនមាត់ ប្រសិនបើយើងមិនបានដុសធ្មេញនោះទេ

Cold Season (Sakanan) — 05


ចូលដល់រូបភាពទីរូបភាពទីគឺក្មេងប្រុសម្នាក់នោះ គាត់ងូតទឹក បាទ ទឹក គាត់បើកទឹកផ្កាឈូករបស់គាត់ ហើយគាត់ឈរពីក្រោមទឹកផ្កាឈូកនោះអញ្ចឹងយើងឃើញថា ទឹកផ្កាឈូកកំពុងតែបញ្ចេញទឹកទៅលើក្មេងប្រុសម្នាក់នោះហើយក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដោយរក្សាក្បួនអនាម័យរបស់គាត់ ដែលគាត់បានរៀនពីសាលាមក គឺយើងឃើញថា គាត់ងូតទឹកដោយបានកក់សក់និងដុសខ្លួនផងដែរអញ្ចឹងជារៀងរាល់ពេលដែលយើងងូតទឹក យើងគួរតែដុសខ្លួននឹងសាប៊ូ ហើយក៏ដូចជាកក់សក់នឹងសាប៊ូកក់សក់ផងដែរព្រោះថាការធ្វើបែបនេះធ្វើឲ្យខ្លួនប្រាណរបស់យើងមានអនាម័យ និងអាចចៀសផុតពីមេរោគផ្សេងដែលតោងជាប់នឹងខ្លួនយើង ព្រោះថានៅពេលដែលយើងគេង រាងកាយរបស់យើងនឹងបញ្ចេញញើសផងដែរអញ្ចឹងធ្វើឲ្យមានមេរោគឬក៏បាក់តេរីផ្សេងជាប់នឹងខ្លួនយើង ដូច្នេះនៅពេលដែលយើងងូតទឹក យើងត្រូវតែដុសខ្លួននិងកក់សក់នឹងសាប៊ូហើយការដុសខ្លួននឹងសាប៊ូក៏ធ្វើឲ្យរាងកាយរបស់យើងមានក្លិនក្រអូបផងដែរដែលធ្វើឲ្យយើងមានក្លិនក្រអូបនិងមិនមានក្លិនអាក្រក់នៅពេលដែលយើងដើរក្បែរអ្នកដទៃ ព្រោះថានៅពេលដែលយើងមានក្លិនស្អុយឬក៏មានក្លិនខ្លួននៅក្បែរអ្នកដទៃ អ្នកដទៃមិនចូលចិត្តយើងនោះទេ អញ្ចឹងយើងត្រូវងូតទឹកដោយដុសខ្លួននឹងសាប៊ូ

Boats (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ជារៀងរាល់ពេល នៅពេលដែលយើងជិះទូក គឺទូកតែងតែឃ្លោង ម្ដងផ្អៀងឆ្វេង ម្ដងផ្អៀងស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម អញ្ចឹងអ្នកជិះទូកគឺភាគច្រើនគឺគាត់ពុលរលក អញ្ចឹងអាការៈពុលរលក គឺស្រដៀងនឹងអាការៈពុលឡានដែរ ការពុលឡាន ពុលយន្តហោះ ពុលរលក គឺមានអាការៈដូចគ្នា ដែលយើងមានអាការៈវិលមុខ ឈឺក្បាល និងចង់ក្អួត ដោយសារតែយើងមិនអាចទប់ទល់ និងការឃ្លីងឃ្លោងរបស់ទូកបាន ដែលជាក់ស្ដែងអ្នកខ្លះដែលគាត់មានសុខភាពខ្សោយ អ្នកខ្លះដែលគាត់មានសុខភាពទន់ខ្សោយ គឺគាត់តែងតែពុល មិនថាគាត់ជិះឡាន ជិះយន្តហោះ ឬក៏ជិះទូកនោះទេ គឺនៅពេលដែលគាត់ជិះបានបន្តិច គឺគាត់តែងតែមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត ដែលជាក់ស្ដែងបុរសដែលនៅក្នុងរូបភាពទីនេះ បុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី គឺគាត់កំពុងតែពុលរលក ដោយយើងឃើញគាត់កំពុងតែយកដៃខ្ទប់ក្បាលរបស់គាត់ បានន័យថាគាត់ឈឺក្បាល ឬក៏វិលមុខយ៉ាងខ្លាំង ដែលយើងឃើញភ្នែករបស់គាត់ កំពុងតែស្រឡេវ គឺសម្លឹងទៅរកគ្នាទៅវិញទៅមក អញ្ចឹងគាត់មានអារម្មណ៍ថាវិលមុខ ដោយសារតែពុលរលក ហើយមាត់របស់គាត់គឺកំពុងតែក្រៀម ឬក៏កំពុងតែខំបិទមាត់ ព្រោះថាមាត់របស់គាត់គឺគាត់ចង់ក្អួត អញ្ចឹងអ្នកដែលពុលរលកទាំងអស់ គឺតែងតែចង់ក្អួត មានអាការៈចង់ក្អួត និងវិលមុខ និងឈឺក្បាល ដូច្នេះដូចជាមនុស្សឈឺ អញ្ចឹងដែរគឺមិនស្រួលក្នុងខ្លួននោះទេ គឺតែងតែឈឺក្បាល វិលមុខ នៅពេលដែលយើងពុលរលក ដូច្នេះបុរសម្នាក់នេះ នៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែពុលរលក និងមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត

Alms Round (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញថា បន្ទាប់ពីគាត់បានមូរកម្រាលឡើងរួចហើយ ហើយចៅស្រីរបស់គាត់ ក៏បានពាក់ស្បែកជើងរួចរាល់ហើយដែរ ដូច្នេះពួកគេទាំងពីរនាក់ក៏បានកាន់កម្រាលម្នាក់មួយដោយយើងឃើញកម្រាលនីមួយៗគឺគាត់កៀបទៅនឹងក្លៀករបស់គាត់ អញ្ចឹងបានន័យថាកៀបទៅនឹងក្លៀកដែលនៅក្រោមស្មារបស់គាត់ ដែលយើងឃើញគាត់អត់កាន់ទេ បានន័យថាគាត់ត្បៀតក្លៀក យើងហៅថាត្បៀតក្លៀក ដើម្បីយកកម្រាលនោះចូលទៅក្នុងផ្ទះអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះ ហើយបំពេញការងារប្រចាំថ្ងៃរបស់ពួកគេវិញ បន្ទាប់ពីពួកគេដាក់បាត្រព្រះសង្ឃរួចអញ្ចឹងយើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ត្បៀតក្លៀកនូវកម្រាល គាត់យកកម្រាលមកត្បៀតក្លៀក ហើយដើរទៅខាង ដើរចូលទៅក្នុងផ្ទះ ដែលចៅស្រីរបស់គាត់កំពុងតែដើរនៅខាងក្រោយ អញ្ចឹងពួកគេទាំងពីរនាក់គឺមានអារម្មណ៍ថាស្រស់ស្រាយនិងសប្បាយរីករាយ ដោយសារតែពួកគេបានដាក់បាត្រដល់ព្រះសង្ឃ ដែលជាចំណីអាហារ មានដូចជាបាយ និងមានសម្លជាដើម ហើយពួកគេបានបួងសួងសុំនូវសេចក្តីប្រាថ្នា ឬក៏បំណងប្រាថ្នាផ្សេងឲ្យបានសម្រេច ព្រោះថាពួកគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះពួកគាត់គោរពព្រះសង្ឃ និងពួកគាត់តែងតែចូលចិត្តធ្វើបុណ្យរាប់បាត្រជាមួយនឹងព្រះសង្ឃ ហើយជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានប្រជាជនជាង ៩០ ភាគរយគឺកាន់ព្រះពុទ្ធសាសនា និងគោរពព្រះសង្ឃ ដូច្នេះរៀងរាល់ថ្ងៃ រៀងរាល់ពេលព្រឹក គឺតែងតែមានការដាក់ចង្ហាន់ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ហើយចំណែកឯថ្ងៃសីល ដែលថ្ងៃសីល ជាថ្ងៃសីល គឺយើងតែងតែទៅវត្តដើម្បីស្ដាប់លោក ស្ដាប់លោកសូត្រធម៌ ហើយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្ត ចំណែកឯមិនមែនថ្ងៃសីល គឺយើងរង់ចាំនៅក្នុងផ្ទះ ដើម្បីដាក់ចង្ហាន់ដល់ព្រះសង្ឃ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ជាក់ស្ដែងដូចស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រនៅ ស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រដល់ព្រះសង្ឃ នៅពេលដែលគាត់នៅផ្ទះ បានន័យថាគាត់អត់ទៅវត្តនោះទេ គឺព្រះសង្ឃនិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់គាត់តែម្ដង