KhmerPronunciationEnglish/Notes#occ
រៀបរាប់ riəp roap to describe, narrate, relate (a story) 6/4

Link to overview page
Link to dictionary

Expressing love — Cultural note


ក៏ដូចជាវប្បធម៌ផ្សេងដែរ ជនជាតិខ្មែរតែងតែរៀបរាប់អំពីក្តីស្រឡាញ់តាមរយៈបទចម្រៀងលោក ស៊ិន ស៊ីសាមុត គឺជាអ្នកចម្រៀងខ្មែរកាលសម័យដើមដ៏ឆ្នើមម្នាក់ ដែលបទចម្រៀងរបស់គាត់ពីរោះអណ្ដែតអណ្ដូង និងមានអត្ថន័យបង្ហាញទឹកចិត្តស្នេហាជ្រាលជ្រៅ

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។

Motorcycle Taxi (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់បានរៀបរាប់អំពីគោលដៅដែលគាត់ត្រូវទៅរួចហើយ រៀបរាប់អំពីគោលដៅដែលគាត់ត្រូវទៅ ប្រាប់ទៅដល់បុរសដែលជាម្ចាស់ម៉ូតូនោះរួចរាល់ហើយ បុរសម្ចាស់ម៉ូតូក៏បានគិតមួយសន្ទុះ បន្ទាប់មកគាត់ក៏បាននិយាយអំពីតម្លៃដែលគាត់នឹងយក ដើម្បីក្នុងការធ្វើដំណើរទៅ អញ្ចឹងពេលនោះ នារីម្នាក់នោះ គាត់ក៏បានយល់ព្រមជាមួយនឹងតម្លៃ ហើយបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានយល់ព្រមជូននារីនោះទៅផងដែរអញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញពួកគេទាំងពីរអ្នកគឺមានទឹកមុខសប្បាយរីករាយ ដោយសារតែនារីម្នាក់នោះ គាត់កំពុងតែប្រញាប់ ហើយស្ទះផ្លូវ ដូច្នេះគាត់ជិះឡានអត់កើត អញ្ចឹងគាត់ក៏បានមករកម៉ូតូឌុប ដើម្បីទៅឲ្យបានលឿន ព្រោះម៉ូតូឌុបតូច ម៉ូតូតូច អញ្ចឹងងាយស្រួលជិះជាងឡាន ហើយបុរសម្នាក់នោះ គាត់កំពុងតែរង់ចាំអតិថិជនដើម្បីជិះម៉ូតូឌុបរបស់គាត់ អញ្ចឹងនៅពេលដែលអតិថិជនរបស់គាត់មករកគាត់ គាត់សប្បាយរីករាយ ព្រោះថាគាត់ អាចរកអតិថិជនបាន ដូច្នេះគាត់នឹងបានលុយ ចំណែកឯនារីម្នាក់នោះ គាត់សប្បាយចិត្ត ដោយសារតែគាត់អាចទៅទាន់ម៉ោង គាត់សង្ឃឹមថាគាត់ទៅទាន់ម៉ោង មិនខកណាត់នោះទេអញ្ចឹងពួកគេទាំងពីរនាក់ ដែលនៅក្នុងរូបភាពទីនេះ គឺសប្បាយចិត្តដូចគ្នា ដោយយើងឃើញទឹកមុខរបស់នារីម្នាក់នោះកំពុងតែញញឹម អញ្ចឹងគាត់ញញឹមហើយសើចសប្បាយ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់បានលើកដៃស្ដាំឡើង ដើម្បីជាសញ្ញាថា គាត់យល់ព្រមឌុបនារីម្នាក់នោះទៅកាន់គោលដៅរបស់គាត់

Pickpocket (Sakanan) — 18


បន្ទាប់មកទៀត នៅក្នុងរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ បុរសម្នាក់នោះ គាត់ក៏បានទូរស័ព្ទទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់បានទាញទូរស័ព្ទចេញពីហោប៉ៅ ម្ដងនេះគាត់ពុំបានចុចទូរស័ព្ទលេងបណ្ដាញ[...]សង្គម ឬក៏ហ្វេសប៊ុក ឬក៏ឆាតទៅមិត្តភក្តិរបស់គាត់ទៀតនោះទេ ប៉ុន្តែគាត់បានយកទូរស័ព្ទមក ដើម្បីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ គាត់បានទូរស័ព្ទទៅកាន់មិត្តភក្តិរបស់គាត់ ហើយរៀបរាប់អំពីរឿងរ៉ាវដែលចោរលួចកាបូបលុយរបស់គាត់ ដោយគាត់រៀបរាប់បណ្ដើរ ធ្វើកាយវិការបណ្ដើរ អញ្ចឹងគាត់បានលើកដៃឡើង ហើយគាត់បាននិយាយ ហាមាត់និយាយ ដោយពិពណ៌នាទៅលើអ្វីដែលបានកើតឡើងចំពោះគាត់ ដូចជាគាត់ឈរចុចទូរស័ព្ទនៅក្នុងរថភ្លើង ពេលនោះមានចោរមួយ គាត់ក៏បានលូកចូលក្នុងហោប៉ៅក្រោយរបស់គាត់ ដើម្បីដកយកកាបូបរបស់គាត់ចេញពីហោប៉ៅ អញ្ចឹងនៅពេលដែលចោរដកចេញ ដកកាបូបចេញពីហោប៉ៅគាត់ពុំបានដឹងខ្លួននោះទេ ដូច្នេះហើយទើបធ្វើឲ្យគាត់បាត់កាបូបលុយ អញ្ចឹងគាត់បានខលទៅប្រាប់មិត្តភក្តិរបស់គាត់ថាគាត់បានបាត់កាបូបលុយ ហើយដើម្បីឲ្យមិត្តភក្តិរបស់គាត់មកជួយគាត់ ដើម្បីទិញសំបុត្ររថភ្លើងថ្មី ដើម្បីអាច ឲ្យគាត់បន្តដំណើរទៅខាងមុខទៀត អញ្ចឹងលុះត្រាតែគាត់មានសំបុត្ររថភ្លើងថ្មី ទើបគាត់អាចដើរឆ្លងកាត់ផ្លូវដើរដែលមានរបាំងនោះបាន ដូច្នេះហើយគាត់ខលទៅមិត្តភក្តិរបស់គាត់ ដើម្បីស្វែងរកជំនួយ ឲ្យមិត្តភក្តិរបស់គាត់ទិញសំបុត្ររថភ្លើងមួយឲ្យគាត់ ដើម្បីឆ្លងកាត់របាំងម៉ាស៊ីនរបាំងផ្លូវនោះ ដើម្បីឲ្យគាត់ធ្វើដំណើរទៅមុខទៀតបាន