KhmerPronunciationEnglish/Notes#occ
ត្រូវមាត់ trəv moat 1. to be delicious, to taste good
2. to be scolded, reprimanded, told off
6/5

Link to overview page
Link to dictionary

Talking about the taste of food 1 — Dialogue 1


នៅផ្ទះពិសី
ពិសីវិបុល ម៉េចដែរ? ត្រូវមាត់អត់?
វិបុលឆ្ងាញ់តាស ពិសីពិសីឯងពូកែធ្វើម្ហូបអា៎!
ពិសីនិយាយមែន និយាយលេង? កុំបញ្ជោរខ្ញុំអា៎ប្រាប់តាមត្រង់ម៉ោ ខ្ញុំអត់ខឹងអេ៎
វិបុលឆ្ងាញ់មែនតាស ពិសីខ្ញុំអត់មានកុហកអេ៎
ពិសីអរគុណហើយអីចឹង

Talking about the taste of food 1 — Additional dialogue


នៅភោជនីយដ្ឋាន
ពិសីសាកហាងនេះម្ដងមើល អត់ដែលចូលសោះ
វិបុលហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង
ពិសីកុម្ម៉ង់ទៅអីចឹង

ពិសីម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុលមានអី ឆ្ងាញ់បស់គេដែរតាសចុះពិសីត្រូវមាត់អត់?
ពិសីខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាសចាំលើកក្រោយមកទៀត

Talking about the taste of food 2 — Dialogue 1


ធីតារតនា ម៉េចដែរ ម្ហូបខ្ញុំធ្វើ? ឆ្ងាញ់អត់?
រតនាមានអី ធីតា ឆ្ងាញ់ដែរតាស
ធីតាសុភា ម៉េចដែរ ត្រូវមាត់អត់?
សុភាដូចរៀងប្រៃបន្តិច តែមានអី ញ៉ាំបានតាស
ធីតាប្រៃអ៎? ប្រហែលខ្ញុំដាក់អំបិលជ្រុលតិចហើយបើញ៉ាំអត់បានកុំញ៉ាំអីណាញ៉ាំអីផ្សេងវិញទៅ
សុភាមានអី ញ៉ាំបានតាសមិនមែនអត់ឆ្ងាញ់ដល់ថ្នាក់ញ៉ាំអត់បានណា៎

Calming someone down — Dialogue 1


ភ័យ
លីដាសុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដាកុំអាលភ័យចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើលទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ
សុគន្ធអីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ
លីដាត្រូវមាត់ ត្រូវទៅខុសតិចតួច មានអីអ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស

Doing The Dishes (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានទាំងអស់រួចរាល់ហើយ គាត់ក៏បានលើកចានដែលបានលាងរួច មកដាក់នៅលើធុងរទេះមី ឬក៏រទេះទឹកស៊ុប អញ្ចឹងគាត់បានលើកចានទាំងអស់នោះ មកដាក់លើធុងរទេះមី ដើម្បីឲ្យស្ត្រីអ្នកលក់នោះយកចាននោះទៅប្រើប្រាស់បន្តទៀត ដោយក្មេងប្រុសម្នាក់នោះ គាត់បានលើកចានចំនួនបួនមកដាក់លើធុងរទេះមី ដោយមានចានខាងក្រោមគេគឺពណ៌ក្រហម ចានពីរនៅកណ្ដាលគឺពណ៌បៃតង និងចានមួយលើគេគឺពណ៌ក្រហមដូចគ្នា អញ្ចឹងគាត់លើកចាននោះដោយដៃពីរ ព្រោះថាគាត់នៅតូច អញ្ចឹងចានច្រើនគាត់អត់អាចលើកដោយដៃម្ខាងបានទេ ព្រោះប្រសិនបើគាត់លើកដោយដៃម្ខាង ចាននោះអាចនឹងធ្លាក់បែក ឬក៏អាចធ្លាក់ចេញពីដៃរបស់គាត់ ធ្វើឲ្យចាននោះធ្លាក់បែក អញ្ចឹងប្រសិនបើធ្លាក់បែក ថៅកែរបស់គាត់នឹងស្ដីបន្ទោស ឬក៏បណ្ដេញគាត់ចេញពីការងារ អញ្ចឹងគាត់អត់ត្រូវធ្វើឲ្យចានបែកនោះទេ ដូច្នេះគាត់ត្រូវតែលើកចាននោះដោយប្រុងប្រយ័ត្នជាទីបំផុតអញ្ចឹងនៅក្នុងការធ្វើការងារ យើងត្រូវតែធ្វើការដោយប្រុងប្រយ័ត្ន ដោយការយកចិត្តទុកដាក់ យើងមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះប្រសិនបើយើងធ្វេសប្រហែសយើងអាចនឹងត្រូវមាត់ ឬក៏ធ្វេសប្រហែសយើងអាចនឹងត្រូវថៅកែស្ដីឲ្យ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់ធ្វើការរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដោយគាត់លាងសម្អាតចានបានយ៉ាងស្អាតល្អ ហើយចានរបស់គាត់នីមួយៗ គាត់ត្រួតយ៉ាងមានសណ្ដាប់ធ្នាប់ ដើម្បីយកមកឲ្យស្ត្រីដែលជាអ្នកលក់គាត់ប្រើប្រាស់បន្តទៀត