KhmerPronunciationEnglish/Notes#occ
អ្នករត់សំបុត្រ neak rʊət sɑmbot mailman, postman, messenger 3/2

Link to overview page
Link to dictionary

Post Office (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ រូបភាពទី ១៧ គឺមិនខុសពីសំបុត្រនោះទេ មិនខុសពីការផ្ញើសំបុត្រនោះទេ គឺបុរសម្នាក់នោះ គាត់ត្រូវសរសេរអាសយដ្ឋានរបស់អ្នកទទួល អញ្ចឹងគាត់ត្រូវសរសេរឈ្មោះ អាសយដ្ឋាន ក៏ដូចជាលេខទូរស័ព្ទរបស់អ្នកទទួល ដើម្បីឲ្យអ្នករត់សំបុត្រងាយស្រួលនៅក្នុងការយកទៅឲ្យអ្នកទទួលឲ្យចំគោលដៅ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានកំពុងតែកាន់ប៊ិច គាត់កាន់ប៊ិចសរសេរអាសយដ្ឋាន ក៏ដូចជាឈ្មោះរបស់អ្នកទទួល នៅលើប្រអប់បញ្ញើរបស់គាត់ ដើម្បីមុននឹងគាត់ផ្ញើ ព្រោះគាត់សរសេរបែបនេះ គឺងាយស្រួល ធ្វើឲ្យការិយាល័យប្រៃសណីយ៍ ឬក៏បុគ្គលិកការិយាល័យប្រៃសណីយ៍ យកអីវ៉ាន់នោះ ឬក៏យកសម្ភារៈ ឬក៏សៀវភៅរបស់គាត់នោះ ទៅឲ្យមិត្តភក្តិរបស់គាត់ចំគោលដៅតែម្ដង អញ្ចឹងគាត់ត្រូវសរសេរឲ្យបានច្បាស់ គាត់ត្រូវសរសេរឲ្យបានច្បាស់ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ដូច្នេះគាត់ យើងឃើញនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែសរសេរដោយយកចិត្តទុកដាក់ជាទីបំផុត ដោយគាត់កាន់ប៊ិចនៅក្នុងដៃស្ដាំ ហើយសរសេរ ដៃឆ្វេងរបស់គាត់គឺដាក់នៅលើប្រអប់ ដើម្បីទប់កុំឲ្យប្រអប់របស់គាត់រង្គើ នៅពេលដែលប្រអប់រង្គើគឺវាពិបាកសរសេរ ដូច្នេះគាត់ទប់ឲ្យនឹង ឲ្យប្រអប់របស់គាត់មានលំនឹង ដើម្បីងាយស្រួលក្នុងការសរសេរ

Post Office (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺការផ្ញើរបស់របរនៅក្នុងការិយាល័យប្រៃសណីយ៍ គឺយើងបែងចែកចេញជាពីរ គឺការផ្ញើរបស់របរជាសំបុត្រ ការផ្ញើសំបុត្រផ្សេង និងការផ្ញើរបស់របរជាអីវ៉ាន់ផ្សេង ដោយសារតែសំបុត្រគឺយើងត្រូវយកសំបុត្រនោះទៅបិទតែមសិន អញ្ចឹងយើងបិទតែមប្រៃសណីយ៍សិន ជាមុនសិន មុននឹងយើងអាចយកទៅផ្ញើបាន ដូច្នេះនៅក្នុងរូបភាពទីគឺយើងឃើញក្មេងប្រុសម្នាក់ហ្នឹង គាត់ក៏បានយកសំបុត្ររបស់នារីម្នាក់ ដែលផ្ញើតាមគាត់មកប្រៃសណីយ៍ហ្នឹង យកទៅបិទតែម អញ្ចឹងជាទូទៅតែមប្រៃសណីយ៍ គឺយើងមានតែមជាច្រើនប្រភេទទៅតាមតម្លៃ និងទៅតាមអ្វីដែលយើងចង់ផ្ញើ ដោយតែមខ្លះមានតម្លៃ ១០០ រៀល តែមខ្លះមានតម្លៃ ៥០០ រៀល តែមខ្លះមានតម្លៃ ១០០០ រៀល អញ្ចឹងទៅតាមប្រភេទតែមនិងទៅតាមគោលដៅដែលគេត្រូវផ្ញើដូច្នេះប្រសិនបើគេផ្ញើជិត គឺយើងអាចបិទតែម ១០០ រៀល ឬក៏ ៥០០ រៀល ក៏ប៉ុន្តែប្រសិនបើយើងត្រូវផ្ញើទៅឆ្ងាយ សំបុត្រនេះត្រូវផ្ញើទៅប្រទេសឆ្ងាយ ឬក៏ផ្ញើទៅកន្លែងឆ្ងាយ គឺគេអាចបិទតែម ១០០០ រៀល ឬក៏គេអាចបិទតែមទាំងអស់តែម្ដង គឺពេលខ្លះ គឺគេបិទតែមប្រៃសណីយ៍ទាំងអស់តែម្ដង គឺបិទទាំងតែម ១០០ រៀល បិទទាំងតែម ៥០០ រៀល ក៏ដូចជាបិទទាំងតែម ១០០០ រៀលជាមួយនឹងគ្នាតែម្ដង បានន័យថាគេបិទតែមចំនួនបី ក៏ប៉ុន្តែនៅក្នុងរូបភាពនេះ គឺយើងឃើញគាត់បិទតែមចំនួនមួយតែប៉ុណ្ណោះ អញ្ចឹងគាត់យកតែមមកបិទទៅលើស្រោមសំបុត្ររបស់គាត់ ក៏ប៉ុន្តែគាត់អត់បិទឲ្យចំតួអក្សរនោះទេ ដោយសារតែលើសំបុត្រនេះយើងឃើញមានអក្សរ ដើម្បីសរសេរឈ្មោះអ្នកទទួលសំបុត្រនោះ ក៏ដូចជាអាសយដ្ឋានរបស់អ្នកទទួលសំបុត្រ អញ្ចឹងដើម្បីផ្ញើសំបុត្រ យើងត្រូវសរសេរឈ្មោះនិងអាសយដ្ឋានរបស់អ្នកទទួលឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលឲ្យគេយកសំបុត្រនោះទៅឲ្យអ្នកដែលត្រូវទទួល ព្រោះប្រសិនបើយើងអត់សរសេរឈ្មោះគាត់ទេ អញ្ចឹងយើងអត់ ប្រសិនបើយើងអត់បញ្ជាក់ពីអាសយដ្ឋាននិងឈ្មោះរបស់គាត់ទេ អ្នករត់សំបុត្រ យើងហៅថាអ្នករត់សំបុត្រ ពិបាកនៅក្នុងការរកអ្នកដែលទទួលសំបុត្រខ្លាំងណាស់ ដោយសារតែអត់មានឈ្មោះនិងអត់មានអាសយដ្ឋានត្រឹមត្រូវ ដូច្នេះនៅក្នុងរូបភាពនេះ គាត់កំពុងតែបិទតែមមិនឲ្យចំតួអក្សរ ឬក៏មិនឲ្យចំឈ្មោះអ្នកទទួលនោះទេ ដើម្បីកុំឲ្យបាំងបន្ទាប់មកទៀតយើងឃើញគាត់បានវ៉ៃត្រា បោះត្រាទៅលើតែមនោះ អញ្ចឹងក្នុងការបោះត្រាក៏គេមានរបៀបបោះត្រារបស់គេដែរ ដោយយើងឃើញការបោះត្រា គឺយើងត្រូវបោះពាក់កណ្ដាលនៅលើតែម ហើយពាក់កណ្ដាលទៀតគឺត្រូវហៀរមកលើសំបុត្រ ដើម្បីបញ្ជាក់ថាតែមមួយនោះគឺប្រើប្រាស់រួចរាល់ហើយ អញ្ចឹងយើងអត់អាចយកតែមនោះទៅប្រើប្រាស់ម្ដងទៀតបានទេ អញ្ចឹងជាទូទៅតែមប្រៃសណីយ៍ គឺយើងប្រើប្រាស់តែម្ដងតែប៉ុណ្ណោះ ដោយយើងបិទហើយ យើងបោះត្រាពីលើ ដែលត្រាជាទូទៅ ត្រាដែលបោះលើតែមប្រៃសណីយ៍ គឺយើងបោះត្រាមោឃៈ អញ្ចឹងមោឃៈ បានន័យថា យើងប្រើប្រាស់លែងបានទៀតហើយ បានន័យថាតែមនោះ គឺលែង លែងមានប្រសិទ្ធិភាពប្រើទៀតហើយ នៅពេលដែលយើងប្រើបានម្ដង ដោយយើងឃើញនៅក្នុងរូបភាពនេះ ត្រាគឺរាងមូល ត្រារបស់គាត់ដែលកាន់គឺមានរាងមូល ដែលរាងមូលសំប៉ែតនៅខាងក្រោម អញ្ចឹងសំប៉ែតនៅខាងក្រោមគឺគេប្រើជាប្លាស្ទិក ដើម្បីជ្រលក់ពណ៌ ហើយបោះនៅលើក្រដាស ដែលសរសេរជាអក្សរផ្សេងដូចជាសរសេរជាអក្សរមោឃៈជាដើម ហើយយើងឃើញមានដងកាន់បន្តិច អញ្ចឹងត្រាគឺតែងតែមានដងកាន់ ដើម្បីឲ្យយើងងាយស្រួលកាន់ក្នុងការបោះត្រា ដោយយើងឃើញគាត់ប្រើប្រាស់ម្រាមដៃរបស់គាត់ចាប់កាន់ដងត្រា ហើយបោះត្រាទៅលើតែមជាមួយនឹងសំបុត្រ អញ្ចឹងគាត់បោះអត់ឲ្យចំលើតែមសុទ្ធ ឬក៏ចំលើសំបុត្រសុទ្ធទេ ដោយគាត់ យើងឃើញស្នាមតែមដែលគាត់បោះនោះ គឺមានបន្តិចជាប់នៅពាក់កណ្ដាល ជាប់នៅលើតែម ហើយពាក់កណ្ដាលទៀតគឺជាប់នៅលើសំបុត្រ អញ្ចឹងគឺតែមនោះគឺ យើងបោះត្រានោះគឺ ដើម្បីបញ្ជាក់ថា តែមនោះប្រើប្រាស់លែងបានទៀតហើយ