Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
មិនបាច់ | mɨn bac | to not have to, not need to, to be not necessary {មិនបាច់ទេ = [that’s/it’s] not necessary} | 19/18 |
Link to overview page
Link to dictionary
Getting someone’s attention — Dialogue 2
តារា៖ អេ!
វុទ្ធី៖ អូ បងតារា!
តារា៖ សម្លឹងមើលទូរស័ព្ទឡើងភ្លឹក!
វុទ្ធី៖ ជួនគ្នាម្ល៉េះ! ទៅណាមកណាបង?
Making suggestions in which the speaker is included — Dialogue 3
ផារី៖ វិចិត្រ ឆ្លៀតចូលផ្សារទិញអីវ៉ាន់តិចអី?
វិចិត្រ៖ ចង់ចូលឥឡូវហ្នឹង? យប់ហើយហ្នឹង។ ចាំលើកក្រោយទៅអី?
ផារី៖ ចូលតិចទៅអី។
វិចិត្រ៖ អីចឹង ផារីឯងចូលទៅ ខ្ញុំនៅចាំនៅក្រៅ។ ខ្ជិលផ្ញើម៉ូតូ។
ផារី៖ មិនបាច់អេ៎អីចឹង។ នាំពិបាកវិចិត្រឯង។
Talking about the taste of food 2 — Dialogue 2
រតនា៖ ធីតាឯងដាក់អំបិលប៉ុន្មានស្លាបព្រា?
ធីតា៖ ប្រៃខ្លាំងអ៎?
រតនា៖ ហ្នឹងហើយ! ... និយាយលេងអេ៎។ ប្រៃតិច តែមិនអីទេ ញ៉ាំបាន។ ឆ្ងាញ់តាស មានអី។
ធីតា៖ ត្រឹមតែអាចទទួលយកបានទៅបានហើយ មិនបាច់ឆ្ងាញ់ក៏បានដែរ ណោះ?
រតនា៖ រសជាតិប៉ុណ្ណឹងបានហើយ។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Expressing warmth — Additional dialogue
កូន៖ បើកកង្ហារឲ្យត្រជាក់តិចសិន ចាំញ៉ាំ។ សម្លម្សិលមិញ ក្រែងនៅសល់តាសអីម៉ាក់?
ម្ដាយ៖ នៅសល់តាស។ ចាំម៉ាក់យកទៅកម្ដៅឲ្យក្ដៅតិចសិន។ ម្ហូបនេះត្រជាក់តិច ញ៉ាំទៅណា ក្ដៅៗបានឆ្ងាញ់។
កូន៖ មិនបាច់កម្ដៅឲ្យក្ដៅពេកទេម៉ាក់ ក្ដៅល្មមបានហើយ។
Consoling someone — Additional dialogue
ស្រីពេជ្រ៖ ត្រូវគេស្ដីឲ្យ សប្បាយចិត្តម៉េចកើត?
កុសល៖ បើយើងធ្វើខុស គេស្ដីឲ្យ យើងទទួលយក ហើយកែទៅ។ មានអ្នកណាដែលថាមិនដែលខុស។ បើខុសហើយ អត់មានអ្នកជួយប្រាប់ អាហ្នឹងបានពិបាក។ តែបើគេស្ដីឲ្យអត់មានហេតុផល យើងស្ដាប់ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាងទៅ។ កុំខ្វល់ ហើយមិនបាច់យកខួរក្បាលទៅគិត ឬទៅឈឺចាប់ជាមួយទេ។
Discouraging someone from pursuing a course of action — Dialogue 2
កូនស្រី៖ ម៉ែ ថ្ងៃសៅរ៍ហ្នឹង ខ្ញុំត្រូវទៅញ៉ាំការពួកម៉ាកនៅពោធិ៍សាត់។
ម្ដាយ៖ ងាប់ ហើយទៅឆ្ងាយម៉េះ? ខែភ្លៀងទៀត។ មិនបាច់ទៅអេ៎ ផ្ញើតែចំណងដៃតាមគេទៅបានហើយ។
កូនស្រី៖ មានទៅស្អីម៉ែ។ ទៅជាមួយគេជាមួយឯងតាស។
ម្ដាយ៖ ជាមួយគេជាមួយឯងក៏ដោយ។ កុំទៅ ម៉ែអត់ឲ្យទៅអេ៎ណា។
កូនស្រី៖ គ្មានអ្នកណាគេដូចម៉ែឯងអីចឹងអេ៎ បារម្ភខុសទំនង។
Expressing fear — Additional dialogue
កញ្ញា៖ ធារី ម៉េចមិនចុះហែលទឹកលេង?
ធារី៖ អត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក។
កញ្ញា៖ ម៉េចចឹង?
ធារី៖ ខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ។
កញ្ញា៖ ចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារី៖ អត់អេ៎ កញ្ញា។ ខ្ញុំអត់ចូលចិត្តហែលទឹកអេ៎។
កញ្ញា៖ ម៉ោៗ សាកទៅ លែងខ្លាចហើយ។
ធារី៖ អត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាច។ កញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎។
Making suggestions in which the speaker is included — Additional dialogue
វិចិត្រ៖ ផារី តស់ទៅញ៉ាំអីសិន ខ្ញុំឃ្លានហើយ។ នៅមុខនោះមានហាងលក់ភីហ្សាមួយ។
ផារី៖ វិចិត្រឃ្លានហើយអ៎? ខ្ញុំដូចជាអត់ទាន់ឃ្លានផង តែស្រេកទឹក។ វិចិត្រទៅហាងនុងមុនទៅ។ ខ្ញុំទៅទិញទឹកកកឈូសនៅនោះសិន ហើយចាំជុំគ្នាវិញនៅហាងភីហ្សានុងម៉ង។
វិចិត្រ៖ អីចឹងក៏បាន។ ចង់ឲ្យខ្ញុំកុម្ម៉ង់អីញ៉ាំឲ្យហើយអត់?
ផារី៖ មិនបាច់ទេ។ ចាំខ្ញុំទៅដល់ ខ្ញុំកុម្ម៉ង់ខ្លួនឯងក៏បាន។
Receiving/welcoming visitors and paying visits to others — Dialogue 2
សុភាព៖ អូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ។
វណ្ណា៖ ខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅ។ សុភាពមានត្រូវទៅណាអត់?
សុភាព៖ ង៉ៃនេះខ្ញុំទំនេរតាស។ អត់មានត្រូវទៅណាផង។ វណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា។
វណ្ណា៖ មិនបាច់ទឹកអីទេសុភាព។ ខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ។
Offering help — Dialogue 2
មីង៖ អ៊ើ មីងលាងចានហ្នឹងអា៎។
ធីតា៖ ចាំខ្ញុំជួយលាង មីង។ ឆាប់ហើយ។
មីង៖ មិនបាច់អេ៎ ក្មួយ។ នាំតែប្រឡាក់។ ទៅមើលទូរទស្សន៍ចុះ។
ធីតា៖ អត់អីអេ៎ មីង។ ខ្ញុំចង់ជួយតាស។ ឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូត។ ម៉េចដែរ?
មីង៖ អីចឹងក៏បាន។ នោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង។
ធីតា៖ ចា៎ស មីង។
Discouraging someone from pursuing a course of action — Additional dialogue
ពិសី៖ កំពុងតែរកទិញថ្នាំនៀក។ គេថាព្យាបាលបានជំងឺមួយរយមុខ។
សុជាតា៖ ឯណា? ... អូ ថ្នាំហ្នឹងអេ៎។ កុំទិញល្អជាង បោកសុទ្ធ។
ពិសី៖ ម៉េចជាតាឯងដឹង?
សុជាតា៖ ថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផង។ ពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេ។ ឥឡូវឈប់ប្រើហើយ។ ស្ដាយលុយសឹងអី មិនមែនថោកឯណា។
ពិសី៖ មិនបាច់ទិញល្អជាងអីចឹង។
Expressing thanks 1 — Dialogue
សុភី៖ រីករាយថ្ងៃកំណើត ពិសិដ្ឋ! នេះកាដូ ខ្ញុំជូន។ សុំទោសណា ខ្ញុំអត់បានទៅជប់លៀងខួបកំណើតល្ងាចនេះទេ ព្រោះខ្ញុំជាប់មានការរវល់បន្តិច។
ពិសិដ្ឋ៖ អូ សុភី! ចាំបាច់ទិញកាដូអីទេ នាំតែអស់លុយ។ ខ្ញុំរអៀសខ្លួនណាស់នៀក! មិនបាច់ទេ! ល្ងាចហ្នឹងគ្រាន់តែទៅញ៉ាំអីជុំគ្នាបន្តិចទេតើ។
សុភី៖ របស់តិចតួចទេ។ យកទៅ! ខំទិញមកហើយ។ មិនដឹងពិសិដ្ឋឯងពេញចិត្តអត់ទេ។
ពិសិដ្ឋ៖ អរគុណច្រើនហើយណាសុភី!
Indicating disagreement — Additional dialogue
ម៉ាក់៖ មិនបាច់អេ៎អី? នាំតែអស់លុយ។
កូន៖ យូរៗម្ដងតាស។ ទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់៖ អត់ទេស។ ហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត។
កូន៖ អីចឹង ទៅណាវិញ?
ម៉ាក់៖ ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ។
កូន៖ ហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ង។ ទៅកន្លែងណារៀងឡូយតិចទៅ។
ម៉ាក់៖ ស្រេចតែកូនឯងទេអីចឹង។ ថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក។
Establishing guidelines and deadlines for the completion of actions — Dialogue 2
ដាលីន៖ ហ្នឹងហើយ បងនៅក្រៅ។ មានការអីអ៎?
កណ្ណិកា៖ ខ្ញុំចង់សួរបងតិច។ ស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីន៖ មិនបាច់ក៏បានដែរអូន។ តែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកា៖ ក្រាបហ្នឹងខ្ញុំអត់ចេះផងបង។ បងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោង ៣ ថ្ងៃ។
ដាលីន៖ ចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។
Greetings and leave takings 2 — Cultural note
ចំពោះពេលជួបមិត្តភក្តិឬមនុស្សក្មេងជាងបន្តិច ការញញឹមនិងពាក្យថា សួស្ដី គឺគ្រប់គ្រាន់ហើយ។ យើងអាចហៅមនុស្សក្មេងជាងបន្តិចថា អូន (ទាំងប្រុសទាំងស្រី) ហើយហៅក្មេងតូចៗថា អាអូន។
នៅពេលទិញអីវ៉ាន់នៅផ្សារ មិនបាច់និយាយថា ជម្រាបសួរ ឬ សួស្ដីទេ។ អ្នកលក់ខ្លះក៏ជម្រាបសួរ ឬក៏សួស្ដីទៅអតិថិជន តែខ្លះក៏មិននិយាយដែរ។ ពេលចង់ទិញអ្វីមួយ យើងគ្រាន់តែហៅអ្នកលក់ថា បង មីង ឬក៏អូន ទៅតាមអាយុប្រហែលរបស់គាត់ ហើយសួរតម្លៃទៅអ្នកលក់តែម្ដង។ ពេលទិញនិងបង់ប្រាក់ហើយ ភាគច្រើនទាំងអ្នកលក់ទាំងអតិថិជននិយាយថា អរគុណ។
Pickpocket (Sakanan) — 04
Phone (Sakanan) — 09
អញ្ចឹងទូរស័ព្ទដែលមានអេក្រង់ធំៗ គឺយើងងាយស្រួលក្នុងការមើលវីដេអូនៅក្នុងទូរស័ព្ទ ដោយយើងអត់ចាំបាច់មើលទូរទស្សន៍នោះទេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ៩ នេះ បុរសម្នាក់នោះ គាត់កំពុងតែមើលវីដេអូ ដូច ដែលវីដេអូនោះគឺជាវីដេអូ ដែលនៅក្នុងកម្មវិធីបណ្ដាញសង្គមផងដែរ គឺកម្មវិធីយូធូប អញ្ចឹងគាត់កំពុងតែមើលវីដេអូនៅក្នុងកម្មវិធីយូធូបផងដែរ ដោយគាត់មើលបណ្ដើរ និងញញឹមបណ្ដើរ អញ្ចឹងទូរស័ព្ទដែលមានអ៊ីនធឺណិត ឬក៏យើងអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតបាន យើងអាចមើលវីដេអូនៅក្នុងបណ្ដាញសង្គមយូធូបបានផងដែរ ដោយមានវីដេអូច្រើននៅក្នុងបណ្ដាញសង្គមមួយនេះ ព្រោះថាបណ្ដាញសង្គមយូធូបគឺមានវីដេអូច្រើនដែលយើងអាចចូលមើលបាន ដោយប្រើប្រាស់អ៊ីនធឺណិត ក៏ប៉ុន្តែក្រៅពីយូធូបគឺយើងអាចបញ្ចូលវីដេអូទៅក្នុងទូរស័ព្ទរបស់យើង ដើម្បីមើលផងដែរ ប្រសិនបើយើងអត់មានអ៊ីនធឺណិតទេ គឺយើងអាចបញ្ចូលវីដេអូទៅក្នុងទូរស័ព្ទរបស់យើង ហើយយើងអាចមើលបាន អញ្ចឹងដូចជាយើងមើល ចង់មើលរឿងផ្សេងៗដែលយូរៗ ហើយយើងអត់ចង់ប្រើប្រាស់អ៊ីនធឺណិត អញ្ចឹងយើងអាចបញ្ចូលភ្ជាប់ជាមួយទៅនឹងកុំព្យូទ័ររបស់យើង ដើម្បីបញ្ចូលវីដេអូផ្សេងៗចូលទៅក្នុងទូរស័ព្ទរបស់យើង ដូច្នេះហើយយើងអាចមើលវីដេអូពីទូរស័ព្ទរបស់យើង ដោយប្រើប្រាស់អ៊ីនធឺណិតផង និងមិនបាច់ប្រើប្រាស់អ៊ីនធឺណិតផង ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ៩ នេះ គឺបុរសម្នាក់នោះ គាត់កំពុងតែអង្គុយលើសាឡុង ហើយដៃទាំងពីររបស់គាត់កាន់ទូរស័ព្ទដើម្បីមើលវីដេអូពីក្នុងយូធូប។