KhmerPronunciationEnglish/Notes#occ
កម្មករ kammaʔ kɑɑ worker, laborer, hired hand 4/2

Link to overview page
Link to dictionary

Admonishing someone / saying “Don’t do this!” — Additional dialogue


ការងារសំណង់
ប្រធានកម្មករអេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎កុំមើលងាយ
កម្មករបាទ បង
ប្រធានកម្មករលើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណាកុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុនឥឡូវប្រាប់ឲ្យហើយបើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎ត្រូវចេះប្រយ័ត្នខ្លួនឯង

Doing The Dishes (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺយើងឃើញមានក្មេងប្រុសម្នាក់ ក្មេងប្រុសនោះ គាត់មានអាយុប្រហែល ១៥ ឆ្នាំ អញ្ចឹងគាត់នៅក្មេងទេ ក៏ប៉ុន្តែគាត់ត្រូវបានគេជួលមកឲ្យលាងចាន អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ស៊ីឈ្នួលលាងចាន យើងហៅថាស៊ីឈ្នួលលាងចាន ដោយគាត់យកប្រាក់ខែពីស្ត្រីម្ចាស់ហាងដែលលក់គុយទាវ អញ្ចឹងគាត់មកទីនេះ ដើម្បីលាងចានឲ្យស្ត្រីម្នាក់នោះ ដែលយើងឃើញគាត់កំពុងតែប្រមូលចានចេញពីលើតុ អញ្ចឹងនៅពេលដែលអតិថិជនរបស់គាត់ អតិថិជនរបស់ស្ត្រីអ្នកលក់ គាត់ហូបរួចហើយ គាត់ញ៉ាំរួចរាល់ហើយ អញ្ចឹងគាត់ទុកចាននៅលើតុ ដោយគាត់គ្រាន់តែបង់លុយទៅឲ្យស្ត្រីជាអ្នកលក់ ហើយគាត់អាចទៅកន្លែងផ្សេងទៀតបាន ដោយគាត់ពុំចាំបាច់យកចានទៅទុកនោះទេអញ្ចឹងក្រោយពេលដែលគេញ៉ាំហើយ គេឡើងចេញ ក្មេងប្រុសម្នាក់ដែលជាកម្មករស៊ីឈ្នួលលាងចាន ឬក៏បុគ្គលិកលាងចាននោះ គាត់ក៏ដើរប្រមូលចានពីលើតុ ដើម្បីដាក់ទៅចូលទៅក្នុងធុងមួយ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កាន់ធុង ដៃម្ខាងរបស់គាត់គឺកាន់ធុង ដៃម្ខាងទៀតរបស់គាត់គឺយកចានប្រមូលពីលើតុដាក់ចូលទៅក្នុងធុង ដែលយើងឃើញ[...] ចាននៅក្នុងរូបភាពនេះគឺមានពណ៌បៃតង ពណ៌ទឹកក្រូចជាច្រើន ហើយគាត់បានប្រមូលម្ដងមួយដាក់ចូលទៅក្នុងធុង ចំណែកឯនៅលើតុនៅសល់ចានទៀត គឺជាចានពណ៌បៃតង និងមានចង្កឹះ ម៉ាគូមួយគូនៅក្នុងចាននីមួយៗផងដែរ ដែលនៅលើតុនោះ ក៏យើងឃើញមានគ្រឿងផ្សំរសជាតិជាច្រើនផងដែរ ដែលដាក់នៅលើតុអញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ប្រមូលចានពីលើតុ ដែលភ្ញៀវពិសាឬក៏ញ៉ាំគុយទាវរួចរាល់