KhmerPronunciationEnglish/Notes#occ
រ៉ាប់រង rap rɔɔŋ to assume responsibility, guarantee, ensure, vouch for 1/1

Link to overview page
Link to dictionary

Hospital (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះ គាត់ព្យាបាលបានជាសះស្បើយហើយ គាត់ក៏បានយកវិក្កយបត្រពេទ្យដើម្បីមកមើល អញ្ចឹងជាទូទៅ ពេលខ្លះពេទ្យនៅក្នុងប្រទេសកម្ពុជា គឺប្រសិនបើយើងទៅគេងនៅក្នុងពេទ្យធំគឺមានតម្លៃថ្លៃ ចំណែកឯពេទ្យតូចគឺមានតម្លៃថោក ហើយសម្រាប់ការព្យាបាលគឺពឹងផ្អែកទៅលើការព្យាបាល អញ្ចឹងប្រសិនបើយើងគេងនៅក្នុងពេទ្យយូរ គឺការព្យាបាលគឺអស់ថ្លៃ ប៉ុន្តែប្រសិនបើយើងគេងពេទ្យត្រឹមតែមួយថ្ងៃឬក៏ពីរថ្ងៃ យើងអាចចំណាយអស់ត្រឹមតែពី ១០០ ដុល្លារទៅ ៣០០ ដុល្លារតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងគេងពេទ្យរយៈពេលយូរ យើងអាចចំណាយអស់ពី ៥០០ ទៅដល់ ១០០០ ដុល្លារ ឬក៏អាចលើសនេះ ព្រោះដោយសារតែតម្លៃទៅតាមពេទ្យ ពេទ្យធំនិងពេទ្យតូច អញ្ចឹងប៉ុន្តែពេលខ្លះគឺយើងអាចប្រើប្រាស់ធានារ៉ាប់រង សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនមួយចំនួន អញ្ចឹងប៉ុន្តែភាគច្រើននៅក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជាគាត់អត់សូវប្រើប្រាស់សេវាធានារ៉ាប់រងនោះទេ អញ្ចឹងនៅពេលដែលគាត់មានជំងឺ ឬក៏នៅពេលដែលគាត់មានគ្រោះថ្នាក់ ហើយទៅព្យាបាលនៅមន្ទីរពេទ្យ គឺគាត់ចេញលុយខ្លួនឯង បានន័យថាគាត់ចំណាយលុយផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់អ្នកដែលគាត់ប្រើប្រាស់សេវាធានារ៉ាប់រង គឺគាត់អត់ចាំបាច់ចេញលុយ ឬក៏ចំណាយលុយផ្ទាល់ខ្លួននោះទេ គឺក្រុមហ៊ុនធានារ៉ាប់រងនឹងទទួលរ៉ាប់រងនូវការចំណាយព្យាបាលរបស់គាត់ទាំងស្រុង ដោយគាត់គ្រាន់តែបង់សេវាប្រចាំឆ្នាំទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងតែប៉ុណ្ណោះ ហើយក្រុមហ៊ុនធានារ៉ាប់រងគឺយើងអាចធានារ៉ាប់រងនៅពេលដែលយើងមានគ្រោះថ្នាក់ ឬក៏នៅពេលដែលយើងមានជំងឺបាន ដោយការធានារ៉ាប់រងនោះ ពេលខ្លះ ក្រុមហ៊ុនខ្លះ គឺគាត់ធានារ៉ាប់រង ២៤ ម៉ោងគ្រប់ទីកន្លែងទាំងអស់ អញ្ចឹងនៅពេលដែលយើងមានជំងឺ ឬក៏នៅពេលដែលយើងគ្រោះថ្នាក់ យើងគ្រាន់តែទៅមន្ទីរពេទ្យ នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចេញថ្លៃសេវាថ្នាំពេទ្យ ហើយនិងថ្លៃព្យាបាលឲ្យយើងទាំងអស់ ក៏ប៉ុន្តែប្រសិនបើយើងអត់មានធានារ៉ាប់រងទេ គឺយើងត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺរបស់យើង ដែលជាក់ស្ដែងបុរសម្នាក់នេះ ប្រហែលជាគាត់អត់មានសេវាធានារ៉ាប់រងទេ បានន័យថាគាត់អត់បានទិញសេវាធានារ៉ាប់រងទេ ដូច្នេះនៅពេលដែលគាត់កាន់វិក្កយបត្រពេទ្យមក គឺគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រហែលជាអស់ច្រើន បានន័យថាដោយសារតែគាត់បាក់ជើងនិងនៅពេទ្យយូរ ដូច្នេះការចំណាយរបស់គាត់គឺអស់ច្រើន អញ្ចឹងហើយទើបគាត់មើលទៅក្នុងវិក្កយបត្រពេទ្យបណ្ដើរ គាត់មានអាការៈភ្ញាក់ផ្អើលបណ្ដើរ ដោយសារតែឃើញតម្លៃថ្លៃពេក ដោយសារតែឃើញវិក្កយបត្រនោះគឺមានតម្លៃថ្លៃពេក