KhmerPronunciationEnglish/Notes#occ
ជ្រើសរើស crəəh rəəh 1. to choose, select
2. to elect
3. to recruit
4. to be qualifying
5/4

Link to overview page
Link to dictionary

Laundry (Sakanan) — 08


បន្ទាប់ពីគាត់បិទគម្របម៉ាស៊ីនហើយ គាត់ក៏បានចុចនូវគ្រាប់ចុចនៅលើម៉ាស៊ីន បាទ ឬក៏ចុចប៊ូតុងនៅលើម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនដំណើរការ អញ្ចឹងក្នុងការបោកខោអាវ ម៉ាស៊ីនបោកខោអាវមានកម្មវិធីជាច្រើនសម្រាប់បោកខោអាវផ្សេងគ្នា ដូចជាសម្រាប់បោកភួយ សម្រាប់បោកខោអាវកីឡា សម្រាប់បោកខោអាវធម្មតា សម្រាប់បោកសរសៃសូត្រជាដើម អញ្ចឹងប្រសិនបើយើងជាខោអាវធម្មតាទេ យើងចុចលើគ្រាប់ចុច ឬក៏ចុចលើប៊ូតុងសម្រាប់បោកខោអាវធម្មតា ដូច្នេះម៉ាស៊ីននឹងដំណើរការបោកបញ្ចេញកម្លាំងម៉ាស៊ីនធម្មតាដែរ ដោយវាមិនប្រឹងខ្លាំងពេក ឬក៏វាមិនប្រឹងខ្សោយពេក អញ្ចឹងធ្វើឲ្យម៉ាស៊ីនរបស់យើងមិនងាយខូច ប៉ុន្តែប្រសិនបើយើងបោកខោអាវធម្មតា ហើយយើងចុចកម្មវិធីឲ្យវាដំណើរការលើការបោកភួយ អញ្ចឹងម៉ាស៊ីនរបស់យើងធ្វើការខ្លាំង ដូច្នេះវាអាចធ្វើឲ្យឆាប់ខូច អញ្ចឹងយើងត្រូវកំណត់កម្មវិធីឲ្យម៉ាស៊ីនដំណើរការទៅតាមប្រភេទខោអាវដែលយើងចង់បោក ដើម្បីឲ្យម៉ាស៊ីនមិនងាយខូចនិងប្រើប្រាស់បានយូរ ជាក់ស្ដែងនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានបោកខោអាវធម្មតា ដូច្នេះហើយបុរសម្នាក់នោះ ក៏គាត់ជ្រើសរើសកម្មវិធីឲ្យម៉ាស៊ីនបោកខោអាវធម្មតា ហើយក៏គាត់ចុចប៊ូតុង start ឬក៏ប៊ូតុងចាប់ផ្ដើម អញ្ចឹងនៅពេលដែលគាត់ចុចប៊ូតុងចាប់ផ្ដើមនោះហើយ ម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការបោកខោអាវរបស់គាត់តែម្ដង

Going To The ATM (Sakanan) — 07


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីយើងប្រើប្រាស់ ឬក៏ដាក់កាតចូលទៅក្នុងម៉ាស៊ីនអេធីអឹមរួចហើយ យើងត្រូវបញ្ចូលលេខសម្ងាត់អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងវ៉ៃ គឺនារីនោះវាយលេខសម្ងាត់បញ្ចូលអញ្ចឹងនៅក្នុងប្រទេសកម្ពុជា ម៉ាស៊ីនអេធីអឹម គឺប្រើប្រាស់ភាសាខ្មែរ ហើយនិងភាសាអង់គ្លេស ឬក៏ភាសាអង់គ្លេសអញ្ចឹងប្រសិនបើយើងជាជនជាតិខ្មែរ យើងត្រូវជ្រើសរើសភាសាខ្មែរ ហើយប្រសិនបើយើងជនជាតិបរទេស ឬក៏មិនចេះប្រើប្រាស់ភាសាខ្មែរនោះទេ យើងត្រូវប្រើប្រាស់ភាសាអង់គ្លេស ព្រោះថានៅលើម៉ាស៊ីនទាំងអស់ គឺមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេសអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់ប្រើប្រាស់ភាសាអង់គ្លេស បាទ ហើយគាត់បញ្ចូលលេខសម្ងាត់អញ្ចឹងបន្ទាប់ពីជ្រើសរើសភាសាហើយ យើងត្រូវបញ្ចូលលេខសម្ងាត់របស់យើងចូលទៅក្នុងទូអេធីអឹម ដើម្បីសម្គាល់ថា គណនីរបស់អ្នកណាអញ្ចឹងនារីម្នាក់នោះ គាត់បានបញ្ចូលលេខសម្ងាត់ចំនួនខ្ទង់ ទៅក្នុងម៉ាស៊ីនអេធីអឹមសម្រាប់គណនីធនាគាររបស់គាត់ បាទ ហើយនៅលើទូអេធីអឹមនោះ គឺមានបង្ហាញអំពីអេក្រង់មួយ បាទ អេក្រង់មួយ ដើម្បីឲ្យយើងមើលឃើញលំដាប់លំដោយនៃការដកប្រាក់ គឺឲ្យយើងមើលឃើញអំពីការបញ្ចូលលេខសម្ងាត់ ហើយនិងមានប៊ូតុងពីរ បាទ ឬក៏គ្រាប់ចុចចំនួនពីរ ដែលមានមួយពណ៌ក្រហម និងមួយទៀតពណ៌ខៀវ

Shopping For A T-Shirt (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេបានដើរមកដល់ផ្សាររាត្រីហើយ ពួកគេក៏បានមករកតូបខោអាវអញ្ចឹងយើងឃើញរូបភាពទីនេះ ពួកគេក៏បានចូលមកដល់ហាងលក់ខោអាវមួយកន្លែង ដែលហាងលក់ខោអាវនោះ យើងឃើញមានរបារព្យួរខោអាវចំនួនពីរថ្នាក់ ដែលយើងឃើញមានអាវជាច្រើននៅលើរបារនោះកំពុងតែព្យួរ ដោយបុរសម្នាក់នោះបានចូលទៅជួបជាមួយនឹងអ្នកលក់ អញ្ចឹងអ្នកលក់ក៏បានណែនាំអាវជាច្រើនទៅដល់បុរសម្នាក់នោះដើម្បីអញ្ចឹងយើងឃើញមានអាវ អាវពណ៌ខៀវ អាវពណ៌ អាវពណ៌លឿងជាច្រើន កំពុងតែព្យួរនៅលើរបារដែកដោយគេព្យួរនឹងស្មាអាវ ឬក៏ទំពក់ព្យួរខោអាវដោយយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលមានវ័យ [២៥] ២០ ឆ្នាំនោះ គាត់បានឈរទល់មុខនឹងអ្នកលក់ ដែលអ្នកលក់គឺជាស្រី គឺជាស្ត្រី ដូច្នេះគាត់ពាក់អាវយឺតពណ៌ដៃខ្លី ហើយសក់របស់គាត់ត្រឹមស្មារបស់គាត់ ឬក៏ត្រឹមរបស់គាត់អញ្ចឹងអ្នកលក់គាត់កាត់សក់ខ្លី ហើយគាត់កំពុងតែលើកដៃស្ដាំឡើង ដើម្បីចង្អុលទៅអាវប្រាប់ទៅដល់បុរសម្នាក់នោះអញ្ចឹងបុរសម្នាក់នោះគាត់អាចមើលអាវដែលអ្នកលក់ណែនាំបាន ព្រោះអ្នកលក់ជាអ្នកណែនាំអាវថាអាវប្រភេទណាសាច់ក្រណាត់ល្អ អាវប្រភេទណាទើបតែនាំចូល ដូច្នេះអ្នកលក់នឹងណែនាំទៅដល់អតិថិជនដោយបុរសម្នាក់នោះគាត់អាចមើលតាមអ្នកលក់ ហើយជ្រើសរើសពណ៌អាវទៅតាមតម្រូវការរបស់គាត់ដែលគាត់ចូលចិត្ត

Shopping For A T-Shirt (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ដោះអាវនោះប្រគល់ទៅឲ្យអ្នកលក់វិញហើយ គាត់ក៏ចេញក្រៅមក ខាងក្រៅមកក្នុងហាងវិញ បានន័យថាគាត់ចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកវិញ អញ្ចឹងនៅពេលដែលគាត់ចេញមកវិញ គាត់ក៏បានបន្តរកអាវនៅក្នុងហាងនោះទៀត ព្រោះពេលខ្លះអាវតែមួយគឺយើងអត់ដឹងថាសមនឹងខ្លួនយើងអត់នោះទេ ដូច្នេះគឺនៅក្នុងហាងមានអាវច្រើន អញ្ចឹងប្រសិនបើអត់ល្មមមួយ យើងអាចរកអាវផ្សេងទៀត ដើម្បីបានដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១០ នេះ បន្ទាប់ពីគាត់ចេញមកពីបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ យើងឃើញថាមិត្តស្រីរបស់គាត់ ក៏បានរកអាវមួយដើម្បីឲ្យគាត់អញ្ចឹងមិត្តស្រីរបស់គាត់ គាត់ក៏បង្ហាញអាវលឿងមួយ អាវយឺតពណ៌លឿងមួយទៅដល់បុរសម្នាក់នោះអញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានគិត ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺមិត្តស្រីរបស់គាត់កំពុងតែកាន់អាវយឺតពណ៌លឿងដៃខ្លីមួយបង្ហាញទៅបុរសម្នាក់នោះ អញ្ចឹង[ពួក] គាត់បង្ហាញដោយភាពញញឹម ព្រោះថាមិត្ត នារីម្នាក់នោះ ប្រហែលជាគាត់ដឹងចិត្តបុរសម្នាក់នោះថាតើគាត់ចូលចិត្តអ្វី [ឬក៏]ចូលចិត្តអាវពណ៌អី ដូច្នេះហើយទើបគាត់បង្ហាញអាវយឺតមួយនោះ បុរសម្នាក់នោះក៏ញញឹម ហើយក៏ចង្អុលមកខ្លួនឯងថាគាត់ចូលចិត្តអាវមួយនោះ ដូច្នេះគាត់ក៏យកអាវមួយនោះទៅទៀតអញ្ចឹងនៅក្នុងរូបភាពទី ១០ នេះ គឺមិត្តស្រីរបស់គាត់ជាអ្នករើសអាវយឺតឲ្យគាត់ដើម្បីពាក់ ឬក៏ដើម្បី ព្រោះថានៅពេលដែលគាត់រើសខ្លួនឯង គឺបុរសម្នាក់នោះ គាត់រើសអត់ត្រូវនោះទេ បានន័យថាគាត់រើសខ្លួនឯងគឺគាត់រើសពណ៌ខៀវ ក៏ប៉ុន្តែអាវពណ៌ខៀវគឺអត់ល្មមនឹងខ្លួនគាត់នោះទេ ដូច្នេះមិត្តស្រីរបស់គាត់ ក៏បានជ្រើសរើសអាវពណ៌លឿងមួយទៀត ដើម្បីឲ្យបុរសម្នាក់នោះ ថាតើត្រូវនឹងខ្លួនគាត់ដែរទេ