KhmerPronunciationEnglish/Notes#occ
ស្រស់ស្អាត srɑh sʔaat beautiful 3/3

Link to overview page
Link to dictionary

Rainy Season (Sakanan) — 15


ចំណែកឯបន្ទាប់មកទៀត គឺរូបភាពចុងក្រោយ គឺរូបភាពទី ១៥ អញ្ចឹងរូបភាពទី ១៥ យើងឃើញថាបន្ទាប់ពីមេឃភ្លៀងរាំងហើយ យើងឃើញធម្មជាតិទាំងអស់គឺមានពណ៌បៃតង ដោយយើងឃើញព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺ ឬក៏បញ្ចេញរស្មីមកលើធម្មជាតិពណ៌បៃតង ដែលយើងឃើញនៅខាងក្រោម គឺមានភ្នំ និងមានដើមឈើជាច្រើនពណ៌បៃតង អញ្ចឹងមេឃភ្លៀងធ្វើឲ្យរុក្ខជាតិទាំងអស់គឺមានពណ៌បៃតង បានន័យថារុក្ខជាតិគឺត្រូវការទឹកដើម្បីរស់ គឺទឹកនិងពន្លឺព្រះអាទិត្យ គឺជាចំណីរបស់រុក្ខជាតិអញ្ចឹងនៅពេលដែលមានភ្លៀង គឺបានន័យថាចំណីរបស់រុក្ខជាតិ រុក្ខជាតិបានទទួលចំណី អញ្ចឹងវាអាចធ្វើឲ្យរុក្ខជាតិទាំងអស់គឺរស់បានល្អអញ្ចឹងវាបានធ្វើឲ្យរុក្ខជាតិរស់បានល្អ ដូច្នេះ ដូច្នេះនៅក្នុងខែវស្សា គឺរុក្ខជាតិទាំងអស់គឺស្រស់បំព្រង គឺមានពណ៌បៃតង ហើយដើមឈើទាំងអស់គឺចាប់ផ្ដើមលាស់ឡើងវិញ បានន័យថាវាលាស់ខ្ចីឡើងវិញអញ្ចឹងជាទូទៅខែវស្សា គឺជាខែដែលមានធម្មជាតិស្រស់ស្អាត ដោយសារតែវាមេឃភ្លៀង អញ្ចឹងធម្មជាតិក៏ចាប់ផ្ដើមលាស់ពណ៌បៃតងខ្ចី ហើយកសិករក៏ចាប់ផ្ដើមធ្វើស្រែចំការផងដែរ ក៏ប៉ុន្តែសម្រាប់ដែលអ្នករស់នៅទីក្រុង គឺគាត់ពិបាកនៅក្នុងការរស់នៅ ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាទៅណាមកណា គឺមានការពិបាក ក៏ប៉ុន្តែអ្នកដែលនៅតាមជនបទ គឺគាត់ចូលចិត្តរស់នៅនៅពេលដែលមេឃភ្លៀង ដោយសារតែគាត់អាចចាប់ផ្ដើមមុខរបរកសិកម្មរបស់គាត់បានអញ្ចឹងមេឃភ្លៀង គឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកនៅស្រែចំការ ក៏ប៉ុន្តែអ្នកនៅទីក្រុងអត់សូវចូលចិត្តមេឃភ្លៀងនោះទេ

Cold Season (Sakanan) — 15


ចូលដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា នៅក្នុងរូបភាពនេះ គឺនិយាយអំពីផ្ទះមួយ បាទ ដែលនៅក្នុងផ្ទះនោះគឺមាននាឡិកាមួយ គឺចង្អុលម៉ោងនិងលើសបន្តិច បាទ ប្រហែលជាម៉ោងពីរនាទីបាទ អញ្ចឹងនៅក្នុងរដូវត្រជាក់ នៅពេលដែលម៉ោងនៅពេលដែលល្ងាច គឺសីតុណ្ហភាពចាប់ផ្ដើមចុះត្រជាក់វិញបាទ អញ្ចឹងពេលព្រឹកពីម៉ោងពីម៉ោងទៅ គឺចាប់ផ្ដើមសីតុណ្ហភាពត្រជាក់ រហូតដល់ម៉ោង ១០ រហូតទៅដល់ម៉ោងល្ងាច ម៉ោងគឺសីតុណ្ហភាពចាប់ផ្ដើមឡើងកម្ដៅវិញអញ្ចឹងពីម៉ោងព្រឹក រហូតដល់ម៉ោង ១០ ព្រឹក គឺមានអាកាសធាតុត្រជាក់ចំណែកចាប់ពីម៉ោង ១០ ព្រឹក រហូតទៅដល់ម៉ោងល្ងាច គឺមានសីតុណ្ហភាពក្ដៅខ្លាំង អញ្ចឹងទោះជារដូវរងាក៏សីតុណ្ហភាពក្ដៅដែរ ប៉ុន្តែចាប់ពីម៉ោងល្ងាច រហូតដល់ម៉ោងព្រឹក គឺអាកាសធាតុចាប់ផ្ដើមត្រជាក់ ហើយត្រជាក់ខ្លាំងជាងពេលព្រឹកទៀតអញ្ចឹងនៅក្នុងរដូវរងាគឺសីតុណ្ហភាពគឺត្រជាក់ច្រើនជាងក្ដៅ នៅក្នុងរូបភាពនេះយើងឃើញថាគឺម៉ោងល្ងាច ដោយយើងឃើញនៅតាមបង្អួច បាទ បង្អួចដែលបើកវាំងនននោះ គឺយើងឃើញព្រះអាទិត្យកំពុងតែលិចនៅក្បែរភ្នំអញ្ចឹងចាប់ផ្ដើមពីពេលម៉ោងទៅ គឺព្រះអាទិត្យចាប់ផ្ដើមលិច ហើយព្រះអាទិត្យលិចនៅទិសខាងលិច ព្រះអាទិត្យរះនៅទិសខាងកើតអញ្ចឹងពេលម៉ោងព្រឹក គឺព្រះអាទិត្យចាប់ផ្ដើមរះ ចំណែកម៉ោងល្ងាច គឺព្រះអាទិត្យចាប់ផ្ដើមលិចអញ្ចឹងបានន័យថា នៅពេលដែលព្រះអាទិត្យលិច គឺជាពេលយប់ហើយបាទ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាមានផ្ទះមួយ ដែលនៅក្បែរជើងភ្នំ ហើយព្រះអាទិត្យកំពុងតែលិចនៅក្បែរភ្នំនោះផងដែរបាទ មើលទៅគឺរូបភាពនេះគឺស្រស់ស្អាត ដោយសារតែបង្ហាញអំពីទេសភាពនាពេលថ្ងៃលិច

Khmer New Year (Sakanan) — 07


រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា អ្នកទាំងបីនាក់បានជិះម៉ូតូមកដល់ផ្ទះអញ្ចឹងគាត់បានត្រលប់មកពីវត្តវិញ នៅពេលដែល ក្រោយពេលដែលគាត់បានធ្វើបុណ្យរួចរាល់ហើយ ប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចរាល់ហើយ គាត់ក៏បានត្រលប់មកផ្ទះវិញ ហើយគាត់បានត្រលប់មកផ្ទះដោយការជិះម៉ូតូអញ្ចឹងគាត់ជិះម៉ូតូដល់ផ្ទះរបស់គាត់យើងឃើញថាផ្ទះរបស់គាត់គឺជាផ្ទះរបៀបអ្នកនៅស្រុកស្រែ បាទ ផ្ទះដែលនៅស្រុកស្រែ ព្រោះថា ផ្ទះដែលនៅទីក្រុងគឺជាផ្ទះថ្ម ភាគច្រើនជាផ្ទះថ្ម ហើយសង់ជាប់នឹងដី ទាបជាប់នឹងដី ឬក៏មានពីរជាន់ ឬក៏បីជាន់ ឬក៏ជាផ្ទះល្វែងអញ្ចឹងផ្ទះដែលនៅទីក្រុងគឺមានលក្ខណៈទំនើបនិងស្រស់ស្អាតជាងផ្ទះដែលនៅស្រុកស្រែចំណែកឯនៅ ផ្ទះនៅក្នុងរូបភាពទីនេះ យើងឃើញថាគឺជាផ្ទះឈើមួយ បាទ ផ្ទះឈើ ដែលខ្ពស់ផុតពីដី មានតែមួយជាន់នោះទេ ក៏ប៉ុន្តែគេហៅថាផ្ទះមានពីរខ្នងបាទ ដោយសារតែមានដំបូលពីរជាប់គ្នា អញ្ចឹងផ្ទះខ្មែរ គេហៅថាផ្ទះពីរខ្នង ដែលផ្ទះនោះគឺខ្ពស់ ដោយមានសសរជាច្រើននៅខាងក្រោមផ្ទះ ដើម្បីទ្រផ្ទះឲ្យបានខ្ពស់ បាទ អញ្ចឹងគេឡើងលើផ្ទះដោយកាំជណ្ដើរ អញ្ចឹងយើងឃើញថា មានកាំជណ្ដើរមួយសម្រាប់ឡើងលើផ្ទះ ហើយកាំជណ្ដើរនោះមិនមានបង្កាន់ដៃនោះទេអញ្ចឹងពេលខ្លះ ផ្ទះខ្លះ គាត់ដាក់ជណ្ដើរ ហើយគាត់ដាក់បង្កាន់ដៃបង្កាន់ដៃគឺដាក់នៅលើជណ្ដើរ ដើម្បីឲ្យនៅពេលដែលយើងឡើងយើងអាចតោងបង្កាន់ដៃឡើងអញ្ចឹងវាអាចការពារសុវត្ថិភាពយើងកុំឲ្យធ្លាក់ប៉ុន្តែនៅក្នុងរូបភាពនេះ គឺជណ្ដើរនោះ មិនមានបង្កាន់ដៃសម្រាប់តោងឡើងនោះទេផ្ទះរបស់គាត់គឺមានទ្វារមួយ បាទ ទ្វារនោះលើខាងមុខជណ្ដើរតែម្ដង អញ្ចឹងនៅពេលដែលយើងឡើងផុតជណ្ដើរ គឺយើងឡើងដល់ទ្វារតែម្ដងហើយនៅខាងមុខនោះ គឺគេហៅថារានហាលអញ្ចឹងរានហាល គឺជាទីធ្លានៅខាងមុខផ្ទះនៅខាងលើ សម្រាប់ឲ្យយើងអង្គុយលេងជុំគ្នានៅខាងមុខផ្ទះបាន ដោយយើងពុំចាំបាច់ចុះមកខាងក្រោមនោះទេនៅខាងមុខរានហាលនោះ គឺយើងមានបង្កាន់ដៃ អញ្ចឹងបង្កាន់ដៃ ឬក៏រនាំង ដែលធ្វើដើម្បីការពារខ្លាចក្មេងធ្លាក់ អញ្ចឹងគេធ្វើរនាំង ឬក៏បង្កាន់ដៃនៅរានហាល ព្រោះថារានហាលគឺនៅខ្ពស់ ដូច្នេះគេធ្វើបង្កាន់ដៃដើម្បីបាំង កុំឲ្យមានគ្រោះថ្នាក់ផ្សេងកើតឡើងអញ្ចឹងផ្ទះខ្មែរ គឺ ភាគច្រើនគេធ្វើផ្ទះខ្ពស់ឡើងផុតពីដី ហើយផ្ទះនីមួយៗគឺត្រូវឡើងបាន ឡើងបានដោយកាំជណ្ដើរ និងផ្ទះភាគច្រើនគឺមានរានហាលមួយនៅខាងមុខផ្ទះផងដែរ