KhmerPronunciationEnglish/Notes#occ
ស្ដាយ sdaay to feel sorry, to regret, to pity
Notes: ជើង ដ
9/7

Link to overview page
Link to dictionary

Expressing joy — Dialogue 2


នារីកញ្ញា ម្សិលមិញជុំគ្នាសប្បាយអេ៎?
កញ្ញាអ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ
នារីធ្វើអីគេខ្លះ?
កញ្ញាហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎

Expressing disappointment at another’s misfortune — Dialogue 1


អំពីការប្រកួតបាល់ទាត់
វីរៈមានមើលបាល់ទាត់អត់យប់មិញ?
តារាថីមិនមើលខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈហ្នឹងហើយស្ដាយដល់ហើយចាញ់ផិនណលធីចុងក្រោយ
តារាហ្នឹងហើយខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអីស៊យវិញ
វុទ្ធីខ្ញុំបិទទូរទស្សន៍ចោលម៉ងខឹងពេក

Consoling someone — Dialogue 2


ប្រឡងធ្លាក់
ម្ដាយម៉េចហើយកូន?
កូនធ្លាក់បាត់ហើយម៉ាក់
ម្ដាយមិនអីទេប្រឡងទៅស្រុកក្រៅ មិនងាយឯណាគេធ្លាក់ម៉ាគំនរចាំប្រឡងលើកក្រោយទៀតទៅ
កូនស្ដាយអា៎ម៉ាក់ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ
ម្ដាយស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយមិនអីទេ នៅមានឱកាសផ្សេងទៀតដែរតាស

Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Expressing sorrow — Dialogue 2


បាត់បង់ស្នេហា
កញ្ញាចរណៃឯងនៅគិតពីគេទៀតមែន?
ចរណៃមានណា គ្រាន់តែនឹកឃើញពេលខ្លះស្ដាយ មិនគួរឲ្យរឿងបន្តិចបន្តួចមានលទ្ធផលអីចឹងសោះបើអត់ធ្មត់តិចទៅ ប្រហែលគ្មានរឿងអី ហើយពួកខ្ញុំក៏មិនចាំបាច់ចែកផ្លូវគ្នាដែរស្រឡាញ់គ្នាឡើងឆ្នាំហើយកញ្ញាឯងដឹងអត់? ពេលអត់ពីគេ ខ្ញុំមានអារម្មណ៍ថាឯកា ហើយខ្ញុំគិតថាខ្ញុំមិនអាចរកមនុស្សបានដូចគេទៀតអេ៎ ហើយក៏គ្មានអ្នកណាម៉ោស្រឡាញ់ខ្ញុំទៀតដែរខ្ញុំប្រហែលជាត្រូវរស់នៅម្នាក់ឯងពិបាកចិត្តអីចឹងរហូតហើយ

Discouraging someone from pursuing a course of action — Additional dialogue


សុជាតាពិសី កំពុងមើលអីគេហ្នឹង?
ពិសីកំពុងតែរកទិញថ្នាំនៀកគេថាព្យាបាលបានជំងឺមួយរយមុខ
សុជាតាឯណា? ... អូ ថ្នាំហ្នឹងអេ៎កុំទិញល្អជាង បោកសុទ្ធ
ពិសីម៉េចជាតាឯងដឹង?
សុជាតាថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផងពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេឥឡូវឈប់ប្រើហើយស្ដាយលុយសឹងអី មិនមែនថោកឯណា
ពិសីមិនបាច់ទិញល្អជាងអីចឹង

Pickpocket (Sakanan) — 17


ចូលដល់រូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញថា បន្ទាប់ពីគាត់បាត់កាបូបហើយ គាត់បានលូកក្នុងហោប៉ៅរបស់គាត់ ហោប៉ៅចំហៀង ដើម្បីយកទូរស័ព្ទ អញ្ចឹងគាត់ទុកកាបូបលុយនៅក្នុងហោប៉ៅខាងក្រោយ បាទ ហើយទូរស័ព្ទនៅក្នុងហោប៉ៅចំហៀង អញ្ចឹងជាទូទៅខោរបស់មនុស្សប្រុស គឺមានហោប៉ៅជាទូទៅចំនួនបី ដែលហោប៉ៅឆ្វេងមួយ ហោប៉ៅស្ដាំមួយ និងហោប៉ៅក្រោយមួយ អញ្ចឹងហោប៉ៅឆ្វេងស្ដាំ គឺយើងទុកដាក់ ជាទូទៅយើងប្រើប្រាស់សម្រាប់ដាក់ទូរស័ព្ទនិងលុយបន្តិចបន្តួច ចំណែកហោប៉ៅក្រោយ គឺយើងតែងតែដាក់នូវកាបូបលុយ ដូចបុរសម្នាក់នោះ គាត់បានទុកទូរស័ព្ទគាត់នៅក្នុងហោប៉ៅចំហៀង ហើយកាបូបលុយនៅក្នុងហោប៉ៅក្រោយ ដូច្នេះនៅពេលដែលគេលូកយក ឬក៏លួចយកកាបូបលុយរបស់គាត់ពីក្នុងហោប៉ៅក្រោយ គាត់ពុំបានបាត់ទូរស័ព្ទនោះទេ ព្រោះទូរស័ព្ទរបស់គាត់ដាក់នៅក្នុងហោប៉ៅចំហៀង អញ្ចឹងគាត់បានដកយកទូរស័ព្ទចេញពីហោប៉ៅចំហៀងមកចុច យើងឃើញថាអាការៈរបស់គាត់ចុចទូរស័ព្ទគឺមានលក្ខណៈភ័យ ព្រោះមានបែកញើសជាច្រើនចេញពីទឹកមុខរបស់គាត់ អញ្ចឹងមុខរបស់គាត់គឺបានបែកញើស ដោយសារតែគាត់តក់ស្លុតនៅពេលដែលគាត់បាត់បង់កាបូបលុយរបស់គាត់ ព្រោះថាកាបូបលុយរបស់កាត់មានលុយ និងមានសម្ភារៈផ្សេងទៀត ដូចជាអត្តសញ្ញាណប័ណ្ណ កាតបុគ្គលិក កាតក្រុមហ៊ុនជាដើម អញ្ចឹងហើយទើបធ្វើឲ្យគាត់មានអារម្មណ៍ថាស្ដាយនិងភ័យ បែកញើសជាច្រើននៅលើមុខ