KhmerPronunciationEnglish/Notes#occ
ស្បែក sbaek 1. skin
2. hide, leather
7/3

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសនោះបានចូលមកដល់បន្ទប់ទឹកហើយ គាត់បានរត់សំដៅមករកឡាបូលាងដៃ អញ្ចឹងគាត់រត់មករកឡាបូលាងដៃ ដោយនៅក្នុងឡាបូលាងដៃនេះ យើងឃើញថានៅខាងលើឡាបូ គឺមានក្បាលរ៉ូប៊ីនេទឹកមួយ គាត់បានបើករ៉ូប៊ីនេទឹកនោះ ដើម្បីឲ្យទឹកហូរចេញមក បាទ គាត់បើកទឹកដើម្បីឲ្យទឹកហូរចេញ ហើយគាត់ដាក់ដៃទៅក្រោមទឹកនោះដើម្បីលាងសម្អាតដៃ អញ្ចឹងនៅពេលដែលយើងមានរបួស ហើយធ្វើឲ្យមានការហូរឈាម ឬក៏ដាច់រលាត់ស្បែកផ្សេងយើងត្រូវធ្វើការលាងសម្អាតមុខរបួសនោះឲ្យបានស្អាត ប្រសិនបើយើងមិនលាងសម្អាតនោះទេ មេរោគនឹងអាចជ្រាបចូលក្នុងខ្លួនរបស់យើងតាមរយៈមុខរបួសនោះជាក់ជាមិនខាន ដូច្នេះបុរសនោះ គាត់ត្រូវលាងដៃរបស់គាត់ដែលមានមុខរបួសឲ្យបានស្អាតជាមុនសិន មុននឹងធ្វើការព្យាបាល ធ្វើ[យ៉ាង]នេះគឺមេរោគមិនអាចចូលមកក្នុងខ្លួនតាមរយៈមុខរបួសបានទេ អញ្ចឹងនៅក្នុងរូបភាពនេះ គាត់លាងដៃរបស់គាត់ ដោយគាត់លាងឈាម ក៏ដូចជាមេរោគនៅក្បែរដៃរបស់គាត់ឲ្យបានស្អាតសិន

Personal Hygiene (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានជូតខ្លួនគាត់ស្ងួតហើយ អញ្ចឹងគាត់រក្សាអនាម័យខ្លួនគាត់បានស្អាតល្អណាស់ ដោយគាត់បន្ទាប់ពីងូតទឹកហើយ គាត់ជូតខ្លួនគាត់យ៉ាងស្អាត បន្ទាប់មកទៀតគាត់ក៏បានលាបឡេការពារខ្លួន អញ្ចឹងជាទូទៅ យើងអត់សូវលាបឡេនោះទេ មនុស្សប្រុស ក៏ប៉ុន្តែមនុស្សស្រី គាត់ភាគច្រើន គាត់លាបឡេបន្ទាប់ពីងូតទឹកហើយ ដើម្បីថែរក្សាស្បែករបស់គាត់ឲ្យបានស្អាត និងមានសំណើមជានិច្ច ប៉ុន្តែក្មេងប្រុសម្នាក់នេះ គាត់ចង់ស្អាត អញ្ចឹងបានន័យថា គាត់ចង់ឲ្យខ្លួនគាត់ស្អាត និងមានអនាម័យ អញ្ចឹងបន្ទាប់ពីគាត់ងូតទឹកហើយ គាត់ក៏បានលាបឡេទៅលើខ្លួនរបស់គាត់ទៀត អញ្ចឹងភាគច្រើនឡេគឺជាជែលមួយ ឬក៏ជាម្សៅប្រភេទទឹក ដែលមានសភាពខាប់បន្តិច អញ្ចឹងគាត់យកមកលាបលើខ្លួនគាត់ ដើម្បីឲ្យសព្វខ្លួនគាត់ ហើយមានក្លិនក្រអូប អញ្ចឹងឡេពេលខ្លះគឺមានក្លិនក្រអូប និងជាម្សៅខាប់ ដែលមានរាងជាភក់ហើយយើងអាចយកមកលាបលើខ្លួនប្រាណរបស់យើងបាន ដើម្បីការពារសំណើមនៅលើស្បែក ការពារស្បែករបស់យើងឲ្យស្អាត និងកុំឲ្យខ្មៅ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់លាបឡេរបស់គាត់ មុនពេលដែលគាត់ស្លៀកពាក់ខោអាវ ឬក៏ក្រោយពេលដែលគាត់ងូតទឹករួច អញ្ចឹងក្រោយពេលដែលគាត់ងូតទឹករួច គាត់ជូតខ្លួនរបស់គាត់ ហើយគាត់លាបឡេទៅលើស្បែករបស់គាត់ ដើម្បីឲ្យស្បែករបស់គាត់មានសំណើមនិងស្អាតជានិច្ច

Hospital (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីរត់មកមើលជនរងគ្រោះហើយ នារីម្នាក់នោះ គាត់ក៏សម្រេចចិត្តតេទៅកាន់ឡានពេទ្យ អញ្ចឹងពេលខ្លះ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ អ្នកដែលនៅជិតខាង អ្នកដែលនៅកន្លែងកើតហេតុ គាត់រត់មកមើលជនរងគ្រោះថាតើជនរងគ្រោះរបួសធ្ងន់ទេ អញ្ចឹងពេលខ្លះប្រសិនបើរបួសគាត់គ្រាន់តែរបួសស្រាល បានន័យថារបួសស្រាលគឺគាត់របួសអត់ធ្ងន់ធ្ងរទេ គឺរបួសគាត់ត្រឹមតែរលាត់ដៃ រលាត់ជើង ឬក៏រលាត់ស្បែកតែប៉ុណ្ណោះ អញ្ចឹងគាត់អាចលាបថ្នាំ ឬក៏យកថ្នាំទៅលេបគឺអាចជាសះស្បើយ ដូច្នេះគាត់អត់ចាំបាច់ទៅពេទ្យទេ ដោយសារតែគាត់មានរបួសស្រាល ក៏ប៉ុន្តែអ្នកខ្លះទៀត គាត់ នៅពេលដែលគាត់គ្រោះថ្នាក់ចរាចរណ៍គឺគាត់របួសធ្ងន់ ដូចជាដោយសារតែគាត់ជិះលឿន ឬក៏ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះគឺធ្ងន់ធ្ងរ ដូច្នេះអ្នកខ្លះគាត់អាចបាក់ដៃ បាក់ជើង អ្នកខ្លះគាត់អាចបែកក្បាល ឬក៏អ្នកខ្លះគាត់អាចសន្លប់ អញ្ចឹងនៅពេលដែលមានរបួសធ្ងន់ធ្ងរ អ្នកដែលនៅកន្លែងកើតហេតុ ឬក៏អ្នកដែលនៅក្បែរនោះ គាត់តែងតែតេទៅហៅឡានពេទ្យឲ្យមកជួយសង្គ្រោះ ព្រោះថាប្រសិនបើអត់ហៅឡានពេទ្យទេ គាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន អញ្ចឹងប្រសិនបើគាត់មានរបួសស្រាល គឺយើងអត់ចាំបាច់ហៅឡានពេទ្យទេ គឺយើងគ្រាន់តែអាចទៅពេទ្យដោយខ្លួនឯង ឬក៏ទៅគ្លីនិកដែលនៅជិតនោះ ដើម្បីទិញថ្នាំ ឬក៏ដើម្បីលាងរបួសជាការស្រេច ដោយយើងអត់ចាំបាច់ទៅពេទ្យទេ ក៏ប៉ុន្តែប្រសិនបើខ្លាំង គឺយើងត្រូវទៅពេទ្យ ដែលមានឡានពេទ្យមកជំនួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នោះ គាត់មានគ្រោះថ្នាក់ចរាចរណ៍ដែលមានរបួសធ្ងន់ ដូច្នេះអ្នកដែលនៅក្បែរនោះ ដែលជានារីម្នាក់ដែលពាក់អាវដៃខ្លី និងមានពាក់វ៉ែនតានោះ គាត់បានសម្រេចចិត្តតេហៅឡានពេទ្យ ដើម្បីមកជួយសង្គ្រោះគាត់ឲ្យផុតពីគ្រោះថ្នាក់ដល់ជីវិត