Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អត់អីអេ៎ | ʔɑt ʔəy ʔee | 1. it doesn't matter, it's all right 2. surely, certainly Notes: colloquial form of អត់អីទេ |
8/8 |
Link to overview page
Link to dictionary
Offering food or drinks and declining such an offer — Dialogue 3
ធីតា៖ អត់អីអេ៎ បុប្ផា។ ខ្ញុំដូចអត់ចង់ញ៉ាំអីផង។
បុប្ផា៖ អូខេ ទៅហើយណាអីចឹង។
Making appointments for meetings — Additional dialogue
កញ្ញា៖ អត់អីអេ៎ នារី។ ង៉ៃសៅរ៍ហ្នឹងក៏បានដែរតាស មានអី។ អីចឹង ង៉ៃសៅរ៍ ម៉ោង ១១ កន្លែងដដែល។
នារី៖ ហ្នឹងហើយ។ សុំទោសណា។ ជួបគ្នាង៉ៃសៅរ៍។
Lying — Additional dialogue 1
វិច្ឆិកា៖ ធារី គិតម៉េចហើយ? រឿងខ្ញុំចង់ខ្ចីលុយធារីយកទៅដោះស្រាយម៉ារយៈនោះ។
ធារី៖ ខ្ញុំអត់មានលុយអេ៎ឥឡូវ។ ទើបតែឲ្យគេខ្ចីដែរ ហើយឥឡូវលុយជាប់នៅគេបាត់ហើយ អត់ទាន់បានម៉ោវិញផង។
វិច្ឆិកា៖ អត់អីអេ៎អីចឹង។ បើធារីនិយាយអីចឹងហើយ។ គិតក្នុងចិត្ត៖ វាមិនដែល។ កុហកស្រស់ៗម៉ង។
Expressing fear — Additional dialogue
កញ្ញា៖ ធារី ម៉េចមិនចុះហែលទឹកលេង?
ធារី៖ អត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក។
កញ្ញា៖ ម៉េចចឹង?
ធារី៖ ខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ។
កញ្ញា៖ ចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារី៖ អត់អេ៎ កញ្ញា។ ខ្ញុំអត់ចូលចិត្តហែលទឹកអេ៎។
កញ្ញា៖ ម៉ោៗ សាកទៅ លែងខ្លាចហើយ។
ធារី៖ អត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាច។ កញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎។
Offering help — Dialogue 2
មីង៖ អ៊ើ មីងលាងចានហ្នឹងអា៎។
ធីតា៖ ចាំខ្ញុំជួយលាង មីង។ ឆាប់ហើយ។
មីង៖ មិនបាច់អេ៎ ក្មួយ។ នាំតែប្រឡាក់។ ទៅមើលទូរទស្សន៍ចុះ។
ធីតា៖ អត់អីអេ៎ មីង។ ខ្ញុំចង់ជួយតាស។ ឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូត។ ម៉េចដែរ?
មីង៖ អីចឹងក៏បាន។ នោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង។
ធីតា៖ ចា៎ស មីង។
Asking for directions 1 — Additional dialogue
អ្នកតាមផ្លូវ៖ ជិះតាមនេះក៏បាន ជិះតាមនោះក៏បាន។ ជិះតាមនេះទៅលឿនជាង។
សោភា៖ មួយណាស្រួលរកជាងពូ?
អ្នកតាមផ្លូវ៖ ជិះតាមនោះស្រួលរកជាង ប៉ុន្តែរៀងឆ្ងាយតិច។
សោភា៖ ចាស អត់អីអេ៎ពូ។ អីចឹង ខ្ញុំត្រូវជិះទៅត្រង់មែន ពូ?
អ្នកតាមផ្លូវ៖ បាទ ជិះទៅមុខត្រង់រហូតដល់ផ្លូវទាល់ហើយបត់ឆ្វេង ហើយជិះរហូតទៀតទៅ ឃើញហើយ។
Remembering — Additional dialogue
លីដា៖ កញ្ញា ម៉េចហើយ? រួចរាល់នៅ? រៀងយឺតហើយណា។
កញ្ញា៖ ហើយៗ លីដា តស់។ ... អ៊ុះ ភ្លេចសំបុត្រ!
លីដា៖ វិះ កញ្ញាឯង។ ទៅយកម៉ោលឿន! ...
កញ្ញា៖ [និយាយម្នាក់ឯង] ចុម មិញខ្ញុំបិទម៉ាស៊ីនត្រជាក់ហើយនៅហ្ន៎?
លីដា៖ ឃើញលីដាឯងបិទហើយតាស។
កញ្ញា៖ អីចឹងអ៎? អត់អីអេ៎អីចឹង។ តស់ទៅ។ តែដូចភ្លេចអីគេម្យ៉ាង ...
លីដា៖ កាបូបកញ្ញាឯងទូចអីចឹង ដាក់ទូរស័ព្ទចូលដែរ?
កញ្ញា៖ អូ៎ នឹកឃើញហើយ ភ្លេចទូរស័ព្ទហ្នឹងអា៎!
Admonishing someone / saying “Don’t do this!” — Dialogue 2
ធារី៖ សុំទោស បង។
ប្រធាន៖ សុំទោសប៉ុន្មានដងហើយ? គ្រាន់តែម៉ោឲ្យទាន់ម៉ោងហ្នឹង វាពិបាកខ្លាំងមែន? ចោលទម្លាប់អាក្រក់ហ្នឹងអត់បានអេ៎អ៎? បើមិននេះ ដូរម៉ោងធ្វើការវិញទៅអីចឹង ចេញយឺតជាងគេម៉ាម៉ោងទៅ ម៉េចដែរ? ព្រមអត់?
ធារី៖ អត់អីអេ៎បង។ ខ្ញុំព្យាយាមម៉ោឲ្យទាន់។
ប្រធាន៖ និយាយហើយ ធ្វើផង។ កុំម៉ោយឺតទៀត។ បងអត់ចង់ស្ដាប់ពាក្យដោះសា ពាក្យកុហកច្រើនអេ៎។ បងមិនដឹងថាត្រូវនិយាយជាមួយធារីឯងម៉េចទៀតអេ៎។ បានហើយអីចឹង ទៅធ្វើការចុះ។