Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ម៉េចដែរ | məc dae | 1. How is it? How is it going? 2. What's up? 3. How is that? What do you think about that? Notes: colloquial |
31/26 |
Link to overview page
Link to dictionary
Expressing joy — Dialogue 1
កញ្ញា៖ សប្បាយ!
នារី៖ ចង់ជិះទៀតអត់?
កញ្ញា៖ ចង់!
នារី៖ ឆ្លើយឡើងលឿនម៉ងហ្ន៎!
Complimenting someone — Dialogue 1
នារី៖ អូ ខ្ញុំទៅខួបកំណើតគេបង។ ម៉េចដែរអាវហ្នឹង? អត់អីណាអីបង?
តារា៖ ប៉ុណ្ណឹងស្អាតហើយ! ឃ្យូត!
នារី៖ ឃ្យូតទៀត! អរគុណ បង។ អីចឹង ខ្ញុំទៅហើយណា បាយៗ។
Greetings and leave takings 1 — Dialogue 3
ចរិយា៖ អូ វុទ្ធី! ខ្ញុំសុខសប្បាយធម្មតាតាស។ ចុះវុទ្ធីឯងវិញ ម៉េចដែរ? សុខសប្បាយតាសអី?
វុទ្ធី៖ អូខេ អញ្ចឹង ចាំជួបគ្នាពេលក្រោយទៀតណា។
ចរិយា៖ ហ្នឹងហើយ ចាំទាក់ទងគ្នាតាមក្រោយទៀត។ បាយបាយ!
Indicating Agreement — Additional dialogue
វុទ្ធី៖ អូខេបង មានអី។ ស្ទះចរាចរណ៍រាល់ថ្ងៃ។ ជិះតាមផ្លូវតូចៗ ប្រហែលមិនសូវស្ទះ។ ម៉េចដែរបង?
តារា៖ បងគិតថាអីចឹងដែរ។ វុទ្ធីឯងជិះតាមណាក៏បាន ស្រេចតែវុទ្ធីឯង។
Comparing or contrasting things 1 — Dialogue 2
នារី៖ កញ្ញា ជួយមើលអាវពីរនេះតិចមើល។ ម៉េចដែរ?
កញ្ញា៖ ទំហំដូចគ្នា តែអាវនេះដូចរៀងវែងជាងតិច។ នារីឯងពាក់អាវខ្លីទៅ ប្រហែលជាសមជាង។
នារី៖ តែអាវនេះពណ៌ដិតដល់ហើយ ហើយកជិតជាងមួយនេះ។ សង្ស័យតែពិបាកពាក់ជាង។
Talking about the taste of food 1 — Dialogue 1
ពិសី៖ វិបុល ម៉េចដែរ? ត្រូវមាត់អត់?
វិបុល៖ ឆ្ងាញ់តាស ពិសី។ ពិសីឯងពូកែធ្វើម្ហូបអា៎!
ពិសី៖ និយាយមែន និយាយលេង? កុំបញ្ជោរខ្ញុំអា៎។ ប្រាប់តាមត្រង់ម៉ោ ខ្ញុំអត់ខឹងអេ៎។
វិបុល៖ ឆ្ងាញ់មែនតាស ពិសី។ ខ្ញុំអត់មានកុហកអេ៎។
ពិសី៖ អរគុណហើយអីចឹង។
Talking about the taste of food 1 — Additional dialogue
ពិសី៖ សាកហាងនេះម្ដងមើល អត់ដែលចូលសោះ។
វិបុល៖ ហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង។
ពិសី៖ កុម្ម៉ង់ទៅអីចឹង។
…
ពិសី៖ ម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុល៖ មានអី ឆ្ងាញ់បស់គេដែរតាស។ ចុះពិសីត្រូវមាត់អត់?
ពិសី៖ ខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាស។ ចាំលើកក្រោយមកទៀត។
Talking about the taste of food 2 — Dialogue 2
រតនា៖ ធីតាឯងដាក់អំបិលប៉ុន្មានស្លាបព្រា?
ធីតា៖ ប្រៃខ្លាំងអ៎?
រតនា៖ ហ្នឹងហើយ! ... និយាយលេងអេ៎។ ប្រៃតិច តែមិនអីទេ ញ៉ាំបាន។ ឆ្ងាញ់តាស មានអី។
ធីតា៖ ត្រឹមតែអាចទទួលយកបានទៅបានហើយ មិនបាច់ឆ្ងាញ់ក៏បានដែរ ណោះ?
រតនា៖ រសជាតិប៉ុណ្ណឹងបានហើយ។
Expressing warmth — Dialogue 1
នារី៖ ង៉ៃហ្នឹង ក្ដៅម៉េះ? ក្ដៅអត់ តារា?
តារា៖ ខ្ញុំដូចអត់អីផង។ ម្សិលមិញបានក្ដៅខ្លាំង។
នារី៖ អត់ពពកសោះម៉ងនៀក! បើកថ្ងៃឡើងភ្លឺចែស។
តារា៖ តស់ ចូលហាងកាហ្វេញ៉ាំអីសិន មានម៉ាស៊ីនត្រជាក់។ ចាំមេឃស្រទុំតិច ចាំដើរទៀត ម៉េចដែរ?
នារី៖ ហ្នឹងហើយ តស់។ បែកញើសជោកហើយនៀក។
Expressing dislikes 1 — Dialogue 2
វុទ្ធី៖ ម៉ាក់ មានអីញ៉ាំអត់? ខ្ញុំឃ្លានអា៎។
ម្ដាយ៖ ម្ហូបអត់ទាន់ឆ្អិនផង។ ញ៉ាំចេកសិនទៅ ម៉េចដែរ?
វុទ្ធី៖ អត់ញ៉ាំអេ៎។ អត់ចូលចិត្តផង។
ម្ដាយ៖ ចាំម៉ាភ្លែតទៅអីចឹង។ ម្ហូបជិតឆ្អិនហើយ។
វុទ្ធី៖ ហ្នឹងហើយ អត់អីទេអីចឹង។ តាមសម្រួល។ ខ្ញុំទៅមុជទឹកសិន។
Saying “A moment, please!” — Additional dialogue
បងស្រី៖ អីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រី៖ បងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស។
បងស្រី៖ កុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់។ ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រី៖ ថ្ងៃស្អែក។
បងស្រី៖ ចាំម៉ាភ្លែតសិនណា។ បងធ្វើការហើយ ចាំបងមើល។
Making suggestions in which the speaker is included — Dialogue 1
ផារី៖ វិចិត្រ ខ្ញុំដូចជាឃ្លានហើយនៀក តស់ ទៅរកញ៉ាំអីសិនអេ៎?
វិចិត្រ៖ តស់ទៅ! ខ្ញុំក៏ឃ្លានដែរ ហើយហត់ទៀត។ ដើរម៉ាព្រឹកហើយ!
ផារី៖ វិចិត្រ ចង់ញ៉ាំអី?
វិចិត្រ៖ អីក៏បានដែរ។ នៅមុខនោះមានគេលក់មីឆា។ ញ៉ាំមីឆាម៉ងទៅ ម៉េចដែរ?
ផារី៖ មានអី តស់ទៅ។
Expressing dislikes 1 — Dialogue 1
កុសល៖ ចង់ញ៉ាំអី កន្និកា?
កន្និកា៖ មានអីខ្លះអញ្ចេះ? … ហៅតុំយ៉ាំ ម៉េចដែរ?
កុសល៖ តុំយ៉ាំហ្នឹង ជូរហឹរអីចឹងខ្ញុំដូចអត់សូវចូលចិត្តផង។
កន្និកា៖ អូ កុសលឯងអត់ចូលចិត្តតុំយ៉ាំអេអ៎? ហៅអីផ្សេងវិញទៅអីចឹង។ សម្លការីម៉េចដែរ?
កុសល៖ សម្លការី អត់អីទេ ខ្ញុំចូលចិត្តតាស។
កន្និកា៖ អូខេ យកសម្លការីមួយ។ ហើយអីទៀត?
Expressing surprise — Dialogue 1
នារី៖ កញ្ញា ខែ ១២ ថ្ងៃទី ២៤ ទំនេរអត់?
កញ្ញា៖ មានអី នារី ទំនេរតាស។ ម៉េចដែរ?
នារី៖ ខ្ញុំចង់អញ្ជើញកញ្ញាមកញ៉ាំការខ្ញុំហ្នឹងណា។
កញ្ញា៖ មែនក៏អី? នារីការខែ ១២ ហ្នឹងមែនអ៎?!
នារី៖ មែនតាស! នេះធៀបការ។ ជួយចូលរួមផងណា។
កញ្ញា៖ ភ្ញាក់ផ្អើលមែនទែននៀក! ស្ងាត់ៗស្រាប់តែហៅញ៉ាំការ! អបអរសាទរ នារី!
Talking about the taste of food 2 — Dialogue 1
រតនា៖ មានអី ធីតា ឆ្ងាញ់ដែរតាស។
ធីតា៖ សុភា ម៉េចដែរ ត្រូវមាត់អត់?
សុភា៖ ដូចរៀងប្រៃបន្តិច តែមានអី ញ៉ាំបានតាស។
ធីតា៖ ប្រៃអ៎? ប្រហែលខ្ញុំដាក់អំបិលជ្រុលតិចហើយ។ បើញ៉ាំអត់បានកុំញ៉ាំអីណា។ ញ៉ាំអីផ្សេងវិញទៅ។
សុភា៖ មានអី ញ៉ាំបានតាស។ មិនមែនអត់ឆ្ងាញ់ដល់ថ្នាក់ញ៉ាំអត់បានណា៎។
Breaking appointments — Dialogue 1
សុភ័ក្រ៖ បានតាស ម៉េចដែរ?
សម្ផស្ស៖ ថាអញ្ចេក ង៉ៃអាទិត្យហ្នឹងថាទៅញ៉ាំអីជាមួយគ្នាអ៎ លើកទៅថ្ងៃអាទិត្យក្រោយវិញបានអេ៎ សុភ័ក្រ? ខ្ញុំត្រូវទៅសៀមរាបថ្ងៃស្អែករហូតដល់អាទិត្យក្រោយថ្ងៃចន្ទ បានបានមកវិញ។
សុភ័ក្រ៖ ថ្ងៃអាទិត្យក្រោយ ខ្ញុំរវល់ហ្នឹង សម្ផស្ស។ ថ្ងៃសៅរ៍បានអេ៎?
សម្ផស្ស៖ ថ្ងៃសៅរ៍ក៏បាន។ សុំទោសណាសុភ័ក្រ។
សុភ័ក្រ៖ អត់អីទេ។ អីចឹង សម្រេចថាជួបគ្នាថ្ងៃសៅរ៍វិញ។
Offering help — Additional dialogue
កញ្ញា៖ ខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតា។ ទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ។
ធីតា៖ អីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋ៖ ធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅៗនាំតែទើសទែង។
កញ្ញា៖ មានណា។ ពិសិដ្ឋចេះតែថាឲ្យធីតា។ ធីតា អរគុណច្រើន។ ចុះធីតាអាចម៉ោម៉ោងម៉ានដែរ?
Comparing or contrasting things 2 — Dialogue 1
តារា៖ ស្រីរ័ត្ន មើលអាវពីរនោះមើល ម៉េចដែរ? មួយណាស្អាតជាង?
ស្រីរ័ត្ន៖ មានអី ម្យ៉ាងម្នាក់។ អាពណ៌បៃតងអាចពាក់ទៅធ្វើការបាន ព្រោះវាមានកអាវ។ បើអាពណ៌លឿង បានតែពាក់ធម្មតា។
តារា៖ មើលតម្លៃតិចសិន។ អាពណ៌លឿងថ្លៃជាងតិច តែពាក់ទៅដូចឡូយជាង។ យកអាពណ៌លឿងម៉ងទៅ ម៉េចដែរ?
ស្រីរ័ត្ន៖ មានអី តារាឯងស្រឡាញ់អាពណ៌លឿង យកអាពណ៌លឿងទៅ។ ឡូយដែរតាស។
Offering help — Dialogue 2
មីង៖ អ៊ើ មីងលាងចានហ្នឹងអា៎។
ធីតា៖ ចាំខ្ញុំជួយលាង មីង។ ឆាប់ហើយ។
មីង៖ មិនបាច់អេ៎ ក្មួយ។ នាំតែប្រឡាក់។ ទៅមើលទូរទស្សន៍ចុះ។
ធីតា៖ អត់អីអេ៎ មីង។ ខ្ញុំចង់ជួយតាស។ ឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូត។ ម៉េចដែរ?
មីង៖ អីចឹងក៏បាន។ នោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង។
ធីតា៖ ចា៎ស មីង។
Breaking appointments — Dialogue 2
ប្អូនស្រី៖ ទាល់តែខ្ញុំសួរពួកម៉ាកខ្ញុំសិន។ ចុះបងទំនេរង៉ៃណា?
បងប្រុស៖ បើមិននេះ ទៅង៉ៃស្អែកម៉ងទៅ ម៉េចដែរ?
ប្អូនស្រី៖ ង៉ៃស្អែកខ្ញុំទៅម៉េចបាន? ង៉ៃសៅរ៍បានអត់ចុះ?
បងប្រុស៖ ង៉ៃសៅរ៍បានតាស។
ប្អូនស្រី៖ អូខេ អីចឹងសម្រេចង៉ៃសៅរ៍សិនហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំសិន បើគេទៅអត់បាន ចាំខ្ញុំប្រាប់បងតាមក្រោយ។