KhmerPronunciationEnglish/Notes#occ
ខ្វះ kvah 1. to lack, to miss, to be short of, to not have
2. to fail (to do something)
4/3

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីអ្នកលក់ អ្នកទិញ គាត់បានទិញត្រីចំនួនមួយហើយ អញ្ចឹងអ្នកលក់ គាត់បានប្រញាប់រួសរាន់ខ្ចប់ត្រីនោះឲ្យភ្ញៀវ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញអ្នកលក់បានយកត្រីដែលអាំងឆ្អិនរួច អញ្ចឹងត្រីអាំងឆ្អិន គាត់បានយកខ្ចប់នឹងក្រដាសកាសែត អញ្ចឹងដោយសារតែគាត់ចង់ការពារបរិស្ថានផង អញ្ចឹងគាត់អត់ប្រើថង់ប្លាស្ទិកនោះទេ ព្រោះថាប្រើថង់ប្លាស្ទិក ពេលខ្លះវាអាចប៉ះពាល់ដល់បរិស្ថាន ដោយសារតែវាជាសារធាតុគីមី ដូច្នេះនៅពេលដែលយើងបោះចោលថង់ប្លាស្ទិកផ្ដេសផ្ដាស វាអាចហូរទៅក្នុងលូ ឬក៏ហូរទៅកប់ទៅក្នុងដី វាអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដូចជាស្ទះលូ ឬក៏ដីខ្វះជីវៈជាតិជាដើមអញ្ចឹងដើម្បីឲ្យបរិស្ថានស្អាត ដើម្បីឲ្យបរិស្ថានស្អាត យើងត្រូវប្រើប្រាស់ក្រដាសកាសែតវិញ អញ្ចឹងជាក់ស្ដែងបុរសនោះ ដែលជាអ្នកលក់ គាត់បានប្រើប្រាស់ក្រដាសកាសែត ដើម្បីខ្ចប់ត្រីរបស់គាត់ឲ្យទៅភ្ញៀវ ដែលគាត់អត់ប្រើប្រាស់ថង់ប្លាស្ទិកនោះទេ ម្យ៉ាងក្រដាសកាសែតគឺមានតម្លៃថោក ដូច្នេះគាត់អាចចំណេញបានច្រើន ប្រសិនបើគាត់ប្រើប្រាស់ក្រដាសកាសែតដើម្បីខ្ចប់ត្រី អញ្ចឹងគាត់អាចចំណេញច្រើនផងដែរ ដោយយើងឃើញគាត់បានរុំត្រីចូលទៅក្នុងក្រដាសកាសែតមួយសន្លឹក

Fried Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ ដោយសារតែនារីម្នាក់នោះ គាត់បានកុម្ម៉ង់បាយឆាលាយជាមួយនឹងពងទាចៀន សាច់ជ្រូក ដូច្នេះនៅពេលដែលគាត់ នៅពេលដែលអ្នកលក់គាត់បានឆាបាយជាមួយនឹងសាច់ជ្រូករួចរាល់ហើយ អញ្ចឹងគាត់នៅខ្វះមួយមុខទៀត គឺគាត់នៅខ្វះមួយមុខទៀត ដែលមួយមុខនោះ គឺជាពងទាចៀន ឬក៏ពងមាន់ចៀន ដូច្នេះដោយសារតែអ្នកទិញរបស់គាត់ ឬក៏អតិថិជនរបស់គាត់ កុម្ម៉ង់បាយឆាពងទាចៀនលាយសាច់ជ្រូក អញ្ចឹងអ្នកលក់ នៅពេលដែលគាត់ឆាបាយរួចរាល់ហើយ គាត់ចាក់បាយចូលទៅក្នុងចានសំប៉ែតមួយ បន្ទាប់មកគាត់យកខ្ទះនោះ ដើម្បីមកចៀនពងទាទៀត ដូច្នេះពងទាចៀន ពេលខ្លះតម្រូវតាមអតិថិជន ដោយសារតែអ្នកខ្លះចូលចិត្តញ៉ាំពងទាចៀនដែលឆ្អិនល្អ អញ្ចឹងគាត់អាចប្រាប់ទៅអ្នកលក់ថាឲ្យចៀនឲ្យឆ្អិន ចំណែកឯអ្នកខ្លះទៀត គាត់ចូលចិត្តញ៉ាំពងទាចៀន ដែលអត់សូវឆ្អិន បានន័យថាយើងហៅថាជ័រព្នៅ ពងទាចៀនជ័រព្នៅ ដូច្នេះអ្នកលក់គាត់ចៀនអត់សូវឆ្អិនទេ អញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដើម្បីកុម្ម៉ង់ទៅអ្នកលក់ថាតើយើងចង់ញ៉ាំពងទាដែលឆ្អិន ឬក៏មិនឆ្អិន អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺគាត់កំពុងតែចៀនពងទា ដើម្បីដាក់ទៅលើបាយឆានោះបន្ថែមទៀត ដោយសារតែនារីម្នាក់នោះ គាត់បានកុម្ម៉ង់បាយឆាលាយនឹងពងទាចៀន

Coffee And Soft Drink (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីនៅពេលដែលពួកគេដើរបានបន្តិចក្រោយមក ពួកគេក៏បានដើរមកដល់ហាងកាហ្វេមួយអញ្ចឹងបានន័យថាពួកគេនៅថ្ងៃអាទិត្យ ឬក៏ថ្ងៃឈប់សម្រាកនេះ បុរសម្នាក់នោះ គាត់បានដឹកដៃកូនស្រីរបស់គាត់មកហាងកាហ្វេ ដើម្បីញ៉ាំកាហ្វេអញ្ចឹងយើងឃើញនៅក្នុងរូបភាពទីគឺបុរសម្នាក់នោះ គាត់បានចង្អុលបង្ហាញទៅកាន់កូនស្រីរបស់គាត់នូវហាងកាហ្វេមួយ ដែលយើងឃើញ បុរសដែលពាក់អាវលឿង ពាក់អាវដៃខ្លីពណ៌លឿងនិងស្លៀកខោជើងវែងពណ៌ គាត់បានយកដៃឆ្វេងរបស់គាត់ចង្អុលទៅហាងកាហ្វេមួយកន្លែង ហើយដៃស្ដាំរបស់គាត់កំពុងតែកាន់ដៃកូនស្រីរបស់គាត់ ហើយគាត់បានងាកមកនិយាយជាមួយនឹងកូនស្រីរបស់គាត់ ដោយគាត់ប្រហែលជាបបួលកូនស្រីរបស់គាត់ដើម្បីចូលទៅក្នុងហាង ឬក៏គាត់សួរទៅកូនស្រីរបស់គាត់ថាចង់ចូលទៅញ៉ាំកាហ្វេ ឬក៏ចង់ចូលទៅញ៉ាំភេសជ្ជៈអ្វីដែរទេនៅក្នុងហាង? អញ្ចឹងបន្ទាប់ពីពួកគាត់ដើរមកដល់ហាងកាហ្វេមួយកន្លែងនោះហើយ បុរសម្នាក់ហ្នឹង គាត់ក៏បានចង្អុលទៅហាងកាហ្វេដែលយើងឃើញហាងកាហ្វេនោះ គឺនៅខាងលើ គឺមានផ្លាកសញ្ញា ដែលផ្លាកសញ្ញាគឺសរសេរថា ហាងកាហ្វេអញ្ចឹងអក្សរអង់គ្លេស នៅខាងលើខ្លោងទ្វារគឺជាអក្សរអង់គ្លេស ឬក៏អក្សរអង់គ្លេស អញ្ចឹងដែលមានន័យជាភាសាខ្មែរថា ហាងកាហ្វេអញ្ចឹងយើងឃើញនៅខាងមាត់ទ្វារគឺមានក្រណាត់ជូតជើងមួយ អញ្ចឹងក្រណាត់ជូតជើងនេះទុកសម្រាប់នៅពេលដែលភ្ញៀវចូល គាត់អាចជូតជើងគាត់បាន ព្រោះថាពេលខ្លះស្បែកជើងភ្ញៀវខ្លះ គាត់មានដីច្រើន អញ្ចឹងហាងកាហ្វេគឺជាកន្លែងញ៉ាំ ឬក៏ជាកន្លែងញ៉ាំកាហ្វេ អញ្ចឹងប្រសិនបើមានដីចូលច្រើនគឺអត់ល្អទេ បានន័យថាគគ្រិចហាង ឬក៏បានន័យថាធ្វើឲ្យភ្ញៀវផ្សេងគាត់អត់ពេញចិត្តអញ្ចឹងភ្ញៀវទាំងអស់ នៅពេលដែលចូល គាត់អាចជាន់លើក្រណាត់ជូតជើងដែលនៅមាត់ទ្វារនោះ ដើម្បីសម្អាតស្បែកជើងរបស់គាត់ជាមុនសិន ដើម្បីកុំឲ្យប្រឡាក់ហាង ឬក៏ដើម្បីកុំឲ្យខ្វះអនាម័យហើយនៅក្បែរទ្វារយើងឃើញមានបង្អួចមួយផងដែរ អញ្ចឹងជាទូទៅហាងកាហ្វេតែងតែមានបង្អួច ដើម្បីឲ្យភ្ញៀវនៅខាងក្នុងមើលឃើញទេសភាពនៅខាងក្រៅដែលយើងឃើញ បុរសម្នាក់ហ្នឹង គាត់កំពុងតែចង្អុលប្រាប់កូនស្រីរបស់គាត់អំពីហាងកាហ្វេ ហើយគាត់បានបបួលកូនស្រីរបស់គាត់ចូលទៅញ៉ាំកាហ្វេនៅក្នុងហាងកាហ្វេនោះ