KhmerPronunciationEnglish/Notes#occ
ច្រាស craah 1. brush
2. to brush, clean with a brush
3. to brush/scrape against
4. to physically move from a higher to a lower position
5. to go against (e.g., the current, wind)
6. to be opposite
7. oncoming, counter
8. in the wrong/opposite direction
9. of a bird: to pounce upon/attack/fly at (something)
7/5

Link to overview page
Link to dictionary

Going To Bed (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់ អញ្ចឹងជាទូទៅ មុនពេលចូលគេង យើងត្រូវដុសធ្មេញ ឬក៏ដុសសម្អាតធ្មេញយើងជាមុនសិន ដោយ យើង មួយថ្ងៃ យើងត្រូវដុសធ្មេញបីដង គឺដើម្បីថែរក្សាធ្មេញយើងឲ្យបានស្អាត ហើយធ្មេញរបស់យើងត្រូវដុសដោយប្រើថ្នាំដុសធ្មេញជាមួយនឹងច្រាសដុសធ្មេញដែលច្រាសដុសធ្មេញគឺជាច្រាសមួយដែលមានល្មមទៅនឹងដាក់ចូលមាត់របស់យើងដើម្បីដុសធ្មេញ ហើយសរសៃច្រាសគឺទន់គឺអត់រឹងដូចច្រាសបោកខោអាវនោះទេដែលយើងឃើញនៅក្នុងរូបភាពនេះគឺដៃម្ខាងរបស់ក្មេងប្រុសនោះកំពុងតែកាន់បំពង់ថ្នាំដុសធ្មេញ ហើយដៃម្ខាងទៀតកំពុងតែកាន់ដងច្រាសដុសធ្មេញ ដែលច្រាសដុសធ្មេញរបស់គាត់មានពណ៌ផ្កាឈូក ហើយសរសៃច្រាសដុសធ្មេញគឺមានពណ៌អញ្ចឹងគាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញចេញពីបំពង់ថ្នាំដុសធ្មេញ ហើយដាក់ថ្នាំដុសធ្មេញនោះមកលើច្រាសដុសធ្មេញ ដើម្បីយកទៅដុសធ្មេញអញ្ចឹងយើងឃើញ ជាធម្មតាថ្នាំដុសធ្មេញគឺដាក់ក្នុងបំពង់មួយដែលអាចច្របាច់បាន ព្រោះនៅពេលដែលយើងត្រូវការដុសធ្មេញ គឺយើងគ្រាន់តែយកដៃច្របាច់បំពង់ថ្នាំដុសធ្មេញនោះ នោះថ្នាំដុសធ្មេញនឹងចេញមកតាមមាត់បំពង់ ហើយយើងយកច្រាសដុសធ្មេញទៅត្រង ដើម្បីដាក់ថ្នាំដុសធ្មេញយកមកដុសធ្មេញដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញចេញពីបំពង់ថ្នាំដុសធ្មេញ ដើម្បីដាក់មកលើច្រាសដុសធ្មេញ ដើម្បីដុសធ្មេញ

Personal Hygiene (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់រួចរាល់ហើយ អញ្ចឹងគាត់បានច្របាច់ថ្នាំដុសធ្មេញនៅលើច្រាសដុសធ្មេញហើយ គាត់ក៏យកច្រាសដុសធ្មេញនោះដាក់ចូលទៅក្នុងមាត់ ដើម្បីដុសធ្មេញរបស់គាត់ អញ្ចឹងយើងឃើញគាត់យកដៃឆ្វេងរបស់គាត់ កាន់ច្រាសដុសធ្មេញ រួចដុសធ្មេញដែលនៅក្នុងមាត់របស់គាត់ចុះឡើងដោយគាត់ដុសខាងលើ ដុសធ្មេញខាងក្រោម ដុសធ្មេញឆ្វេង ដុសធ្មេញស្ដាំ និងដុសធ្មេញថ្គាមផងដែរ អញ្ចឹងធ្មេញរបស់យើងគឺចែកចេញជាបី ចែកចេញជាពីរ គឺខាងលើខាងក្រោម ហើយធ្មេញខាងលើខាងក្រោម គឺចែកចេញជាធ្មេញថ្គាមនិងធ្មេញខាងមុខ អញ្ចឹងធ្មេញថ្គាមគឺជាធ្មេញដែលនៅសងខាង ដែលនៅខាងនៅជាប់នឹងថ្ពាល់ ចំណែកឯនៅខាងមុខគឺជាធ្មេញដែលនៅជាប់នឹងបបូរមាត់ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់កំពុងតែដុសធ្មេញ ដែលយើងឃើញមានពពុះថ្នាំដុសធ្មេញជាច្រើននៅជាប់មាត់របស់គាត់ ដោយសារតែគាត់ដាក់ថ្នាំដុសធ្មេញច្រើននៅលើច្រាស ដូច្នេះនៅពេលដែលយើងដុស គឺមានពពុះច្រើននៅក្នុងមាត់ផងដែរ ដោយក្មេងប្រុសនោះ គាត់បានយកដៃឆ្វេងរបស់គាត់កាន់ច្រាសដុសធ្មេញ ដើម្បីដុសធ្មេញ ចំណែកដៃស្ដាំគាត់ទម្លាក់ចុះ ហើយភ្នែករបស់គាត់គឺសម្លឹងទៅមើលក្នុងកញ្ចក់ អញ្ចឹងគាត់ដុសធ្មេញនៅក្នុងបន្ទប់ទឹករបស់គាត់ គឺគាត់អត់ដុសនៅខាងក្រៅនោះទេ អញ្ចឹងរូបភាពទីនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែដុសធ្មេញរបស់គាត់ នៅពេលដែលគាត់ក្រោកពីគេង

Laundry (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះបានយកកន្ត្រកខោអាវដែលប្រឡាក់ ហើយដើរទៅដល់កន្លែងបោកខោអាវ អញ្ចឹងគាត់បានយួរកន្ត្រកនោះ ដោយយើងឃើញកន្ត្រកនោះមានកន្លែងចាប់សម្រាប់កាន់ពីរ បាទ មានកន្លែងសម្រាប់កាន់ពីរ គឺនៅខាងឆ្វេងមួយ និងនៅខាងស្ដាំមួយ ដោយកន្លែងសម្រាប់កាន់នោះគឺវាចោះជាប្រឡោះ ដើម្បីឲ្យយើងងាយស្រួលដាក់ម្រាមដៃដើម្បីកាន់លើកនូវកន្ត្រកខោអាវនោះឡើង អញ្ចឹងបុរសម្នាក់នោះ គាត់លើកកន្ត្រកខោអាវរបស់គាត់ដើរទៅរកកន្លែងបោកខោអាវ ដោយយើងឃើញនៅខាងមុខរបស់គាត់ គឺយើងឃើញមានម៉ាស៊ីនបោកខោអាវចំនួនមួយ បាទ ម៉ាស៊ីនបោកខោអាវ ហើយនៅលើធ្នើរ នៅលើម៉ាស៊ីនបោកខោអាវនោះយើងឃើញមានធ្នើរមួយ អញ្ចឹងធ្នើរនោះ យើងឃើញមានដូចជាដាក់សាប៊ូ កំប៉ុងសាប៊ូ ឬក៏កំប៉ុងទឹកក្រអូប ឬក៏កញ្ចប់សាប៊ូម្សៅជាដើមអញ្ចឹងយើងប្រើប្រាស់សាប៊ូដើម្បីបោកជាមួយនឹងខោអាវ ហើយជាទូទៅនៅប្រទេសកម្ពុជា គឺភាគច្រើនគឺយើងអត់សូវប្រើម៉ាស៊ីនបោកខោអាវនោះទេ ជាពិសេសនៅតាមទីជនបទ ព្រោះថានៅតាមទីជនបទ គឺយើងអត់ទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អញ្ចឹងគាត់បោកខោអាវដោយប្រើដៃរបស់គាត់ អញ្ចឹងគាត់បោកខោអាវនឹងដៃ ដោយគាត់យកដៃរបស់គាត់ញីខោអាវដែលប្រឡាក់ ឬក៏ប្រើច្រាស ដើម្បីដុសសម្អាតនៃស្នាមប្រឡាក់នានា ដោយគាត់ពុំមានម៉ាស៊ីនបោកខោអាវដើម្បីប្រើប្រាស់នោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាបុរសម្នាក់នេះ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយទើបគាត់មានម៉ាស៊ីនបោកខោអាវ ព្រោះម៉ាស៊ីនបោកខោអាវគឺត្រូវការទឹក ទឹកម៉ាស៊ីន ជាមួយនឹងភ្លើងអគ្គិសនី ទើបអាចធ្វើឲ្យវាដំណើរការបាន អញ្ចឹងនៅប្រទេសកម្ពុជា នៅទីជនបទគឺយើងអត់សូវមានទឹកម៉ាស៊ីនឬក៏អគ្គិសនីទេ ដូច្នេះយើងពុំសូវមានម៉ាស៊ីនបោកខោអាវសម្រាប់ប្រើប្រាស់នោះទេ

Getting Up (Sakanan) — 08


ចូលដល់រូបភាពទីអញ្ចឹងនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសធ្មេញរួច បាទ អញ្ចឹងគាត់ដកច្រាសដុសធ្មេញចេញពីក្នុងមាត់របស់គាត់ហើយ ហើយគាត់មានកាន់កែវទឹកមួយ បាទ គាត់មានកាន់កែវទឹកមួយ ដែល យើងឃើញថា គាត់កំពុងតែងើយមុខឡើងលើបន្តិច ហើយមានទឹកនៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ត្រូវខ្ពុរមាត់ចេញ បាទ អញ្ចឹងបានន័យថាគាត់ដាក់ទឹកក្នុងកែវ ហើយគាត់ខ្ពុរមាត់ចេញ បានន័យថា នៅពេលដែលដុសធ្មេញរួច យើងត្រូវតែខ្ពុរមាត់ចេញនូវថ្នាំដុសធ្មេញ ដែលនៅក្នុងមាត់របស់យើង ឬក៏ខ្ពុរពពុះថ្នាំដុសធ្មេញចេញព្រោះថាថ្នាំដុសធ្មេញដែលនៅក្នុងមាត់ បន្ទាប់ពីយើងដុសធ្មេញរួច គឺជាកាកសំណល់ ហើយនិងជាវត្ថុកខ្វក់ ដូច្នេះយើងត្រូវខ្ជាក់ចេញឲ្យអស់ ចេញពីមាត់របស់យើង ហើយខ្ពុរវាឬក៏លាងសម្អាតមាត់យើងដោយទឹកស្អាត ធ្វើដូចនារីម្នាក់នេះដែលនៅក្នុងរូបភាព គឺគាត់ដាក់ទឹកចូលក្នុងមាត់ បន្ទាប់មកគឺគាត់ខ្ពុរអញ្ចឹងគាត់ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញ យើងហៅថាការខ្ពុរមាត់បាទ គាត់ខ្ពុរមាត់ ដោយគាត់យកទឹកទៅខ្ពុរមាត់ទាំងឆ្វេងទាំងស្ដាំនៅក្នុងមាត់របស់គាត់ទាំងអស់ ហើយទឹកដែលគាត់ខ្ពុរនោះ គាត់ត្រូវខ្ជាក់ចេញមកក្រៅទាំងអស់ គឺគាត់មិនត្រូវលេបចូលក្នុងពោះនោះទេ ព្រោះការលេបទឹកកខ្វក់ចូលក្នុងពោះបែបនេះ អាចធ្វើឲ្យយើងមានជំងឺបានបាទ ហើយបន្ទាប់ពីគាត់ខ្ពុរមាត់ហើយ គាត់ក៏បានលាងច្រាសដុសធ្មេញរបស់គាត់ផងដែរអញ្ចឹងនៅពេលដែលយើងដុសធ្មេញហើយ យើងមិនត្រឹមតែលាងមាត់របស់យើងនោះទេ ច្រាសដុសធ្មេញរបស់យើងក៏ត្រូវតើលាងសម្អាតផងដែរ បើមិនដូច្នេះទេ សារធាតុកខ្វក់ដែលនៅជាមួយនឹងថ្នាំដុសធ្មេញ ឬក៏នៅជាមួយនឹងធ្មេញរបស់យើង ដែលជាប់នឹងច្រាសដុសធ្មេញ វានឹងកកើតជាបាក់តេរី ឬក៏ជាមេរោគ ធ្វើឲ្យយើងមានជំងឺផ្សេងនៅពេលដែលយើងយកច្រាសនោះមកដុសម្ដងទៀតអញ្ចឹងយើងត្រូវសម្អាតច្រាសដុសធ្មេញឲ្យបានស្អាតមុននឹងយកទៅទុក

Going To Bed (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដាក់ថ្នាំដុសធ្មេញទៅលើច្រាសដុសធ្មេញរបស់គាត់ហើយ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកច្រាសដុសធ្មេញនោះមកដាក់ចូលក្នុងមាត់ ដើម្បីដុសសម្អាតធ្មេញរបស់គាត់អញ្ចឹងជាទូទៅ គឺយើងធ្វើការដុសសម្អាតធ្មេញមួយថ្ងៃបីដង ឬក៏ក្រោយពេលដែលយើងញ៉ាំអាហាររួច ដែលយើងជាទូទៅយើងដុសធ្មេញនៅពេលព្រឹក ក្រោយពីយើងក្រោកពីគេងអញ្ចឹងបន្ទាប់ពីយើងក្រោកពីគេង យើងត្រូវដុសធ្មេញម្ដង នៅពេលដែលយើងញ៉ាំអាហារថ្ងៃត្រង់រួច យើងត្រូវដុសធ្មេញម្ដង និងនៅពេលដែលយើងមុនចូលគេង មុនពេលដែលយើងចូលគេង យើងត្រូវដុសធ្មេញម្ដងទៀត ដើម្បីឲ្យប្រាកដថាធ្មេញរបស់យើងស្អាត និងមិនមានកាកសំណល់ជាប់នឹងធ្មេញនោះទេ ព្រោះប្រសិនបើមានកាកសំណល់ជាប់នៅធ្មេញ វាធ្វើ[អាចឲ្យ]អាចធ្វើឲ្យធ្មេញពុក ឬក៏មានដង្កូវស៊ីធ្មេញ អញ្ចឹងអាចធ្វើឲ្យធ្មេញយើងខូច ឬក៏យើងឈឺធ្មេញបានដូច្នេះយើងត្រូវដុសសម្អាតធ្មេញរបស់យើងឲ្យបានស្អាត ហើយយើងត្រូវដុសសម្អាតអណ្ដាតផងដែរ ព្រោះពេលខ្លះគឺបាក់តេរី ឬក៏មេរោគ វានៅតោងជាប់នឹងអណ្ដាត ដូច្នេះយើងត្រូវដុសសម្អាតអណ្ដាត ជាមួយនឹងធ្មេញយើងឲ្យបានស្អាត មុននឹងយើងចូលគេងដែលជាក់ស្ដែងយើងឃើញក្មេងប្រុសម្នាក់នេះ គាត់កំពុងតែយកច្រាសដុសធ្មេញ ដែលមានថ្នាំដុសធ្មេញ ដុសទៅលើធ្មេញរបស់គាត់ ដោយគាត់យកច្រាសដុសធ្មេញនោះ ដាក់ចូលក្នុងមាត់ ហើយដុសចុះឡើងពីលើចុះក្រោម ពីក្រោមឡើងលើ ហើយពីឆ្វេងទៅស្ដាំ និងពីស្ដាំទៅឆ្វេងផងដែរ ដោយគាត់ដុសធ្មេញរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យប្រាកដថា ធ្មេញរបស់គាត់គឺស្អាត មិនមានជាប់កាកសំណល់នោះទេអញ្ចឹងយើងឃើញមានពពុះថ្នាំដុសធ្មេញជាច្រើនចេញពីមាត់របស់គាត់ ដោយយើងឃើញពពុះ ពពុះនោះគឺពពុះថ្នាំដុសធ្មេញ ព្រោះនៅពេលដែលយើងដាក់ថ្នាំដុសធ្មេញនៅលើច្រាស ហើយយើងយកមកដុសធ្មេញ គឺវានឹងមានពពុះចេញមក ហើយយើងអត់ត្រូវញ៉ាំពពុះនោះទេ ដោយសារតែពពុះនោះ គឺអាចធ្វើឲ្យយើងឈឺបាន អញ្ចឹងនៅពេលដែលយើងដុសហើយ គឺយើងត្រូវខ្ជាក់ពពុះនោះចោល ហើយប្រើប្រាស់ទឹកដើម្បីខ្ពុរមាត់ អញ្ចឹងយើងយកទឹកមកខ្ពុរមាត់ ដើម្បីខ្ពុរពពុះនោះចេញឲ្យអស់ ហើយឲ្យអស់ជាមួយនឹងកាកសំណល់ អញ្ចឹងយើងខ្ជាក់កាកសំណល់ជាមួយនឹងពពុះនោះចោល ព្រោះពពុះនោះគឺអត់ស្អាតនោះទេ នៅពេលដែលយើងដុសធ្មេញហើយអញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់កំពុងតែព្យាយាមដុសសម្អាតធ្មេញរបស់គាត់ឲ្យបានស្អាតមុននឹងចូលគេង ព្រោះគាត់ខ្លាចដង្កូវស៊ីធ្មេញ ឬក៏គាត់ខ្លាចមានក្លិនមាត់មិនល្អ នៅពេលដែលយើងភ្លេចដុសធ្មេញ វាអាចធ្វើឲ្យយើងមានក្លិនមិនល្អនៅក្នុងមាត់ ហើយម្យ៉ាងវិញទៀតធ្វើឲ្យធ្មេញយើងពុកនិងឆាប់បាក់ ដូច្នេះគាត់ត្រូវដុសធ្មេញគាត់ឲ្យបានស្អាត