Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ថ្ងៃត្រង់ | tŋay trɑŋ | noon | 7/6 |
Link to overview page
Link to dictionary
Expressing sleepiness — Cultural note
Establishing guidelines and deadlines for the completion of actions — Cultural note
Inviting someone to eat together — Dialogue
ធារី៖ កញ្ញា! ញ៉ាំបាយនៅ? មក មកញ៉ាំជាមួយគ្នា?
កញ្ញា៖ អូ ធារី! ញ៉ាំមុនចុះ។ ខ្ញុំអត់ទាន់ឃ្លានទេ។
វុទ្ធី៖ មកញ៉ាំបាយសិនមក កញ្ញា។ ហួសម៉ោងសម្រាកឥឡូវហើយ!
កញ្ញា៖ អូខេ! ខ្ញុំទៅយកបាយម្ហូបខ្ញុំមកសិនអីចឹង។
វុទ្ធី៖ ថ្ងៃអាទិត្យហ្នឹង ខ្ញុំទៅលេងផ្ទះបងតារា។ ធារីជាមួយកញ្ញាចង់ទៅលេងដែរអត់?
ធារី៖ អីចឹង? ចង់ទៅតាស! កញ្ញាទៅអត់?
កញ្ញា៖ ខ្ញុំអត់បានទៅទេ ព្រោះមានការរវល់នៅផ្ទះបន្តិច។
Noodle Soup (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំគុយទាវទឹកស៊ុប។ អញ្ចឹងការញ៉ាំគុយទាវទឹកស៊ុប គឺយើងអាចញ៉ាំបាននៅពេលព្រឹក ធ្វើជាអាហារពេលព្រឹក ហើយនិងពេលល្ងាចដែលយើងញ៉ាំជាអាហារសម្រន់។ អញ្ចឹងជាទូទៅគុយទាវទឹកស៊ុប យើងអត់សូវញ៉ាំពេលថ្ងៃនោះទេ ដោយសារតែពេលថ្ងៃយើងញ៉ាំបាយ ជាទូទៅនៅកម្ពុជាគឺយើងញ៉ាំបាយនៅពេលថ្ងៃ ហើយពេលល្ងាចក៏យើងញ៉ាំបាយដែរ ក៏ប៉ុន្តែពេលខ្លះមុនពេលអាហារពេលល្ងាច យើងអាចញ៉ាំមីស៊ុប ឬក៏គុយទាវ ដើម្បីជាអាហារសម្រន់។ អញ្ចឹងភាគច្រើនការញ៉ាំគុយទាវទឹកស៊ុបគឺយើងញ៉ាំនៅម៉ោងបួនល្ងាច ឬក៏ប្រាំល្ងាច ដែលអត់ទាន់ដល់ម៉ោងបាយទេ ព្រោះថាជាទូទៅនៅកម្ពុជាគឺជាមធ្យមម៉ោងបាយ គឺម៉ោងប្រាំមួយ ឬក៏ម៉ោងប្រាំពីរល្ងាច។ ដែលអញ្ចឹងដើម្បីកុំឲ្យឃ្លាន គឺយើងញ៉ាំអាហារសម្រន់សិន ហើយអាហារសម្រន់ដែលពេញនិយមនៅពេលល្ងាចគឺជាគុយទាវ ឬក៏មី ដែលមានទឹកស៊ុប ឬក៏ខគោ។ អញ្ចឹងពេលព្រឹកក៏យើងអាចញ៉ាំបានដែរ ពេលព្រឹក យើងអាចញ៉ាំជាអាហារពេលព្រឹក ក៏ប៉ុន្តែយើងអត់សូវញ៉ាំគុយទាវទឹកស៊ុបជាអាហារថ្ងៃត្រង់នោះទេ។
Going To Bed (Sakanan) — 05
Cold Season (Sakanan) — 13