KhmerPronunciationEnglish/Notes#occ
រថយន្ត rʊət yʊən motor vehicle, automobile, truck
Notes: ជើង ត
8/5

Link to overview page
Link to dictionary

Making suggestions in which the speaker is included — Dialogue 2


ជិះរថយន្តតាមផ្លូវ
វិចិត្រពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា
ផារីមានអីស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រហ្នឹងហើយចូលតាម៉ាភ្លែតអេ៎

Boats (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការជិះទូក អញ្ចឹងជាទូទៅមធ្យោបាយនៅក្នុងការធ្វើដំណើរគឺមានបី គឺមាន យើងឃើញការធ្វើដំណើរតាមផ្លូវគោក ដែលយើងមានថ្នល់ មានផ្លូវថ្នល់ មានផ្លូវលំ មានផ្លូវជាតិជាដើម ហើយមួយទៀតផ្លូវគោកដែរ ដែលយើងហៅថាផ្លូវដែក អញ្ចឹងការធ្វើដំណើរតាមផ្លូវដែកគឺយើងជិះរថភ្លើង អញ្ចឹងរថភ្លើងរត់តាមផ្លូវដែក ហើយឡាន ឬក៏រថយន្ត ម៉ូតូ គឺយើងរត់លើផ្លូវថ្នល់ ផ្លូវជាតិ ដែលយើងហៅថាផ្លូវគោក ហើយមធ្យោបាយធ្វើដំណើរមួយប្រភេទទៀត គឺយើងធ្វើដំណើរតាមផ្លូវអាកាស អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវអាកាស គឺយើងជិះយន្តហោះ ចំណែកឯមធ្យោបាយធ្វើដំណើរមួយវិញទៀតនោះ ដែលយើងតែងតែប្រើប្រាស់ដែរ គឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវទឹកបាន គឺយើងត្រូវប្រើប្រាស់ទូក ដែលទូកមានដូចជាទូកអុំ ទូកចែវ ឬក៏ទូកម៉ាស៊ីនជាដើម អញ្ចឹងទូកខ្លះធំ ទូកខ្លះតូច ទៅតាមប្រភេទនៃទូកនីមួយៗ ហើយពេលខ្លះយើងចង់ជិះទូកលេងកម្សាន្តតាមទឹក ក៏យើងអាចជិះទូកបានផងដែរ ដោយទូកក៏មានដំណើរកម្សាន្តដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺជាការជិះទូកកម្សាន្តតាមផ្លូវទឹក នៅលើទឹក អញ្ចឹងយើងអាចជិះទូកកម្សាន្ត នៅមើលនៅលើទេសភាព ជុំវិញមាត់ទឹក ហើយក៏ដូចជាទេសភាព ដែលនៅលើច្រាំងក្បែរទឹកទន្លេផងដែរ

Motorcycle Taxi (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នារីម្នាក់នោះ គាត់ប្រហែលជារស់នៅក្នុងទីក្រុង ព្រោះថាយើងឃើញមានឡានជាច្រើននៅតាមផ្លូវ កំពុងតែបើកបរនៅតាមផ្លូវ ក៏ប៉ុន្តែឡានទាំងអស់នោះគឺមិនបានទៅលឿននោះទេ គឺទៅមុខអត់លឿននោះទេ ដោយសារតែវាស្ទះផ្លូវយ៉ាងខ្លាំងអញ្ចឹងនៅលើចំហៀងផ្លូវម្ខាង នៅលើចំហៀងផ្លូវម្ខាង យើងឃើញស្រមោលរបស់នារីម្នាក់នោះ ដោយសារតែយើងមើលពីចម្ងាយ ដូច្នេះយើងឃើញរូបនារីម្នាក់នោះគឺមានពណ៌ខ្មៅ អញ្ចឹងយើងឃើញគាត់កំពុងតែស្ពាយកាបូប ហើយរត់បណ្ដើរ អញ្ចឹងដៃគាត់ម្ខាងគាត់កាន់កាបូបស្ពាយនៅនឹងស្មា ហើយគាត់កំពុងតែរត់បណ្ដើរដោយអាការៈប្រញាប់ ព្រោះថាគាត់ជិះឡានអត់កើតទេ ឬក៏គាត់ជិះរថយន្ត ឬក៏គាត់ជិះតាក់ស៊ីអត់បាន ព្រោះថាស្ទះផ្លូវខ្លាំងពេក អញ្ចឹងឡានទៅមុខអត់រួចនោះទេ អញ្ចឹងដើម្បីឲ្យទាន់ម៉ោង ព្រោះគាត់កំពុងតែប្រញាប់ ដូច្នេះគាត់ត្រូវតែរត់ឲ្យលឿនទៅមុខ ប្រសិនបើគាត់ចាំឡាន គឺវាអាចយូរ អញ្ចឹងវាអាចយូរ អញ្ចឹងអាចធ្វើឲ្យគាត់ខកម៉ោងបាន គាត់អត់អាចណាត់ជួបគេបានទាន់ពេល អញ្ចឹងគាត់ត្រូវតែរត់នៅលើផ្លូវវិញ គាត់អត់ជិះឡាន ឬក៏អត់ជិះតាក់ស៊ីនោះទេ

Rainy Season (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញមានរថយន្តមួយគ្រឿង ឬក៏ឡានមួយគ្រឿង កំពុងតែបើកបរនៅក្នុងទឹកអញ្ចឹងនៅពេលដែលមេឃភ្លៀង យើងឃើញរថយន្តមួយនោះ គាត់កំពុងតែបើកបរនៅក្នុងទឹកនៅក្រោមមេឃភ្លៀង ដោយយើងឃើញរថយន្តមួយគ្រឿងនោះ គឺគាត់បើកភ្លើងផងដែរអញ្ចឹងឡាន ឬក៏រថយន្ត គឺមានកង់ចំនួនប៉ុន្តែនៅក្នុងរូបភាពនេះ ដោយសារតែយើងមើលពីចំហៀង យើងមើលពីចំហៀង គឺឃើញកង់តែពីរតែប៉ុណ្ណោះ ដោយសារតែវាបាំងអញ្ចឹងឡានជាទូទៅ គឺមានទ្វារ និងមានកញ្ចក់ ហើយមានកញ្ចក់សម្រាប់មើលក្រោយផងដែរ ដែលនៅក្នុងរូបភាពនេះ យើងឃើញ យើងឃើញមានកញ្ចក់មើលក្រោយ ហើយឡានកំពុងតែបើកភ្លើង អញ្ចឹងជាទូទៅនៅពេលដែលយើងបើកបរនៅក្នុងមេឃភ្លៀង ឬក៏នៅក្រោមមេឃភ្លៀង ឬក៏នៅក្រោមមេឃងងឹត ឬក៏នៅពេលដែលមានដីហុយ គឺយើងតែងតែបើកភ្លើងជានិច្ច ព្រោះវាអាចធ្វើឲ្យយើងមើលផ្លូវឃើញច្បាស់ ប្រសិនបើយើងអត់បើកភ្លើងទេ គឺយើងអត់អាចមើលផ្លូវឃើញនោះទេហើយនៅខាងក្រោយ ភ្លើងខាងក្រោយគឺពណ៌ក្រហម អញ្ចឹងភ្លើងខាងក្រោយ គឺអាចធ្វើឲ្យអ្នកដែលនៅខាងក្រោយយើងមើលឃើញយើងបាន ដោយសារតែវាមានពណ៌ក្រហម ដូច្នេះគេអាចមើលមក គេឃើញភ្លើងក្រហម អញ្ចឹងគេដឹងថាមានឡាននៅខាងមុខហើយនៅពេលដែលយើងបើកឡាននៅក្រោមភ្លៀង គឺតែងតែទឹកសើមកញ្ចក់ អញ្ចឹងយើងពិបាកនៅក្នុងការមើលផ្លូវ អញ្ចឹងយើងត្រូវបើកផ្លិតទឹក ដើម្បីជូតទឹកចេញអំពីកញ្ចក់ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញឡាននោះ គឺកំពុងតែបើកផ្លិតទឹក ដើម្បីជូតកញ្ចក់មុខ ដើម្បីឲ្យស្អាត កុំឲ្យមានទឹក ដើម្បីងាយស្រួលក្នុងការមើលផ្លូវក៏ប៉ុន្តែដោយសារតែឡានបើកនៅក្រោមភ្លៀង ដូច្នេះវាពិបាកក្នុងការបើកបរ ដោយសារតែទឹកលិចផ្លូវ ដូច្នេះឡានអាចបើកទៅយឺតតែប៉ុណ្ណោះ ព្រោះពេលខ្លះអាចធ្វើឲ្យផ្លូវរអិល មេឃភ្លៀងអាចធ្វើឲ្យផ្លូវរអិល អញ្ចឹងប្រសិនបើយើងបើកលឿន អាចនឹងមានគ្រោះថ្នាក់បានដូច្នេះយើងត្រូវតែបើកយឺតតែប៉ុណ្ណោះ

Pickpocket (Sakanan) — 01


នៅក្នុងរូបភាពទីយើងឃើញថាមានបុរសម្នាក់ គាត់កំពុងតែឈរនៅក្នុងស្ថានីយរថភ្លើង បាទ បុរសនោះមានអាយុប្រហែលជា ២៥ ឆ្នាំ គាត់ពាក់អាវពណ៌ផ្កាឈូក ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ បុរសនោះពាក់ស្បែកជើងប៉ាតាពណ៌ ហើយដៃម្ខាងរបស់គាត់កំពុងតែច្រត់ទៅក្នុងហោប៉ៅ បាទ ដៃម្ខាងរបស់គាត់ច្រត់ទៅក្នុងហោប៉ៅ ឬក៏យើងអាចហៅម្យ៉ាងទៀតថា លូកទៅក្នុងហោប៉ៅ អញ្ចឹងដៃម្ខាងទៀតរបស់គាត់ កំពុងតែឈរចុចទូរស័ព្ទ បាទ គាត់កំពុងតែលេងទូរស័ព្ទជាមួយមិត្តភក្តិរបស់គាត់ ដូចជាគាត់កំពុងតែលេងសារ ឬក៏គាត់លេងឆាតទៅកាន់មិត្តភក្តិរបស់គាត់នៅក្នុងហ្វេសប៊ុក ឬក៏ប្រព័ន្ធបណ្ដាញសង្គមផ្សេងព្រោះថាបច្ចុប្បន្ននេះ មនុស្សយើងភាគច្រើន ជាពិសេសយុវវ័យ គាត់ចូលចិត្តលេងឆាតនិងលេងបណ្ដាញសង្គមជាមួយមិត្តភក្តិរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយ នៅពេលដែលគាត់កំពុងតែឈរ ឬក៏មានពេលទំនេរបន្តិចបន្តួច គាត់នឹងយកទូរស័ព្ទរបស់គាត់ ដើម្បីទំនាក់ទំនងទៅមិត្តភក្តិរបស់គាត់ជាក់ជាពុំខាន អញ្ចឹងដូចយើងឃើញនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់កំពុងតែចុចទូរស័ព្ទរបស់គាត់ ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ នៅក្បែរបុរសម្នាក់នោះ យើងឃើញមានមនុស្សពីរនាក់ផ្សេងទៀត ដែលមួយនោះគឺជាមនុស្សស្រី ដែលយើងឃើញគាត់ពាក់អាវដៃខ្លីនិងស្លៀកសំពត់ ហើយមានសក់វែង មនុស្សស្រីម្នាក់នោះ គាត់កំពុងតែឈរកាន់កាបូបមួយ បាទ គាត់ឈរនៅក្បែរបុរសនោះ ដើម្បីរង់ចាំរថភ្លើងដូចគ្នា ហើយនៅចំហៀងបុរសនោះមួយទៀត គឺមានបុរសម្នាក់ផ្សេងទៀត ដែលពាក់អាវពណ៌លឿងដៃខ្លី បាទ ពួកគេកំពុងតែឈរចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងមួយ អញ្ចឹងជាទូទៅនៅក្នុងប្រទេសនីមួយៗតែងតែមានស្ថានីយរថភ្លើង ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជា គឺពុំទាន់ដំណើរការស្រួលបួលនៅឡើយទេ ដូច្នេះនៅប្រទេសកម្ពុជា ឬក៏ប្រទេសខ្មែរ ពុំទាន់មានស្ថានីយរថភ្លើងដែលជាទីពេញនិយមនោះទេ អញ្ចឹងប្រជាជនគាត់អត់ចូលចិត្តធ្វើដំណើរតាមរថភ្លើងនោះទេ ដោយសារតែវាពិបាក យើងពុំទាន់មានផ្លូវរថភ្លើងគ្រប់ទីកន្លែង អញ្ចឹងហើយប្រជាជនចូលចិត្តធ្វើដំណើរតាមរថយន្ត ឬក៏តាមឡាន តាមម៉ូតូជាដើម អញ្ចឹងមធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងនេះ គឺយើងពុំសូវធ្វើដំណើរនោះទេ ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងពេញនិយមនៅក្នុងប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ីជាដើម អញ្ចឹងពួកគេមានស្ថានីយរថភ្លើង ដើម្បីសម្រាប់ឲ្យប្រជាជនរបស់គេធ្វើដំណើរ