KhmerPronunciationEnglish/Notes#occ
ទ្រនិច trɔnɨc 1. sting, stinger, barb
2. dart
3. goad
4. hand (of a watch or clock), indicator (on a dial)
3/2

Link to overview page
Link to dictionary

Post Office (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញបន្ទាប់ពីគាត់វេចខ្ចប់អីវ៉ាន់របស់គាត់ហើយ វេចខ្ចប់សៀវភៅរបស់គាត់ចូលទៅក្នុងប្រអប់ហើយ បន្ទាប់មកគាត់ក៏យកប្រអប់នោះមកឲ្យបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ម្ដងទៀត អញ្ចឹងបុគ្គលិកនោះ បន្ទាប់ពីទទួលបានប្រអប់ គាត់ក៏យកប្រអប់នោះទៅថ្លឹង ដោយសារតែការផ្ញើអីវ៉ាន់គឺគេគិតតម្លៃទៅតាមគីឡូ ទៅតាមគីឡូ ឬក៏ទៅតាមទម្ងន់របស់សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងចង់ផ្ញើ ដូច្នេះប្រសិនបើយើង សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងផ្ញើនោះគឺធ្ងន់ អញ្ចឹងគេគិតតម្លៃថ្លៃ ប៉ុន្តែប្រសិនបើស្រាលគឺគេគិតតម្លៃថោក អញ្ចឹងគេគិតតម្លៃទៅតាមទម្ងន់របស់សម្ភារៈដែលយើងចង់ផ្ញើ ដូច្នេះនៅពេលដែលគាត់វេចខ្ចប់ហើយ បុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គាត់ក៏យកអីវ៉ាន់របស់គាត់ យកអីវ៉ាន់របស់ក្មេងប្រុសម្នាក់នោះមកថ្លឹងនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដោយសារតែអីវ៉ាន់ខ្លះគឺស្រាលខ្លាំងពេក ដូច្នេះយើងអត់អាចថ្លឹងនៅលើជញ្ជីង ដែលមានទ្រនិចនាឡិកាបានទេ ដូច្នេះគេត្រូវប្រើជញ្ជីងអេឡិចត្រូនិច ព្រោះជញ្ជីងអេឡិចត្រូនិចគឺវាអាចថ្លឹងទម្ងន់សម្ភារៈដែលស្រាលបំផុតបាន អញ្ចឹងគាត់ក៏បានដាក់កេសក្រដាស ឬក៏ដាក់ប្រអប់សៀវភៅនោះនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដើម្បីថ្លឹងទម្ងន់របស់វា

Motorcycle Taxi (Sakanan) — 01


ដែលឥឡូវនេះ យើងមកមើលរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានស្ត្រីម្នាក់ ឬក៏នារីម្នាក់ ដែលមើលទៅវ័យគាត់ប្រហែលជាម្ភៃប្រាំឆ្នាំ ដែលស្ត្រីម្នាក់នោះ គាត់ពាក់ឯកសណ្ឋានជាអ្នកធ្វើការ ដោយយើងឃើញគាត់ពាក់អាវដៃវែងពណ៌ខៀវ ហើយស្លៀកសំពត់ត្រឹមជង្គង់ ហើយពណ៌រៀងប្រផេះបន្តិចអញ្ចឹងស្ត្រីម្នាក់នោះគាត់មានសក់ត្រឹមស្មា ដែលគាត់កាត់សក់ត្រឹមស្មា ហើយនៅដៃខាងស្ដាំរបស់គាត់ យើងឃើញគាត់មានយួរកាបូបមួយពណ៌ អញ្ចឹងគាត់មានយួរកាបូបធំមួយពណ៌ ដែលគាត់ដាក់នៅលើស្មា យើងឃើញគាត់ដាក់នៅលើស្មា ក៏ប៉ុន្តែដៃស្ដាំរបស់គាត់ គឺកាន់កាបូបគាត់យ៉ាងជាប់ គឺគាត់កាន់កាបូបគាត់យ៉ាងជាប់ ដោយគាត់ខ្លាចកាបូបគាត់ជ្រុះពីស្មារបស់គាត់ព្រោះថាប្រសិនបើ បើទោះជាគាត់ស្ពាយកាបូបនោះនៅនឹងស្មាក៏ដោយ ក៏វាអាចនឹងរអិលធ្លាក់ដែរ ប្រសិនវាអត់ បើយើងអត់កាន់វានោះទេ ព្រោះថានៅពេលដែលយើងដើរ កាបូបនឹងយោល អញ្ចឹងប្រសិនបើយើងអត់ទប់ ឬក៏អត់កាន់វាទេ កាបូបអាចធ្លាក់ពីស្មារបស់យើងបាន ចំណែកឯដៃឆ្វេងរបស់នារីម្នាក់នោះ គឺគាត់ពាក់នាឡិកាដៃ អញ្ចឹងនាឡិកា គាត់ពាក់នៅនឹងដៃ សម្រាប់មើលម៉ោង ដែលនាឡិកា ជាទូទៅ គឺមាននាឡិកាប្រភេទជាលោតលេខ យើងហៅថា នាឡិកាអូតូម៉ាទិច និងមួយទៀតគឺជានាឡិកាមានទ្រនិច អញ្ចឹងពេលខ្លះយើងអាចពាក់ជានាឡិកាលោតលេខ ឬក៏ពាក់ជានាឡិកាមានទ្រនិចជាដើមអញ្ចឹងនាឡិកា យើងជាទូទៅ យើងពាក់ដៃឆ្វេង ដើម្បីមើលម៉ោងអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះគាត់កំពុងតែមើលម៉ោងនៅលើនាឡិកាដៃរបស់គាត់ ដោយគាត់ប្រហែលជាប្រញាប់យ៉ាងខ្លាំង ដោយយើងឃើញគាត់ធ្វើទឹកមុខប្រញាប់ ហើយមានអារម្មណ៍ថាជិតដល់ម៉ោង ឬក៏គាត់ជិតដល់ម៉ោងណាត់អ្វីមួយ ឬក៏គាត់ណាត់ជួបជាមួយមិត្តភក្តិ ឬក៏ជួបជាមួយនឹង ដៃគូការងាររបស់គាត់ ក៏ប៉ុន្តែដោយសារតែកៀកម៉ោងពេក ដូច្នេះយើងឃើញអាកប្បកិរិយារបស់គាត់ ឬក៏កាយវិការរបស់គាត់មានលក្ខណៈប្រញាប់ ដោយយើងឃើញគាត់ដើរបណ្ដើរ និងមើលនាឡិកាបណ្ដើរ ដោយទឹកមុខប្រញាប់ប្រញាល់យ៉ាងខ្លាំង