KhmerPronunciationEnglish/Notes#occ
សាច់ញាតិ sac ɲiet relatives, extended family, kin group 3/3

Link to overview page
Link to dictionary

Alms Round (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់អង្គុយលុតជង្គង់លើកម្រាលរួចរាល់ហើយ ពួកគាត់ទាំងពីរ ក្មេងស្រីម្នាក់នោះ និងចៅ និងយាយរបស់នាង ដែលជាស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានកាន់កញ្ចប់បាយ និងលើកបាយឡើងដើម្បីបួងសួងអញ្ចឹងជាធម្មតាមុនពេលដែលយើងដាក់ចង្ហាន់ ឬក៏ដាក់បាត្រលោក ឬក៏ដាក់ចង្ហាន់ដល់ព្រះសង្ឃ យើងតែងតែបួងសួងសុំសេចក្តីសុខ ឬក៏សុំរកស៊ីមានបាន ហើយនិងឧទ្ទិសចំពោះបាយ ឬក៏ម្ហូបនោះទៅដល់មនុស្សបងប្អូនសាច់ញាតិរបស់យើងដែលបានស្លាប់ទៅដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញស្ត្រីចំណាស់ម្នាក់នោះ ជាមួយនឹងចៅស្រីរបស់គាត់ហ្នឹង គាត់កំពុងតែលើកបាយឡើង ដែលយើងឃើញគាត់កាន់បាយ ដោយដៃទាំងពីររបស់គាត់ ដៃទាំងពីររបស់គាត់ គឺគាត់ទ្រកញ្ចប់បាយ ហើយលើកឡើងកម្ពស់នឹងក្បាលរបស់គាត់ ហើយពួកគាត់ទាំងពីរនាក់កំពុងតែបិទភ្នែក ដើម្បីបួងសួងអញ្ចឹងគាត់អាចសុំបួងសួងឲ្យមានសេចក្តីសុខ ឲ្យមានសុខភាពល្អ ឲ្យមានការរកស៊ីមានបាន ក៏ដូចជាក្មេងស្រីម្នាក់នោះសុំបួងសួងឲ្យគាត់រៀនពូកែជាដើមអញ្ចឹងជាទូទៅការ ការដាក់បាត្រព្រះសង្ឃ មុននឹងយើងដាក់ យើងតែងតែបួងសួងនូវបំណងប្រាថ្នាផ្សេងដែលយើងចង់បាន

Alms Round (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីស្ត្រីចំណាស់និងចៅស្រីរបស់គាត់បានដាក់បាយចូលទៅក្នុងបាត្ររបស់ព្រះសង្ឃរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានមកអង្គុយលុតជង្គង់នៅលើកម្រាលដដែលវិញ អញ្ចឹងពួកគេនៅតែលុតជង្គង់ដដែល ព្រោះថាការដាក់ចង្ហាន់លោកគឺមិនទាន់ចប់នោះទេ ដូច្នេះពួកគេត្រូវតែត្រលប់មកអង្គុយលុតជង្គង់នៅលើកម្រាលវិញ ហើយលើកដៃទាំងពីរសំពះឡើង ដើម្បីបួងសួង អញ្ចឹងជាទូទៅរាល់ការដាក់បាត្រហើយ យើងត្រូវតែមកអង្គុយ ដើម្បីសំពះបួងសួង និងទទួលពរពីព្រះសង្ឃ បានន័យថាព្រះសង្ឃនឹងសូត្រធម៌ដើម្បីឲ្យពរដល់យើង ហើយនិងបួងសួងឲ្យយើង ដើម្បីឲ្យការធ្វើបុណ្យរបស់យើងនេះ គឺទទួលបានបុណ្យត្រលប់មកវិញ ឬក៏ដើម្បីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ទៅ អ្នកដែលបានចែកឋានទៅដែលជាបងប្អូន ឬក៏សាច់ញាតិរបស់យើងអញ្ចឹងព្រះសង្ឃតែងតែសូត្រធម៌ឲ្យពរ ដើម្បីឲ្យសេចក្តីសុខទៅដល់អ្នកដែលបានដាក់ចង្ហាន់ ហើយពួកយើងដែលបានដាក់ចង្ហាន់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវតែលុតជង្គង់ដើម្បីសំពះ ហើយសំពះដើម្បីសុំបួងសួង សុំពរពីព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ ឬក៏ដើម្បីសម្រេចនូវបំណងប្រាថ្នាផ្សេងៗ។ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញស្ត្រីចំណាស់និងចៅស្រីរបស់គាត់នៅតែលុតជង្គង់ ហើយសំពះដៃឡើង លើកដៃសំពះឡើង សំពះព្រះសង្ឃ ហើយព្រះសង្ឃឈរនៅខាងមុខពួកគេទាំងពីរនាក់ ដោយកូនសិស្សរបស់ព្រះសង្ឃ ឬក៏កូនសិស្សលោកគឺឈរនៅខាងក្រោយ

Hospital (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី [១៤] នៅក្នុងរូបភាពទី [១៤] យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះវះកាត់រួចរាល់ហើយ អញ្ចឹងបុរសម្នាក់នោះ គាត់បានវះកាត់ជើងរបស់គាត់រួចរាល់ហើយ ដូច្នេះក្រុមគ្រូពេទ្យក៏បានយកគាត់មកសម្រាកនៅក្នុងបន្ទប់អ្នកជំងឺធម្មតាវិញ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសម្នាក់នោះ គាត់កំពុងតែគេងនៅលើគ្រែពេទ្យ ដោយយើងឃើញខ្នងរបស់គាត់គឺផ្អែកទៅនឹងខ្នើយ ទៅនឹងគ្រែពេទ្យដែលគេលើកឡើងខ្ពស់ ហើយជើងរបស់គាត់រុំទៅនឹងប៉ង់មួយ អញ្ចឹងដោយសារតែជើងរបស់គាត់មានរបួសបាក់ឆ្អឹង ដូច្នេះពេទ្យត្រូវការបិទស៊ីម៉ងត៍ គាត់បិទស៊ីម៉ងត៍ហើយគាត់រុំនឹងប៉ង់ ដើម្បីឲ្យជើងរបស់គាត់ត្រង់ មិនអាចកម្រើកបាន ព្រោះជើងដែលមានរបួសគឺយើងអត់អាចកម្រើកនោះទេ ប្រសិនបើកម្រើក ប្រសិនបើកម្រើកវាអាចធ្វើឲ្យមិនងាយនឹងជា បានន័យថាវាធ្វើឲ្យយើងយូរនឹងជា ដូច្នេះ ឬក៏អាចធ្វើឲ្យមុខរបួសកាន់តែធ្ងន់ធ្ងរ អញ្ចឹងពេទ្យក៏បានប្រើប្រាស់របស់រឹង ដើម្បីរុំឬក៏អបជើងរបស់បុរសម្នាក់នោះកុំឲ្យកម្រើក ហើយលើកជើងបុរសម្នាក់នោះយួរឡើងលើ អញ្ចឹងគាត់បានយកប៉ង់ដើម្បីយួរជើងបុរសនោះឡើងលើ ដើម្បីកុំឲ្យកម្រើក ដើម្បីឲ្យបុរសម្នាក់នោះឆាប់ជា ហើយយើងឃើញនៅចុងគ្រែរបស់គាត់ គឺយើងឃើញមានមនុស្សចាស់ចំនួនពីរនាក់ ដែលមនុស្សចាស់ទាំងពីរនាក់នោះអាយុគាត់ប្រហែលជា ៦០ ឆ្នាំ ដែលម្នាក់គឺជាស្ត្រី និងម្នាក់ទៀតគឺជាបុរស ដែលមនុស្សចាស់ទាំងពីរនាក់នោះ ប្រហែលជាឪពុកម្ដាយរបស់គាត់ ដែលបានមកសួរសុខទុក្ខគាត់ អញ្ចឹងជាទូទៅនៅពេលដែលមានអ្នកជំងឺនៅមន្ទីរពេទ្យ គឺយើងតែងតែមានសាច់ញាតិមកសួរសុខទុក្ខជានិច្ច ដោយជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺឪពុកម្ដាយរបស់គាត់បានមកសួរសុខទុក្ខគាត់នៅក្នុងមន្ទីរពេទ្យ ដើម្បីចង់ដឹងអាការៈរបស់គាត់តើបានធូរស្បើយហើយឬនៅ