KhmerPronunciationEnglish/Notes#occ
កូនសិស្ស koun səh 1. student
2. temple-boy (short for កូនសិស្សលោក)
10/4

Link to overview page
Link to dictionary

Alms Round (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីស្ត្រីចំណាស់និងចៅស្រីរបស់គាត់បានដាក់បាយចូលទៅក្នុងបាត្ររបស់ព្រះសង្ឃរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានមកអង្គុយលុតជង្គង់នៅលើកម្រាលដដែលវិញ អញ្ចឹងពួកគេនៅតែលុតជង្គង់ដដែល ព្រោះថាការដាក់ចង្ហាន់លោកគឺមិនទាន់ចប់នោះទេ ដូច្នេះពួកគេត្រូវតែត្រលប់មកអង្គុយលុតជង្គង់នៅលើកម្រាលវិញ ហើយលើកដៃទាំងពីរសំពះឡើង ដើម្បីបួងសួង អញ្ចឹងជាទូទៅរាល់ការដាក់បាត្រហើយ យើងត្រូវតែមកអង្គុយ ដើម្បីសំពះបួងសួង និងទទួលពរពីព្រះសង្ឃ បានន័យថាព្រះសង្ឃនឹងសូត្រធម៌ដើម្បីឲ្យពរដល់យើង ហើយនិងបួងសួងឲ្យយើង ដើម្បីឲ្យការធ្វើបុណ្យរបស់យើងនេះ គឺទទួលបានបុណ្យត្រលប់មកវិញ ឬក៏ដើម្បីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ទៅ អ្នកដែលបានចែកឋានទៅដែលជាបងប្អូន ឬក៏សាច់ញាតិរបស់យើងអញ្ចឹងព្រះសង្ឃតែងតែសូត្រធម៌ឲ្យពរ ដើម្បីឲ្យសេចក្តីសុខទៅដល់អ្នកដែលបានដាក់ចង្ហាន់ ហើយពួកយើងដែលបានដាក់ចង្ហាន់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវតែលុតជង្គង់ដើម្បីសំពះ ហើយសំពះដើម្បីសុំបួងសួង សុំពរពីព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ ឬក៏ដើម្បីសម្រេចនូវបំណងប្រាថ្នាផ្សេងៗ។ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញស្ត្រីចំណាស់និងចៅស្រីរបស់គាត់នៅតែលុតជង្គង់ ហើយសំពះដៃឡើង លើកដៃសំពះឡើង សំពះព្រះសង្ឃ ហើយព្រះសង្ឃឈរនៅខាងមុខពួកគេទាំងពីរនាក់ ដោយកូនសិស្សរបស់ព្រះសង្ឃ ឬក៏កូនសិស្សលោកគឺឈរនៅខាងក្រោយ

Alms Round (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញ បន្ទាប់ពីព្រះសង្ឃគាត់បានទទួលចង្ហាន់ពីស្ត្រីចំណាស់ម្នាក់នោះ រួមនឹងចៅស្រីរបស់គាត់ហើយ បន្ទាប់ពីគាត់ឲ្យពររួចរាល់ហើយ ព្រះសង្ឃក៏បានបន្តដំណើរទៅផ្ទះផ្សេងទៀតអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញព្រះសង្ឃក៏ ក៏និមន្តទៅ[ដើរ]រកបិណ្ឌបាតនៅផ្ទះផ្សេងទៀត នៅផ្ទះដែលក្បែរនោះ ដែលគេរង់ចាំដាក់ចង្ហាន់ព្រះសង្ឃ ឬក៏រង់ចាំដាក់បាត្រព្រះសង្ឃ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃកំពុងតែនិមន្តនៅខាងមុខ កូនសិស្សនៅដើរតាមខាងក្រោយអញ្ចឹងនៅពេលដែលព្រះសង្ឃដើរ យើងហៅថានិមន្ត យើងអត់ហៅថាដើរទេ ព្រោះថាយើងមានភាសាសម្រាប់ប្រើចំពោះព្រះសង្ឃ ដែលព្រះសង្ឃដើរ យើងហៅថានិមន្ត ព្រះសង្ឃហូប ឬក៏នៅពេលដែលព្រះសង្ឃញ៉ាំចំណីអាហារ យើងហៅថាឆាន់ យើងអត់និយាយថាញ៉ាំទេ គឺយើងប្រើពាក្យថាឆាន់អញ្ចឹងព្រះសង្ឃឆាន់ ព្រះសង្ឃនិមន្ត រីឯនៅពេលដែលព្រះសង្ឃគេង យើងហៅថាព្រះសង្ឃសិង អញ្ចឹងព្រះសង្ឃគឺមានភាសាផ្សេង យើងអត់ប្រើប្រាស់ភាសាដូចយើងធម្មតាទេ ដែលយើងឃើញថាពេលគេងយើងហៅថាសិង ពេលដើរយើងហៅថានិមន្ត ហើយនិងពេលញ៉ាំយើងហៅថាឆាន់ អញ្ចឹងយើងត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ នៅពេលដែលយើងនិយាយជាមួយនឹងព្រះសង្ឃអញ្ចឹងនៅក្នុងរូបភាពទី ១៦ នេះ គឺព្រះសង្ឃកំពុងតែនិមន្តទៅរកផ្ទះផ្សេងទៀត ឬក៏និមន្តបិណ្ឌបាតទៅផ្ទះផ្សេងទៀត ដែលព្រះសង្ឃនិមន្តនៅខាងមុខ ចំណែកកូនសិស្សគឺគាត់ដើរនៅខាងក្រោយ

Alms Round (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺយើងឃើញថា បន្ទាប់ពីព្រះសង្ឃបានសូត្រធម៌ឲ្យពរដល់ស្ត្រីចំណាស់និងចៅស្រីរបស់គាត់ហើយ អញ្ចឹងយើងឃើញព្រះសង្ឃក៏បានបែរមករកកូនសិស្សរបស់គាត់ ឬក៏កូនសិស្សលោកដែលឈរនៅខាងក្រោយ អញ្ចឹងកូនសិស្សលោកគាត់ឈរនៅខាងក្រោយព្រះសង្ឃជានិច្ចអញ្ចឹងបន្ទាប់ពីព្រះសង្ឃបានសូត្រធម៌រួចរាល់ហើយ គាត់ក៏បានបែរមករកកូនសិស្សរបស់គាត់វិញ អញ្ចឹងគាត់ គាត់បានបែរមករកកូនសិស្សលោក ហើយបើកគម្របបាត្រឡើង ដើម្បីឲ្យកូនសិស្សលោកដកចង្ហាន់ចេញពីបាត្រយកមកដាក់ក្នុងថង់យាមអញ្ចឹងដោយសារតែបាត្រនោះតូច បាត្រតូច ដូច្នេះអត់អាចដាក់ចង្ហាន់បានច្រើននោះទេ អញ្ចឹងរាល់ពេលដែលព្រះសង្ឃបានទទួលចង្ហាន់ពី[…] ពីស្ត្រីចំណាស់ម្នាក់នោះ ឬក៏ពីប្រជាជនរួចរាល់ហើយ ព្រះសង្ឃតែងតែយកចង្ហាន់នោះមកឲ្យកូនសិស្ស ដើម្បីយកចេញពីបាត្រដាក់ទៅក្នុងថង់យាមវិញ ដោយសារតែបាត្រតូចអត់អាចដាក់ចង្ហាន់បានច្រើនទេ ព្រោះវាពេញ ហើយអាចហៀរ និងធ្លាក់ចុះបាន ដូច្នេះគេត្រូវផ្ទេរចង្ហាន់ដាក់ចូលទៅក្នុងថង់យាម ដែលថង់យាមគឺជាកាបូបមួយរបស់ព្រះសង្ឃ គឺជាកាបូបធំមួយ បានន័យថាកាបូបធ្វើអំពីក្រណាត់ ហើយវាធំមួយដែលមានដៃយួរសម្រាប់ស្ពាយ អញ្ចឹងកាបូបនោះគឺធំ ដូច្នេះអាចដាក់ចង្ហាន់បានច្រើនអញ្ចឹងបន្ទាប់ពីព្រះសង្ឃគាត់ទទួលបានចង្ហាន់ពីប្រជាជន គាត់តែងតែយកចង្ហាន់ទាំងនោះមកឲ្យកូនសិស្ស ដើម្បីដាក់ទៅក្នុងថង់យាមអញ្ចឹងកូនសិស្សគាត់ស្ពាយថង់យាមដើរតាមពីក្រោយព្រះសង្ឃជានិច្ច ដែលនៅក្នុងថង់យាមនោះ គឺជាចង្ហាន់របស់ព្រះសង្ឃ

Cold Season (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា វាគឺជាពេលថ្ងៃត្រង់ ព្រោះថាអម្បាញ់មិញយើងឃើញថា ឃើញម៉ោងវា ១២ កន្លះ ឬក៏ ១២ សែសិបអញ្ចឹង ១២ សែសិប គឺលើស ១០ នាទី យើង ១២ កន្លះ គឺ ១២ សាមសិបនាទីអញ្ចឹងប្រសិនបើម៉ោង ១២ សាមសិបនាទី គឺយើងហៅ ១២ កន្លះ ក៏ប៉ុន្តែអម្បាញ់មិញ គឺម៉ោង ១២ និងសែសិបនាទី បាទអញ្ចឹងម៉ោង ១២ និងសែសិបនាទី គឺជាពេលវេលាមួយដែលកូនសិស្សចេញពីរៀននៅក្នុងប្រទេសកម្ពុជាមានសាលាខ្លះគឺកូនសិស្សនឹងរៀនព្រឹកផង ល្ងាចផង បាទប៉ុន្តែនៅសាលាខ្លះគឺគេរៀនតែមួយព្រឹកនោះទេដូច្នេះនៅសាលារៀន គេចូលរៀនម៉ោងព្រឹក និងចេញម៉ោង ១១។ ក៏ប៉ុន្តែសម្រាប់តែសាលាដែលគេបង្រៀនពីរវេន បាទ គឺព្រឹក ល្ងាច គឺគេចូលម៉ោងចេញម៉ោង ១១ និងចូលម៉ោងចេញម៉ោង ៥។ ដូច្នេះនៅក្នុងរូបភាពនេះ គឺយើងអាចនិយាយថា សិស្សគឺដល់ពេលសម្រាកញ៉ាំបាយនៅពេលថ្ងៃត្រង់អញ្ចឹង ពួកគាត់ចេញពីសាលារៀនយើងឃើញនៅក្នុងនេះ យើងឃើញនៅក្នុងរូបភាពនេះ គឺមានសាលារៀនមួយ បាទ មានអគារសាលារៀនមួយ ដែលនៅក្នុងនោះ គឺយើងឃើញមានពីរជាន់ អគារនោះគឺពីរជាន់ បាទ ហើយមានប្រាំមួយបន្ទប់អញ្ចឹង មានថ្នាក់រៀនចំនួនប្រាំមួយបន្ទប់ហើយនៅលើអគារនោះ យើងឃើញមានព្រះអាទិត្យចំនួនមួយ អញ្ចឹងបានន័យថា ព្រះអាទិត្យរះនៅកម្ពស់ថ្ងៃត្រង់ បាទ អញ្ចឹងគឺជាពេលវេលាថ្ងៃត្រង់ហើយយើងឃើញមានសិស្សជាច្រើន គាត់បានដើរចេញពីអគារសាលានោះអញ្ចឹងបានន័យថាដល់ម៉ោងដែលគាត់សម្រាក ដូច្នេះគាត់ត្រូវដើរចេញពីអគារទៅផ្ទះ ឬក៏ទៅកន្លែងញ៉ាំបាយបាទ សិស្សខ្លះដែលមានផ្ទះជិតគឺគាត់ទៅផ្ទះរបស់គាត់ ចំណែកឯសិស្សដែលមានផ្ទះឆ្ងាយ គឺគាត់ទៅកន្លែងញ៉ាំបាយ ឬក៏គេហៅថាអាហារដ្ឋានអញ្ចឹងជាទូទៅសាលានីមួយៗតែងតែមានអាហារដ្ឋានរបស់គេ សម្រាប់ឲ្យសិស្សានុសិស្សចូលញ៉ាំអាហារយើងឃើញនៅពីមុខអគារនេះ គឺមានដងទង់ជាតិមួយ បាទ អញ្ចឹងបង្គោលខ្ពស់មួយនោះ គេហៅថាដងទង់ជាតិ ដែលយើងឃើញមានទង់ជាតិចងនៅដងបង្គោលនោះ កំពុងតែបក់រវិចៗ។ អញ្ចឹងទង់ជាតិគឺដាក់នៅគ្រប់សាលាតែម្ដងហើយជាទូទៅមុនពេលចូលរៀន គឺសិស្សទាំងអស់ត្រូវតែគោរពទង់ជាតិ គឺយើងត្រូវបង្ហូតទង់ជាតិឡើងដោយច្រៀងចម្រៀងជាតិ ដូចជានៅក្នុងសាលានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកម៉ោងនៅពេលដែលសិស្សចូលដល់សាលាអស់ គឺសិស្សទាំងអស់ ត្រូវមកតម្រង់ជួរគ្នានៅក្បែរទង់ជាតិ ដើម្បីច្រៀងភ្លេង ច្រៀងបទភ្លេងជាតិ ហើយបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកអញ្ចឹងបទភ្លេងជាតិរបស់ប្រទេសកម្ពុជា គឺមានចំណងជើងថាបទនគររាជអញ្ចឹងគឺយើងតែងតែច្រៀង ដើម្បីបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកហើយបន្ទាប់មក នៅពេលដែលសិស្សចេញពីរៀននៅពេលល្ងាច គឺយើងត្រូវបង្ហូតទង់ជាតិចុះវិញ ដោយច្រៀងបទនគររាជដដែលអញ្ចឹងនៅគ្រប់សាលាទាំងអស់ គឺត្រូវបង្ហូតទង់ជាតិពីរដង ទីមួយគឺនៅពេលព្រឹកម៉ោងនិងទីពីរនៅពេលល្ងាចម៉ោងឬក៏នៅពេលរសៀល