KhmerPronunciationEnglish/Notes#occ
កម្រាលឥដ្ឋ kɑmraal ʔǝt tile floor 13/7

Link to overview page
Link to dictionary

Breaking A Bowl (Sakanan) — 03


អញ្ចឹងបន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ចានគោមបានធ្លាក់ បង្វិលខ្លួនធ្លាក់ អញ្ចឹងបានន័យថាវាបង្វិលខ្លួនធ្លាក់ពីលើតុចុះមកដល់ក្រោម ឬក៏ចុះមកដល់កម្រាលឥដ្ឋ អញ្ចឹងយើងឃើញចានគោមនោះបានធ្លាក់ផ្កាប់ អញ្ចឹងយើងឃើញមាត់ចានគោមបានធ្លាក់មកដល់កម្រាលឥដ្ឋមុន ហើយគូទចានគោមគឺនៅខាងលើ អញ្ចឹងបានន័យថាវាបង្វិលផ្កាប់ អញ្ចឹងនៅពេលដែលវាធ្លាក់គឺវាបង្វិលខ្លួន ហើយផ្កាប់ចុះក្រោម អញ្ចឹងចានគោមនោះនៅក្នុងរូបភាពទីបានធ្លាក់ពីលើតុ ធ្លាក់មកដល់កម្រាលឥដ្ឋនៅខាងក្រោម

Breaking A Bowl (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីចានគោមដែលធ្លាក់ពីលើចុះមកក្រោម ដែលធ្លាក់ពីលើតុចុះមកក្រោមនោះ នៅពេលដែលធ្លាក់ប៉ះនឹងកម្រាលឥដ្ឋ របស់រឹងផ្សេងវានឹងធ្វើឲ្យចានគោមនោះបែក អញ្ចឹងនៅក្នុងរូបភាពទីចានគោមក៏បានបែកបន្ទាប់ពីវាធ្លាក់មកដល់កម្រាលឥដ្ឋ ដោយសារតែចានគោមនោះធ្វើអំពីពរ្សឺឡែន ដូច្នេះចានដែលធ្វើអំពីពរ្សឺឡែន គឺងាយស្រួលនឹងបែកណាស់ នៅពេលដែលវាប៉ះទង្គិចទៅនឹងរបស់រឹងផ្សេងឬក៏នៅពេលដែលវាធ្លាក់ ដែលជាក់ស្ដែងដូចជាចានគោមអម្បាញ់មិញ នៅពេលដែលវាធ្លាក់ប៉ះនឹងកម្រាលឥដ្ឋធ្វើឲ្យវាបែក អញ្ចឹងនៅពេលដែលវាបែក ជាធម្មតាចានតែងតែមានអំបែង អញ្ចឹងបំណែកតូចនៃចានដែលបានបែក យើងហៅថាអំបែង អញ្ចឹងអំបែងគឺវាមុត អញ្ចឹងនៅពេលដែលយើងប៉ះអំបែងដោយមិនប្រុងប្រយ័ត្ន ឬក៏ដើរជាន់អំបែង គឺវាអាចធ្វើឲ្យយើងមុតជើងបាន ឬក៏មុតដៃបាន និងធ្វើឲ្យយើងមានគ្រោះថ្នាក់បាន អញ្ចឹងនៅពេលដែលចានគោមនេះធ្លាក់មកដល់ក្រោម គឺវាបានបែកទៅជាបំណែកតូចទៅជាអំបែងចានគោម

Breaking A Bowl (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីគាត់ប្រើប្រាស់ម៉ាស៊ីនបូមធូលីនោះរួចរាល់ហើយ អញ្ចឹងបានន័យថាគាត់ប្រាកដថាគាត់បានសម្អាតនៅក្នុងផ្ទះបាយរបស់គាត់បានស្អាតហើយ បន្ទាប់ពីគាត់ធ្វើឲ្យបែកចានអម្បាញ់មិញ ហើយគាត់យកម៉ាស៊ីនបូមធូលីទៅបូមអំបែងចានឲ្យអស់ចេញពីកម្រាលឥដ្ឋ បន្ទាប់ពីគាត់សម្អាតរួចរាល់ហើយ គាត់ក៏បានចាប់បំពង់ម៉ាស៊ីនបូមធូលីដោយដៃទាំងពីររបស់គាត់ ហើយគាត់បានអូសម៉ាស៊ីនបូមធូលីនោះយកមកទុកនៅកន្លែងដើមវិញអញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺគាត់អត់ចាំបាច់លើកម៉ាស៊ីននោះឡើងលើទេ អញ្ចឹងគាត់អត់ចាំបាច់លើក ឬក៏យួរម៉ាស៊ីនបូមធូលីនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីគឺធ្ងន់ អញ្ចឹងគឺវាមានកង់សម្រាប់រុញ ដូច្នេះដើម្បីប្រើប្រាស់វា គឺយើងគ្រាន់តែរុញ ឬក៏អូសវា គឺវាអាចទៅមុខបានយ៉ាងស្រួលដោយសារវាមានកង់ អញ្ចឹងយើងអត់ចាំបាច់លើកវានោះទេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺបុរសម្នាក់នោះ គាត់កំពុងតែអូសម៉ាស៊ីនបូមធូលី គាត់កំពុងតែអូសម៉ាស៊ីនបូមធូលីចូលមកក្នុងផ្ទះ ឬក៏ចូលមកក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់វិញ ដោយគាត់ដាក់ម៉ាស៊ីនបូមធូលីទៅកាន់កន្លែងដើមរបស់វា អញ្ចឹងបុរសម្នាក់នេះ គឺជាមនុស្សដែលមានសណ្ដាប់ធ្នាប់ ដូច្នេះគាត់ប្រើប្រាស់របស់ នៅពេលដែលគាត់ប្រើប្រាស់របស់រួចហើយ គាត់តែងតែដាក់របស់នោះចូលទៅក្នុងកន្លែងដើមវាវិញ ដើម្បីកុំឲ្យពិបាករកនៅពេលដែលគាត់ចង់ប្រើប្រាស់ពេលក្រោយទៀត

Breaking A Bowl (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់[យក] ចូលបន្ទប់ដាក់សម្ភារៈយកអំបោសនិងប្រដាប់កើបសំរាមរួចរាល់ហើយ អញ្ចឹងគាត់ក៏បានយកអំបោសនិងប្រដាប់កើបសំរាមនោះចូលទៅក្នុងផ្ទះបាយរបស់គាត់ អញ្ចឹងគាត់ចូលទៅក្នុងផ្ទះបាយ ដើម្បីបោសកម្ទេចកម្ទី ក៏ដូចជាបោសអំបែងចាន ដែលបានធ្លាក់បែកអម្បាញ់មិញ អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងឃើញក្មេងបុរសម្នាក់នោះ គាត់ក៏បានយកអំបោសមកបោសអំបែងប្រមូល អញ្ចឹងគាត់បានប្រមូលអំបែងឲ្យនៅមួយដុំអញ្ចឹងនៅពេលដែលចានគោមធ្លាក់បែក គឺអំបែងរបស់វាគឺនៅរាយប៉ាយ អញ្ចឹងវានៅរាយប៉ាយលើពេញឥដ្ឋ ឬក៏ពេញផ្ទៃកម្រាលឥដ្ឋ ដូច្នេះគាត់ត្រូវយកអំបោសមកប្រមូលវាឲ្យនៅមួយដុំ គឺយើងអត់ប្រើប្រាស់ដៃដើម្បីប្រមូលនោះទេ ព្រោះប្រសិនបើយើងប្រើប្រាស់ដៃ គឺអំបែងចាន ឬក៏អំបែងកម្ទេចកម្ទីចាននោះ វាអាចធ្វើឲ្យយើងមុតដៃបាន អញ្ចឹងវាអាចធ្វើឲ្យដៃយើងមុត និងមានរបួស ឬក៏អាចធ្វើឲ្យយើងហូរឈាម ដូច្នេះយើងអត់ត្រូវប្រើប្រាស់ដៃដើម្បីប្រមូលកម្ទេចកម្ទីអំបែង ឬក៏កម្ទេចកម្ទីកែវ ឬក៏អំបែងចាននោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ ដូច្នេះយើងត្រូវប្រើប្រាស់អំបោស ដើម្បីបោសប្រមូលវាឲ្យនៅមួយដុំ បន្ទាប់មកយើងយកប្រដាប់កើបសំរាមដើម្បីកើបកម្ទេចកម្ទី ឬក៏អំបែងនោះយកទៅបោះចោល ដោយជាក់ស្ដែងនៅក្នុងរូបភាពទីបុរសម្នាក់នោះ គាត់បានយកអំបោស មកបោសប្រមូលអំបែងចាន និងកម្ទេចកម្ទីចាន ឲ្យនៅមួយដុំ បន្ទាប់មកគាត់យកប្រដាប់កើបសំរាមរបស់គាត់ យកមកកើបនូវកម្ទេចកម្ទីចាន ដោយគាត់យកអំបោសបោសកម្ទេចកម្ទីចាន ឬក៏អំបែងចាន ចូលមកក្នុងប្រដាប់កើបសំរាមនោះ

Breaking A Bowl (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីគាត់យកម៉ាស៊ីនបូមធូលីរបស់គាត់ចេញមកខាងក្រៅហើយ គាត់ក៏បានដើរសំដៅ ឬក៏អូសម៉ាស៊ីននោះ សំដៅទៅកាន់ផ្ទះបាយ ទៅកន្លែងដែលមានចានបែកអម្បាញ់មិញ អញ្ចឹងប្រហែលជាគាត់បោសអត់ស្អាត ឬក៏គាត់គិតថាបោសអត់ស្អាត ដោយសារតែ ពេលខ្លះអំបែងចានគឺតូចអញ្ចឹងយើងអត់អាចមើលឃើញនោះទេ ដោយពេលខ្លះអំបោសគឺបោសប្រមូលបានតែអំបែងណាធំអំបែងធំអញ្ចឹងគាត់បោសប្រមូលតែអំបែងធំតែប៉ុណ្ណោះ ចំណែកឯអំបែងតូចឬក៏កម្ទេចកម្ទីតូចដែលយើងអត់អាចមើលឃើញ គឺយើងអត់អាចបោសប្រមូលបាននោះទេ ដូច្នេះកម្ទេចកម្ទីតូចក៏អាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដែរ ប្រសិនបើយើងជាន់ទៅលើវា អញ្ចឹងដើម្បីការពារ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ នៅពេលដែលយើងប៉ះពាល់ទៅដល់អំបែងតូចទាំងនោះ គាត់ក៏បានយកម៉ាស៊ីនបូមធូលីទៅបូមកម្ទេចកម្ទីតូចដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ យើងឃើញគាត់កំពុងតែប្រើប្រាស់ម៉ាស៊ីនបូមធូលីអម្បាញ់មិញ ហើយយកមកបូមកម្ទេចកម្ទីអំបែងចានដែលនៅលើកម្រាលឥដ្ឋបន្ថែមទៀត ដែលយើងឃើញកម្ទេចកម្ទីអំបែងចាននៅលើកម្រាលឥដ្ឋ កំពុងតែស្រូបចូលទៅក្នុងម៉ាស៊ីនបូមធូលី តាមរយៈបំពង់ម៉ាស៊ីន អញ្ចឹងបំពង់ម៉ាស៊ីនបូមធូលីគឺប្រើប្រាស់ខ្យល់បឺតចូល ដោយសារតែវាប្រើប្រាស់អគ្គិសនី អញ្ចឹងវាមានម៉ាស៊ីននោះ និងដំណើរការបឺតខ្យល់ចូលទៅខាងក្នុងម៉ាស៊ីន អញ្ចឹងនៅពេលដែលយើងដាក់ជិតកម្ទេចកម្ទី ឬក៏ដាក់នៅជិតសំរាមផ្សេងសំរាម ឬក៏ធូលី ឬក៏កម្ទេចកម្ទីនោះ នឹងបឺតចូលទៅក្នុងម៉ាស៊ីនខ្លួនឯងតាមខ្យល់ អញ្ចឹងដោយសារតែម៉ាស៊ីនគឺមានខ្យល់ខ្លាំងបឺតចូលក្នុង ដូច្នេះវាអាចបឺតចូលនូវកម្ទេចកម្ទី ក៏ដូចជាធូលីនិងអំបែងតូចដែលយើងមើលអត់ឃើញ ដែលយើងបោសអត់ស្អាត ចូលទៅក្នុងម៉ាស៊ីនបានយ៉ាងស្អាត អញ្ចឹងយើង នៅពេលដែលយើងប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺយើងអត់ចាំបាច់ភ័យព្រួយថាយើងនៅសល់កម្ទេចកម្ទី ឬក៏អំបែងចានទៀតនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីមានខ្យល់ខ្លាំង ដូច្នេះវាអាចបូមកម្ទេចកម្ទីខ្យល់ ឬក៏បូមកម្ទេចកម្ទីអំបែងចានចូលទៅក្នុងម៉ាស៊ីនបាន ដោយយើងមិនចាំបាច់បារម្ភអំពីការមុតជើង ឬក៏មុតដៃទៀតនោះទេ ព្រោះវាអាចសម្អាតបានស្អាតជាងការបោសសម្អាតដោយប្រើអំបោស

Breaking A Bowl (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ឃើញចានគោមរបស់គាត់បែកហើយ បុរសម្នាក់នោះ គាត់ក៏បានរត់មកក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់ អញ្ចឹងគាត់ក៏បានចេញពីផ្ទះបាយរបស់គាត់ ដែលគាត់ចេញពីផ្ទះបាយរត់មករកបន្ទប់ដាក់សម្ភារៈ ដោយសារតែគាត់ត្រូវការយកអំបោស ឬក៏យកប្រដាប់កើបសំរាម ដើម្បីទៅប្រមូលអំបែងចេញពីលើកម្រាលឥដ្ឋ ដែលយើងឃើញនៅក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់ គឺមានសម្ភារៈជាច្រើន ដូចជា យើងឃើញនៅខាងក្រោម យើងឃើញនៅខាងក្រោមជាប់នៅជញ្ជាំង យើងឃើញមានម៉ាស៊ីនបូមធូលីចំនួនដែលម៉ាស៊ីនបូមធូលីនោះ គឺជាឧបករណ៍សម្រាប់បូមកម្ទេចធូលី ឬក៏បូមសំរាមផ្សេងដែលប្រើប្រាស់ខ្យល់ អញ្ចឹងវាប្រើខ្យល់បឺតសំរាម ឬក៏ធូលីផ្សេងចេញពីកម្រាលឥដ្ឋ ឬក៏ចេញពីកន្លែងណាមួយដែលយើងចង់សម្អាត អញ្ចឹងគឺជាម៉ាស៊ីនបូមធូលី ហើយនៅក្បែរម៉ាស៊ីនបូមធូលីគឺមានឈើអំបោសវែង អញ្ចឹងគាត់មានអំបោសវែងមួយ សម្រាប់បោសផ្ទះ ឬក៏សម្រាប់បោសទីធ្លាផ្ទះរបស់គាត់ ដែលនៅក្បែរឈើអំបោសវែង គឺយើងឃើញមានដងសម្រាប់ជូតកញ្ចក់ អញ្ចឹងបានន័យថាផ្លិតទឹក ជាវាជាផ្លិតទឹកសម្រាប់ជូតកញ្ចក់ អញ្ចឹងនៅពេលដែលយើងចង់ជូតសម្អាតកញ្ចក់របស់យើង យើងប្រើប្រាស់ផ្លិតទឹកដើម្បីជូតសម្អាត ហើយយើងឃើញនៅលើជញ្ជាំងគឺមានបែងចែកចេញជាថ្នាក់ផ្សេងផងដែរ ដែលមានថ្នាក់ ដែលយើងឃើញថ្នាក់នៅខាងក្រោម ឬក៏ថ្នាក់ទីយើងឃើញមានធុងចំនួនដែលជាធុងសម្រាប់ដាក់ទឹក ឬក៏ជាធុងសម្រាប់ដាក់វត្ថុផ្សេងផងដែរ អញ្ចឹងមានធុងចំនួនហើយមានដបថ្នាំ អាចជាថ្នាំលាបផ្ទះ ឬក៏អាចជាប្រេងម៉ាស៊ីន ឬក៏អាចជាប្រេងផ្សេងដែលគាត់ទុកប្រើប្រាស់នៅក្នុងផ្ទះរបស់គាត់ អញ្ចឹងនៅក្នុងថ្នាក់ទីនៃបន្ទប់ដាក់សម្ភារៈ យើងឃើញមានធុងនិងមានដបថ្នាំចំណែកឯថ្នាក់ទីយើងឃើញមានអំបោសខ្លីសម្រាប់បោសផ្ទះ និងមានប្រដាប់កើបសំរាមផងដែរពណ៌ខៀវ ហើយយើងឃើញនៅក្បែរប្រដាប់កើបសំរាមគឺមានដបថ្នាំ ឬក៏បំពង់ផ្សេងសម្រាប់ប្រើប្រាស់ផងដែរ ចំណែកឯថ្នាក់ទីនៅក្នុងថ្នាក់ទីយើងឃើញមានដបថ្នាំ និងកូនចានតូចជាច្រើន សម្រាប់ប្រើប្រាស់ អញ្ចឹងនេះគឺជាបន្ទប់ដាក់សម្ភារៈរបស់គាត់ ដូច្នេះនៅពេលដែលគាត់ត្រូវការប្រើប្រាស់សម្ភារៈផ្សេងដែលគាត់ប្រើប្រាស់នៅក្នុងផ្ទះ គាត់អាចមកបន្ទប់ដាក់សម្ភារៈ ដើម្បីយកសម្ភារៈទាំងនោះទៅប្រើប្រាស់បាន

Breaking A Bowl (Sakanan) — 14


បន្ទាប់មកទៀត ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់បោសសម្អាត និងជូតសម្អាតបូមធូលីចេញពីផ្ទះបាយរបស់គាត់ហើយ គាត់ប្រាកដក្នុងចិត្តថា ផ្ទះបាយរបស់គាត់ស្អាត មិនមានអំបែងចាន ឬក៏កម្ទេចកម្ទីចានតូចនៅនឹងលើកម្រាលឥដ្ឋនោះទេ ព្រោះតែគាត់ធ្វើបែកចានអម្បាញ់មិញ អញ្ចឹងគាត់បានប្រាកដថាគាត់បានសម្អាតស្អាតហើយ លែងមានអំបែងចានហើយ បុរសម្នាក់នោះគាត់ក៏បានដើរចូលទៅផ្ទះបាយម្ដងទៀត អញ្ចឹងគាត់ក៏បានដើរចូលទៅផ្ទះបាយ ហើយគាត់ក៏បើកទូចានដើម្បីយកចានផ្សេងមកប្រើប្រាស់ អញ្ចឹងយើងឃើញផ្ទះបាយរបស់គាត់ គឺមានទូដាក់ចាន គឺមានទូដាក់ចាន ឬក៏ដាក់សម្ភារៈផ្ទះបាយផ្សេងដូចជាចានគោម និងចានសំប៉ែតជាដើម អញ្ចឹងចានគឺយើងត្រូវដាក់ក្នុងទូដើម្បីកុំឲ្យដីហុយប្រឡាក់ ឬក៏ធូលីហុយប្រឡាក់ ដូច្នេះប្រសិនបើយើងដាក់នៅខាងក្រៅធូលីអាចហុយប្រឡាក់ចានរបស់យើង អញ្ចឹងមុននឹងយើងប្រើប្រាស់យើងត្រូវលាងសិន ប៉ុន្តែប្រសិនបើយើងដាក់នៅក្នុងទូ ពេលខ្លះគឺអត់មានធូលីហុយប្រឡាក់នោះទេដោយសារតែទូបិទជិត អញ្ចឹងចានរបស់យើងគឺស្អាតដែលយើងឃើញនៅក្នុងរូបភាពនេះ បុរសនោះ គាត់បានលើកដៃទាំងពីររបស់គាត់ ទៅបើកទ្វារទូទាំងសងខាង អញ្ចឹងទូចានរបស់គាត់គឺមានទ្វារសងខាង ហើយនៅក្នុងទូចានយើងឃើញមានចានគោមជាច្រើន អញ្ចឹងមានចំនួនថ្នាក់ ទូចានរបស់គាត់មានចំនួនថ្នាក់ ដែលថ្នាក់នៃទូចានទាំងគឺគាត់សុទ្ធតែដាក់ចានគោមទាំងអស់ ដោយយើងឃើញនៅក្រោមទូចាន គឺមានឡាបូមួយសម្រាប់លាងដៃ ឬក៏លាងចាន អញ្ចឹងជាទូទៅនៅក្នុងផ្ទះបាយគឺយើងតែងតែមានឡាបូមួយសម្រាប់ធ្វើការលាង ទុកសម្រាប់លាងដៃ ឬក៏ទុកសម្រាប់លាងចានរបស់យើងនៅពេលដែលយើងប្រើប្រាស់រួច អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ចានរួច យើងត្រូវលាងចាន លាងសម្អាតចាន ហើយយកទៅទុកនៅក្នុងទូ អញ្ចឹងនៅក្នុង នៅលើឡាបូនេះ យើងឃើញមានក្បាលរ៉ូប៊ីនេទឹកមួយ សម្រាប់បង្ហូរទឹកចេញ អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ទឹកយើងគ្រាន់តែមួលក្បាលរ៉ូប៊ីនេ នោះទឹកម៉ាស៊ីននឹងហូរចេញតាមបំពង់បង្ហូរទឹក ហើយហូរជាមកចូលទៅក្នុងឡាបូសម្រាប់លាងដៃ ឬក៏លាងចាន អញ្ចឹងយើងអាចប្រើប្រាស់ទឹកនោះសម្រាប់លាងដៃ លាងចាន ឬក៏លាងបន្លែរបស់យើងបានអញ្ចឹងរូបភាពទី ១៤ បុរសម្នាក់នោះ គាត់បានដើរមកបើកទូចាន នៅក្នុងផ្ទះបាយ ដើម្បីយកចានគោមមួយផ្សេងទៀតទៅប្រើប្រាស់