KhmerPronunciationEnglish/Notes#occ
រាក់ទាក់ reak teak 1. friendly, warm, cordial, pleasant
2. pleasantly, warmly, cordially
5/3

Link to overview page
Link to dictionary

Offering help — Cultural note


ដូចវប្បធម៌ផ្សេងដែរ ការជួយអ្នកដទៃពេលឃើញគេកំពុងលំបាកក៏ជាទម្លាប់របស់ខ្មែរដែរ ប៉ុន្តែ ទម្លាប់មួយទៀតនោះគឺ សុំឲ្យគេជួយដោយត្រង់តែម្ដង ជាពិសេសពីមនុស្សអាយុច្រើនទៅកាន់មនុស្សក្មេងៗ។ ប៉ុន្តែ ចំពោះស្ថានភាពដែលត្រូវទទួលរាក់ទាក់ ដូចជាភ្ញៀវមកលេងផ្ទះ គឺគេមិនទម្លាប់ប្រើឲ្យភ្ញៀវធ្វើនេះធ្វើនោះទេ

Noodle Soup (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញ បន្ទាប់ពីពួកគេញ៉ាំហើយ ពួកគេក៏បានឲ្យលុយទៅអ្នកលក់ អញ្ចឹងជាទូទៅក្រោយពេលដែលយើង ក្រោយពេលដែលញ៉ាំ គឺយើងតែងតែឲ្យលុយទៅអ្នកលក់ គឺអត់សូវឲ្យលុយមុនពេលញ៉ាំនោះទេ អញ្ចឹងបន្ទាប់ពីញ៉ាំរួច យើងក៏ហៅអ្នកលក់មកដើម្បីគិតលុយ ដោយពួកគេក៏បានហៅអ្នកលក់ដើម្បីមកគិតលុយ បន្ទាប់មកអ្នកលក់ក៏បានមក ហើយប្រាប់គេអំពីតម្លៃមីទាំងពីរចាន ដោយតម្លៃមីគោកផ្សេង និងតម្លៃមីមានទឹកស៊ុបផ្សេងគ្នា ដូច្នេះក្រោយពីបានដឹងតម្លៃមីទាំងពីរចាននោះហើយ ពួកគេក៏បានហុចលុយឲ្យទៅអ្នកលក់ ដើម្បីបង់ថ្លៃមី ឬក៏ថ្លៃគុយទាវរបស់គេដែលបានញ៉ាំអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសទីគាត់បានហុចលុយទៅឲ្យអ្នកលក់មួយចំនួន ទៅតាមថ្លៃមីដែលពួកគេបានញ៉ាំ ហើយអ្នកលក់គាត់បានលើកដៃពីរទាំងញញឹម ហើយទទួលយកលុយនោះអញ្ចឹងជាទូទៅអ្នកលក់ គឺតែងតែមានទឹកមុខញញឹមស្វាគមន៍អតិថិជនជានិច្ចដោយប្រសិនបើគាត់អត់ញញឹមទេ អតិថិជនរបស់គាត់អាចនឹងមិនពេញចិត្ត ហើយលែងមកញ៉ាំនៅទីនេះទៀត ដូចនេះគាត់ត្រូវតែរាក់ទាក់ជាមួយអតិថិជនដោយស្នាមញញឹម និងគួរសមជាទីបំផុតដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៨ គឺអ្នកលក់គាត់បានទទួលលុយពីអតិថិជនទាំងញញឹម ហើយនិយាយថាអរគុណ ថ្ងៃក្រោយអញ្ជើញមកទៀតដូច្នេះអ្នក អ្នកទិញនឹងថ្ងៃក្រោយ នៅពេលដែលគាត់លក់ឆ្ងាញ់ នៅពេលដែលគុយទាវគាត់ឆ្ងាញ់ អញ្ចឹងអ្នកទិញនឹងអាចមកម្ដងទៀតនៅថ្ងៃក្រោយជាក់ជាពុំខាន ដូច្នេះអ្នកលក់ត្រូវតែរាក់ទាក់គេយ៉ាងយកចិត្តទុកដាក់ និងគួរសមជាទីបំផុត

Coffee And Soft Drink (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់បានដឹកដៃកូនស្រីរបស់គាត់ចូលមកដល់ហាងកាហ្វេ អញ្ចឹងគាត់បានចូលមកក្នុងហាងកាហ្វេតាមខ្លោងទ្វារ ហើយគាត់នៅតែកាន់ដៃកូនស្រីយ៉ាងជាប់ ព្រោះបុរសម្នាក់នោះគាត់ខ្លាចកូនស្រីរបស់គាត់វង្វេង គាត់បាត់ ឬក៏គាត់បាត់កូនស្រីគាត់ ហើយម្យ៉ាងវិញទៀត ដោយសារតែនាងនៅក្មេង អញ្ចឹងប្រសិនបើគាត់លែងដៃ នាងអាចរត់លេងផ្ដេសផ្ដាស ឬក៏អាចរត់ទៅតាមផ្លូវ អញ្ចឹងប្រសិនបើគាត់រត់ទៅតាមផ្លូវ អាចធ្វើឲ្យមានឡាន ឬក៏ម៉ូតូប៉ះ ឬក៏បុកគាត់ អញ្ចឹងអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពកូនស្រីរបស់គាត់ផង និងដើម្បីកុំឲ្យវង្វេងផង គាត់ត្រូវកាន់ដៃកូនស្រីរបស់គាត់ឲ្យជាប់ ទោះបីជាចូលដល់ក្នុងហាងកាហ្វេក៏ដោយ ព្រោះពេលខ្លះនៅក្នុងហាងកាហ្វេគឺមានមនុស្សច្រើន អញ្ចឹងក្មេងស្រីអាចវង្វេង ដោយសារតែនាងនៅតូចពេក អញ្ចឹងនាងអាចវង្វេងបាន អញ្ចឹងយើងត្រូវតែកាន់ដៃរបស់នាង ដើម្បីកុំឲ្យនាងវង្វេងដែលនៅក្នុងហាងកាហ្វេ នៅក្បែរទ្វារ យើងឃើញមានគេតាំងរូបថតជាច្រើន អញ្ចឹងដើម្បីលម្អនៅក្នុងហាង ម្ចាស់ហាងបានដាក់តាំងរូបថតជាច្រើននៅក្បែរទ្វារនិងក្បែរបង្អួចហើយយើងឃើញនៅក្នុងរូបភាពទីនេះដដែល គឺមានតុជាច្រើន កំពុងតែដាក់នៅក្នុងហាងកាហ្វេនោះ ដែលយើងឃើញនៅខាងស្ដាំដៃ នៅខាងឆ្វេងដៃ គឺមានមនុស្សពីរនាក់ មនុស្សប្រុសស្រីពីរនាក់ កំពុងតែអង្គុយញ៉ាំកាហ្វេនៅក្នុងហាងនោះផងដែរ ដែលពួកគេកំពុងតែអង្គុយនៅលើកៅអី ហើយនៅខាងមុខរបស់ពួកគេ គឺមានតុចំនួនមួយ ដែលនៅលើតុនោះគឺមានកែវកាហ្វេចំនួនពីរ ហើយពួកគេញ៉ាំកាហ្វេបណ្ដើរ និយាយគ្នាបណ្ដើរ អំពីការងារ ឬក៏អំពីការសិក្សាអញ្ចឹងយើងឃើញភ្ញៀវនៅក្នុងហាងកាហ្វេនោះច្រើន ហើយនៅខាងស្ដាំដៃវិញ យើងឃើញមានតុទំនេរចំនួនមួយ ហើយមានកៅអីចំនួនពីរ ដែលយើងឃើញមានអ្នកបម្រើ អ្នករត់តុនៅក្បែរតុនោះផងដែរអញ្ចឹងអ្នកបម្រើ អ្នករត់តុបានហៅឪពុកនិងកូន បុរសដែលអាចជាឪពុក និងក្មេងស្រីនោះ ឲ្យចូលទៅអង្គុយតុដោយសារតែគាត់ឃើញអតិថិជនចូលក្នុងហាង ដូច្នេះអ្នកបម្រើត្រូវតែមានការរួសរាយរាក់ទាក់ទៅរកអតិថិជន អញ្ចឹងគាត់ត្រូវតែរួសរាយរាក់ទាក់ទៅរកអតិថិជន ហើយហៅអតិថិជនចូលឲ្យ ឲ្យចូលមកអង្គុយនៅលើតុ ឲ្យចូលមកអង្គុយនៅលើតុដែលជាក់ស្ដែង យើងឃើញអ្នកបម្រើនៅក្នុងរូបភាពនេះកំពុងតែប្រាប់ទៅដល់ឪពុកនិងកូននោះ គាត់ប្រាប់អំពីកៅអីដែលនៅទំនេរ និងតុដែលនៅទំនេរយើងឃើញបុរសដែលជាអ្នកបម្រើ គឺគាត់ពាក់អាវ ដៃខ្លី និងខោជើងវែង ហើយគាត់ពាក់អៀមមួយ ក្រណាត់អៀមពណ៌ខៀវមួយ ដែលក្រណាត់អៀមពណ៌ខៀវនោះ គឺការពារកុំឲ្យសម្លៀកបំពាក់គាត់ប្រឡាក់ នៅពេលដែលគាត់លើកកាហ្វេ ឬក៏នៅពេលដែលគាត់ជូតតុដោយសារតែគាត់ជាអ្នកបម្រើ ដូច្នេះវាងាយស្រួលនឹងធ្វើឲ្យប្រឡាក់ខោអាវគាត់ ដូច្នេះគាត់ត្រូវតែពាក់អៀមក្រណាត់មួយ ដើម្បីការពារកុំឲ្យប្រឡាក់ហើយយើងឃើញនៅលើដៃខាងឆ្វេងរបស់គាត់ គឺគាត់កំពុងតែកាន់ក្រណាត់មួយពណ៌លឿង អញ្ចឹងក្រណាត់នៅលើដៃរបស់គាត់ គឺគាត់ទុកសម្រាប់ជូតតុ នៅពេលដែលមានភ្ញៀវចេញពីតុ គាត់ប្រមូលកែវហើយ គាត់យកក្រណាត់នោះមកជូតតុ សម្អាតតុ ដើម្បីឲ្យមានភ្ញៀវក្រោយចូលមកអង្គុយបានស្រួល