KhmerPronunciationEnglish/Notes#occ
គោក kook 1. ground, dry land
2. dry {មីគោក = noodle dish similar to noodle soup but without the soup}
18/6

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 08


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_08.mp3"

បន្ទាប់មកទៀតរូបភាពទីរូបភាពទីក្រោយពេលដែលគាត់សួរក្មេងប្រុសទីហើយ អញ្ចឹងក្មេងប្រុសទីគាត់បានកុម្ម៉ង់មីដែលមានទឹកស៊ុបរួចរាល់ហើយ អ្នកលក់ក៏បានងាកមករកក្មេងប្រុសទីដើម្បីសួរទៀតអញ្ចឹងបន្ទាប់មកទៀតក្មេងប្រុសទីនោះ ក៏បានឆ្លើយថា គាត់ចង់ញ៉ាំគុយទាវដែលអត់ទឹកស៊ុប អញ្ចឹងឬក៏គេហៅថាគុយទាវគោក ឬក៏មីគោកអញ្ចឹងជាទូទៅមីគឺមានពីរប្រភេទដែលគេលក់ មិនមែនពីរទេ គឺច្រើនប្រភេទដែរ ដោយយើងឃើញមានទាំងមីឆា មីទឹកស៊ុប មី ឬក៏គុយទាវ ឬក៏គុយទាវទឹកស៊ុបជាដើមអញ្ចឹងពេលខ្លះគឺយើងអាចញ៉ាំគុយទាវគោកផងដែរ ដោយមានរសជាតិឆ្ងាញ់ដូចគ្នា តាមចំណង់ចំណូលចិត្តអ្នកញ៉ាំអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តទឹកស៊ុប អ្នកខ្លះគាត់អត់ចូលចិត្តទឹកស៊ុបទេ គឺគាត់ចូលចិត្តញ៉ាំមីគោក ដែលយើងហៅថាមីគោកអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសទីគាត់អត់ចូលចិត្តញ៉ាំគុយទាវ ឬក៏មីទឹកស៊ុបនោះទេ ក៏ប៉ុន្តែគាត់ចូលចិត្តញ៉ាំមីគោក ដូច្នេះគាត់ក៏បានប្រាប់ទៅអ្នកលក់ថាគាត់ចង់ញ៉ាំមីគោក

Noodle Soup (Sakanan) — 11


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_11.mp3"

បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺបន្ទាប់ពីពួកគេអង្គុយរង់ចាំបានបន្តិច ដោយពួកគេចាក់ទឹកក្រូចដើម្បីញ៉ាំហើយ មួយសន្ទុះក្រោយមក អ្នកលក់ក៏បានត្រលប់មកតុរបស់ពួកគេទាំងពីរនាក់វិញអញ្ចឹងម្ដងនេះគឺអ្នកលក់មកទាំង ដៃទាំង គាត់ទាំងសងខាងគឺកាន់មីចំនួនពីរចាន ឬក៏គុយទាវចំនួនពីរចានដោយនៅក្នុងរូបភាពនេះយើងឃើញ អ្នកលក់គាត់បានកាន់ចានមីទឹកស៊ុបនៅក្នុងដៃឆ្វេងរបស់គាត់ ហើយចានមីគោកនៅក្នុងដៃស្ដាំរបស់គាត់អញ្ចឹងចានមីទាំងពីរគឺក្ដៅ គឺកំពុងតែក្ដៅ បានន័យថាយើងឃើញមានផ្សែងហុយចេញពីចាន អញ្ចឹងក្ដៅផង និងមានក្លិនឈ្ងុយផង ព្រោះជាទូទៅ មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុប គឺតែងតែមានក្លិនទឹកស៊ុបឈ្ងុយ ដែលហិតទៅគឺគួរឲ្យចង់ញ៉ាំមែនទែន ហើយចាន ដោយសារតែក្ដៅផង ដូច្នេះរសជាតិវាគឺកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងនៅក្នុងរូបភាពទី ១១ នេះ គឺអ្នកលក់គាត់បានធ្វើមី ឬក៏ធ្វើគុយទាវទឹកស៊ុបឆ្អិនហើយ ដូច្នេះគាត់ក៏បានដួសដាក់ចាន ដើម្បីយកមកឲ្យអតិថិជនរបស់គាត់ ដែលជាក្មេងប្រុសទាំងពីរនាក់នោះ ដើម្បីញ៉ាំតែម្ដង

Noodle Soup (Sakanan) — 12


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_12.mp3"

បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេទាំងពីរនាក់ ឬក៏ក្មេងប្រុសទាំងពីរនាក់ គាត់បានទទួលចានមីទឹកស៊ុបរបស់គាត់ដែលបានកុម្ម៉ង់រួចរាល់ហើយ អញ្ចឹងពួកគេក៏បានទទួលពីអ្នកលក់ ដោយអ្នកលក់យកចានទាំងពីរនោះមកដាក់លើតុរបស់ពួកគេ ដោយដាក់ចានគុយទាវទឹកស៊ុបឲ្យក្មេងប្រុសទីនិងចានគុយទាវគោក ឬក៏មីគោកទៅឲ្យក្មេងប្រុសទីដើម្បីញ៉ាំអញ្ចឹងបន្ទាប់ពីពួកគេបានទទួលមីគោក ហើយនិងមីទឹកស៊ុបហើយ នៅក្នុងរូបភាពទី ១២ ពួកគេក៏បានយកចង្កឹះមកអញ្ចឹងជាធម្មតា ការលក់នៅតាមចិញ្ចើមផ្លូវគឺតែងតែមានដីហុយ អញ្ចឹងចង្កឹះ និងស្លាបព្រា ប្រសិនបើយើងអត់រក្សាអនាម័យទេ វានឹងប្រឡាក់ដីមិនខាន ដូច្នេះជាធម្មតាចង្កឹះគេដាក់នៅក្នុងស្រោមមួយ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ ពួកគេក៏បានហែកស្រោមចង្កឹះ ដើម្បីដកចង្កឹះចេញពីស្រោមដែលស្រោមចង្កឹះ ពេលខ្លះគឺធ្វើពីថង់ប្លាស្ទិក ហើយពេលខ្លះទៀតគេធ្វើអំពីក្រដាស អញ្ចឹងស្រោមចង្កឹះនេះ គឺបានរុំចង្កឹះកុំឲ្យប្រឡាក់ដី ព្រោះថាពេលខ្លះការលក់បែបនេះគឺមានដីហុយ ដោយសារតែមានឡាន ម៉ូតូ គាត់បើកតាមផ្លូវច្រើន អញ្ចឹងធ្វើឲ្យដីហុយប្រឡាក់ ដូច្នេះហើយទើបគាត់ដាក់ក្នុងស្រោមដើម្បីរក្សាអនាម័យ ប្រសិនបើអត់រក្សាអនាម័យទេ អតិថិជនរបស់គាត់អាចឈឺ ដោយសារឆ្លងមេរោគ ដោយសារមានធូលីជាប់នឹងចង្កឹះជាដើម

Noodle Soup (Sakanan) — 18


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_18.mp3"

បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញ បន្ទាប់ពីពួកគេញ៉ាំហើយ ពួកគេក៏បានឲ្យលុយទៅអ្នកលក់ អញ្ចឹងជាទូទៅក្រោយពេលដែលយើង ក្រោយពេលដែលញ៉ាំ គឺយើងតែងតែឲ្យលុយទៅអ្នកលក់ គឺអត់សូវឲ្យលុយមុនពេលញ៉ាំនោះទេ អញ្ចឹងបន្ទាប់ពីញ៉ាំរួច យើងក៏ហៅអ្នកលក់មកដើម្បីគិតលុយ ដោយពួកគេក៏បានហៅអ្នកលក់ដើម្បីមកគិតលុយ បន្ទាប់មកអ្នកលក់ក៏បានមក ហើយប្រាប់គេអំពីតម្លៃមីទាំងពីរចាន ដោយតម្លៃមីគោកផ្សេង និងតម្លៃមីមានទឹកស៊ុបផ្សេងគ្នា ដូច្នេះក្រោយពីបានដឹងតម្លៃមីទាំងពីរចាននោះហើយ ពួកគេក៏បានហុចលុយឲ្យទៅអ្នកលក់ ដើម្បីបង់ថ្លៃមី ឬក៏ថ្លៃគុយទាវរបស់គេដែលបានញ៉ាំអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសទីគាត់បានហុចលុយទៅឲ្យអ្នកលក់មួយចំនួន ទៅតាមថ្លៃមីដែលពួកគេបានញ៉ាំ ហើយអ្នកលក់គាត់បានលើកដៃពីរទាំងញញឹម ហើយទទួលយកលុយនោះអញ្ចឹងជាទូទៅអ្នកលក់ គឺតែងតែមានទឹកមុខញញឹមស្វាគមន៍អតិថិជនជានិច្ចដោយប្រសិនបើគាត់អត់ញញឹមទេ អតិថិជនរបស់គាត់អាចនឹងមិនពេញចិត្ត ហើយលែងមកញ៉ាំនៅទីនេះទៀត ដូចនេះគាត់ត្រូវតែរាក់ទាក់ជាមួយអតិថិជនដោយស្នាមញញឹម និងគួរសមជាទីបំផុតដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៨ គឺអ្នកលក់គាត់បានទទួលលុយពីអតិថិជនទាំងញញឹម ហើយនិយាយថាអរគុណ ថ្ងៃក្រោយអញ្ជើញមកទៀតដូច្នេះអ្នក អ្នកទិញនឹងថ្ងៃក្រោយ នៅពេលដែលគាត់លក់ឆ្ងាញ់ នៅពេលដែលគុយទាវគាត់ឆ្ងាញ់ អញ្ចឹងអ្នកទិញនឹងអាចមកម្ដងទៀតនៅថ្ងៃក្រោយជាក់ជាពុំខាន ដូច្នេះអ្នកលក់ត្រូវតែរាក់ទាក់គេយ៉ាងយកចិត្តទុកដាក់ និងគួរសមជាទីបំផុត

Noodle Soup (Sakanan) — 16


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_16.mp3"

បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីក្មេងប្រុសទាំងពីរនាក់បានលាយគ្រឿងមីរបស់គេរួចរាល់ហើយ អញ្ចឹងគេលាយគ្រឿងមីរបស់គេរួចរាល់ អញ្ចឹងបានន័យថា ត្រូវនឹងរសជាតិអ្វីដែលគេចង់បានហើយ ពួកគេក៏ចាប់ផ្ដើមញ៉ាំមីទាំងនោះ ដោយក្មេងប្រុសទីគាត់ញ៉ាំមីមានទឹកស៊ុប ចំណែកក្មេងប្រុសទីគាត់ញ៉ាំមីអត់ទឹកស៊ុប ឬក៏មីគោក ហើយយើងឃើញពួកគេទាំងពីរនាក់ គឺប្រើចង្កឹះម្នាក់មួយគូ ដើម្បីចាប់សរសៃមីឡើងញ៉ាំអញ្ចឹងដោយសារតែសរសៃមីវែង ដោយសារតែសរសៃមីវែង ដូច្នេះយើងឃើញគេប្រើចង្កឹះ ហើយមី សរសៃមីនៅក្នុងមាត់ ហើយចុងម្ខាងនៃសរសៃមីគឺនៅក្នុងចានអញ្ចឹងគឺវាពេលខ្លះ ប្រសិនបើយើងអត់ចេះញ៉ាំ គឺពិបាកញ៉ាំណាស់ ដោយសារតែវាវែងពេក អញ្ចឹងពេលខ្លះគេត្រូវប្រើចង្កឹះ ដើម្បីកាត់ផ្ដាច់សរសៃមីឲ្យខ្លី ហើយពេលខ្លះទៀតយើងប្រើធ្មេញ ដើម្បីខាំផ្ដាច់សរសៃមីអញ្ចឹងនៅពេលដែលយើងដាក់សរសៃមីចូលក្នុងមាត់បានខ្លះហើយ យើងប្រើធ្មេញរបស់យើង ដើម្បីខាំសរសៃមីទម្លាក់ចូលក្នុងចានវិញអញ្ចឹងសរសៃមីណាដែលនៅក្រៅមាត់ គឺវាធ្លាក់ចូលទៅក្នុងចាន ចំណែកឯសរសៃមីដែលនៅក្នុងមាត់ គឺយើងទំពាញ៉ាំតែម្ដងដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ ក្មេងប្រុសទាំងពីរនាក់ គាត់បានបៀមសរសៃមីនៅក្នុងមាត់របស់គាត់ ហើយប្រើចង្កឹះដើម្បីកាត់សរសៃមីនោះឲ្យខ្លី ដើម្បីងាយស្រួលញ៉ាំ ព្រោះប្រសិនបើយើងអត់កាត់ឲ្យខ្លីទេ យើងអាចស្លាក់បាន អញ្ចឹងនៅពេលដែលមីវែងពេក នៅពេលដែលយើងលេបទៅវាអត់ផុតមាត់ ឬក៏អត់ផុតបំពង់ក ដូច្នេះវាអាចធ្វើឲ្យយើងស្លាក់បាន អញ្ចឹងយើងត្រូវកាត់វាឲ្យខ្លីសិន ដើម្បីងាយស្រួលញ៉ាំ

Rainy Season (Sakanan) — 04


00:00/00:00
Error loading: "../F/RainySeason_Sakanan_04.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាមេឃភ្លៀងធ្វើឲ្យលិចទឹក ជា យ៉ាងជ្រៅ នៅក្នុងទីក្រុង ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញមានអគារជាច្រើន ឬក៏ផ្ទះជាច្រើន ដែលនៅក្នុងរូបភាពនេះ ហើយមានមនុស្សប្រុសស្រីជាច្រើន កំពុងតែដើរនៅក្នុងទឹក បានន័យថាមានទឹកជំនន់កើតឡើងបន្ទាប់ពីមេឃភ្លៀងដោយយើងឃើញនៅក្បែរផ្ទះនោះ យើងឃើញមានបុរសម្នាក់ ដែលគាត់ពាក់អាវដៃខ្លី ពណ៌ ស្លៀកខោពណ៌បៃតង គាត់កំពុងតែឈរនៅក្នុងទឹក ហើយដៃរបស់គាត់ទាំងពីរ កំពុងតែលើកឡើងលើ ដោយកាន់ឯកសារ ឬក៏កាន់ថង់អ្វីមួយដើម្បីយកបាំងអញ្ចឹងគាត់កាន់លើកឡើងលើ ដើម្បីយកបាំងក្បាលរបស់គាត់ កុំឲ្យមេឃភ្លៀងអញ្ចឹងគាត់កាន់ឯកសារ ឬក៏កាន់ក្រដាសអ្វីមួយ ដើម្បីបាំងមេឃកុំឲ្យភ្លៀងធ្លាក់ទទឹកគាត់ ហើយយើងឃើញនៅក្បែរនោះគឺមាននារីម្នាក់ ដែលគាត់ពាក់អាវដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ អញ្ចឹងនៅដៃរបស់នារីម្នាក់នោះ គឺគាត់កំពុងតែកាន់កាបូប ឬក៏[...]កាន់ថង់ចំនួនពីរ អញ្ចឹងគាត់កំពុងតែលើកថង់ ឬក៏កាបូបគាត់ឡើង គាត់ព្យាយាមលើកឡើងដើម្បីឲ្យផុតពីទឹក ព្រោះគាត់អត់ចង់ឲ្យកាបូបរបស់គាត់សើមទៅនឹងទឹកនោះទេ ដូច្នេះគាត់លើកឲ្យខ្ពស់ ដើម្បីឲ្យផុតពីទឹកកុំឲ្យសើម ដោយសារតែមេឃភ្លៀង ហើយទីក្រុងគឺត្រូវបានទឹកជំនន់ជន់លិចដែលយើងឃើញរូបភាពនៅកណ្ដាល គឺមានបុរសម្នាក់ទៀតរៀងចំណាស់បន្តិច គាត់ពាក់អាវដៃខ្លី ស្លៀកខោពណ៌ជើងខ្លី នៅដៃខាងឆ្វេងរបស់គាត់គឺកំពុងតែកាន់ឆត្រមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ឆត្រ គាត់បាំងឆត្រ ដើម្បីកុំឲ្យភ្លៀងសើមគាត់ ឬក៏ដើម្បីកុំឲ្យភ្លៀងទទឹកគាត់ ព្រោះគាត់ខ្លាចឈឺ ប៉ុន្តែគាត់កំពុងតែដើរនៅក្នុងទឹក ដើម្បីទៅរកកន្លែងគោកមួយ ហើយនៅក្បែរនោះយើងឃើញមាននារីម្នាក់ទៀត ដែលគាត់ស្លៀកសំពត់ពណ៌លឿង ពាក់អាវដៃវែង ដៃខ្លីពណ៌ ដោយគាត់កំពុងតែដើរនៅក្នុងទឹក គាត់ដើរលុយទឹកបណ្ដើរ ដើម្បីទៅដើរទៅរកកន្លែងដែលគោក ដែលអត់មានកន្លែងលិចទឹកអញ្ចឹងមេឃភ្លៀង គឺធ្វើឲ្យមនុស្សពិបាកក្នុងការរស់នៅ បានន័យថាបន្ទាប់ពីមេឃភ្លៀង ធ្វើឲ្យមានទឹកជំនន់ជន់លិច ដូច្នេះធ្វើឲ្យមនុស្សពិបាកធ្វើដំណើរ និងពិបាករស់នៅជាខ្លាំងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺម្នាក់គឺកំពុងតែដើរលុយទឹក ដើម្បីទៅរកកន្លែងគោក ព្រោះនៅក្នុងទឹក គឺពិបាកធ្វើដំណើរម្យ៉ាងវិញទៀតយើងឃើញសូម្បីតែសត្វឆ្កែ សត្វឆ្កែក៏ពិបាកដែរ យើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែកំពុងតែហែលទឹកដើម្បីទៅរកកន្លែងគោក ដោយសារតែទឹកបានលិចខ្លួនវាអស់ហើយ ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែនៅសល់តែក្បាលតែប៉ុណ្ណោះ ដែលអណ្ដែតនៅលើទឹក អញ្ចឹង[គាត់]វាហែលទឹកបណ្ដើរ វាព្យាយាមហែលទឹកដើម្បីឲ្យផុតពីទឹក ដើម្បីទៅរកកន្លែងគោក ដើម្បីងាយស្រួលក្នុងការរស់នៅ