Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
សុភាព | soʔpʰiep | male or female Cambodian name | 22/5 |
Link to overview page
Link to dictionary
Answering the phone — Additional dialogue
សុភាព៖ អាឡូ កញ្ញា!
កញ្ញា៖ ហ្នឹងហើយ។ ម៉េចហើយ? និយាយជាមួយបងសំណាងហើយនៅ?
...
សុភាព៖ អរគុណហើយណាកញ្ញា។ បាយបាយអីចឹង!
កញ្ញា៖ ហ្នឹងហើយ អត់អីអេ។ បាយបាយ!
Receiving/welcoming visitors and paying visits to others — Dialogue 1
សុភាព៖ អូ វណ្ណា! ម៉ោហើយអេ៎? ចូលម៉ោ។
វណ្ណា៖ មានអ្នកណាម៉ោខ្លះនៅ?
សុភាព៖ ម៉ោពីរបីនាក់ហើយ។ យកអីញ៉ាំសិនទៅណា។ ខ្ញុំទៅរៀបចំតិចសិន។
វណ្ណា៖ អត់អីទេ សុភាពរវល់ចុះ។
Answering the phone — Dialogue 2
សំណាង៖ អាឡូ ជម្រាបសួរ។
សុភាព៖ អាឡូ ជម្រាបសួរបង។ ខ្ញុំពួកម៉ាករបស់កញ្ញា ឈ្មោះសុភាព។
...
សុភាព៖ អូខេ ខ្ញុំយល់ហើយបង។ អរគុណច្រើន។
សំណាង៖ អូខេ អីចឹងប៉ុណ្ណឹងសិនចុះអីចឹង។ បាយបាយ!
សុភាព៖ ចាស បាយបាយបង! អរគុណ។ សុខសប្បាយ។
Receiving/welcoming visitors and paying visits to others — Dialogue 2
សុភាព៖ អូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ។
វណ្ណា៖ ខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅ។ សុភាពមានត្រូវទៅណាអត់?
សុភាព៖ ង៉ៃនេះខ្ញុំទំនេរតាស។ អត់មានត្រូវទៅណាផង។ វណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា។
វណ្ណា៖ មិនបាច់ទឹកអីទេសុភាព។ ខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ។
Receiving/welcoming visitors and paying visits to others — Additional dialogue
សុភាព៖ ទំនេរតាស។ វណ្ណាចង់ម៉ោម៉ោងម៉ាន? ហើយមានរឿងអីអ៎?
វណ្ណា៖ ចាំជួបគ្នាចាំនិយាយ។ ម៉ោងដប់អីខ្ញុំទៅដល់។ ម៉េចដែរ?
សុភាព៖ មានអី បានតាស។ មកដល់ចុចកណ្ដឹងម៉ោណា។
...
វណ្ណា៖ អីចឹង ខ្ញុំគិតរកទៅវិញហើយណា សុភាព។ អរគុណច្រើន។
សុភាព៖ នៅញ៉ាំបាយសិនអីវណ្ណា?
វណ្ណា៖ អត់អីទេ ខ្ញុំមានណាត់បន្ទាប់ពីហ្នឹង។