KhmerPronunciationEnglish/Notes#occ
ដទៃទៀត dɑtey tiət different, other 5/5

Link to overview page
Link to dictionary

Indicating Agreement — Cultural note


នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ គឺមានពាក្យជាគ្រាមភាសាជាច្រើនគ្រាមភាសាក្នុងភាសាអង់គ្លេសអាចរកឃើញក្នុងវចនានុក្រម ប៉ុន្តែ គ្រាមភាសារបស់ខ្មែរភាគច្រើនមិនមានក្នុងវចនានុក្រមនោះទេពាក្យថា យល់ព្រម យល់ស្រប អាចនិយាយជាគ្រាមភាសាក្នុងភាសានិយាយបានថា អឺអើឧទាហរណ៍ អឺអើជាមួយគេ អឺអើហើយ ជាដើម

Shopping For A T-Shirt (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីពួកគេឲ្យលុយថ្លៃអាវរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានដើរចេញពីហាងនោះ អញ្ចឹងរូបភាពនេះ គឺនារីដែលជាមិត្តស្រីនោះ គាត់បានដើរខាងមុខ ហើយងាកមកខាងក្រោយដើម្បីនិយាយជាមួយមិត្តប្រុសរបស់ពួកគេ របស់នាងអញ្ចឹងបុរសម្នាក់នោះគាត់ដើរខាងក្រោយ ហើយដៃរបស់គាត់គឺយួរថង់មួយ ដែលជាថង់អាវគាត់ទើបតែទិញអម្បាញ់មិញអញ្ចឹងបន្ទាប់ពីពួកគេបានទិញអាវរួចរាល់ហើយ ពួកគេក៏បណ្ដើរគ្នាទៅកន្លែងផ្សេងទៀត ដើម្បីទៅញ៉ាំអាហារ ឬក៏ទៅញ៉ាំអ្វីផ្សេងឬក៏ទៅទិញអីវ៉ាន់ដទៃទៀតដែលពួកគេត្រូវការ ដោយសារតែពួកគេបានទិញអាវដែលពួកគេពេញចិត្តរួចរាល់ហើយ ដូច្នេះនៅពេលដែលពួកគេបានទិញអាវដែលពួកគេស្រឡាញ់រួចរាល់ហើយ ពួកគេក៏បានចេញពីហាង ដើម្បីទៅរកកន្លែងផ្សេងទៀត ដើម្បីទៅញ៉ាំអាហារ ឬក៏ទៅផ្ទះរបស់ពួកគេវិញ

Going To Bed (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ ក្រោយពីគាត់ប្រាស់ខ្លួនគេងបន្តិចមក ប្រហែលជាគាត់ដោយសារតែគាត់អស់កម្លាំង អញ្ចឹងប្រហែលជាគាត់ដោយសារអស់កម្លាំងពេក ដោយគាត់មកពីក្រៅ ឬក៏គាត់ធ្វើការអស់កម្លាំងពេក គាត់គេងបន្តិច ក្រោយមកគាត់ក៏គេងលក់ អញ្ចឹងគាត់ក៏បានគេងលក់ ដោយយើងឃើញខ្យល់កង្ហារកំពុងតែបក់អញ្ចឹងគាត់បើកកង្ហារ ហើយគាត់គេងនៅលើគ្រែ អញ្ចឹងយើងឃើញខ្យល់កង្ហារកំពុងតែបក់មកលើគាត់ ហើយបុរសម្នាក់នោះគាត់ក៏បានគេងលក់ ដែលគាត់គេងឆាប់លក់ដោយសារតែគាត់អស់កម្លាំងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការគេងលក់ ដោយសារតែគាត់ត្រូវគិតច្រើន អញ្ចឹងគាត់អាចប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេង ដោយអ្នកខ្លះគាត់អាចសម្ងំគេងមួយម៉ោង ឬក៏កន្លះម៉ោង មុននឹងគាត់អាចគេងលក់បាន ដោយសារតែគាត់នឹកគិតរឿងផ្សេងដែលគាត់បានធ្វើពីថ្ងៃ ឬក៏គាត់គិតថាតើថ្ងៃស្អែកគាត់នឹងត្រូវធ្វើអ្វីទៀតចំណែកឯក្មេងប្រុសម្នាក់នេះ ដោយសារតែគាត់អស់កម្លាំងខ្លាំងពេក និងដោយសារតែគាត់ងងុយគេងផង ដូច្នេះនៅពេលដែលគាត់គេងបានបន្តិច គឺគាត់បានគេងលក់ គឺគាត់អត់ប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេងដូចគេដទៃទៀតនោះទេអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺក្មេងប្រុសម្នាក់នោះគាត់ក៏បានគេងលក់

Doing The Dishes (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ក្មេងប្រុសម្នាក់នោះ បន្ទាប់ពីគាត់យកចានដែលលាងរួចទៅឲ្យស្ត្រីដែលជាអ្នកលក់មីនោះរួចរាល់ហើយ គាត់ក៏បានមកអង្គុយដើម្បីលាងចានដទៃទៀត អញ្ចឹងគាត់បានលាងចានផ្សេងទៀតដែលប្រឡាក់ ព្រោះថាមីនោះគឺអត់ទាន់ឈប់លក់ទេ គឺគាត់នៅតែលក់បន្ត ហើយអតិថិជនរបស់គាត់នៅតែបន្តចូលដដែល ដូច្នេះគាត់នៅតែបន្តលាងចានដែលប្រឡាក់ អញ្ចឹងគាត់ដើរប្រមូលពីតុណាដែលអតិថិជនញ៉ាំរួចរាល់ គាត់ដើរប្រមូលចានពីលើតុនោះ ហើយមកលាងបន្តទៀត ដែលនៅក្នុងរូបភាពនេះ យើងឃើញថា គាត់កំពុងតែអង្គុយ ហើយកៀបចានរបស់គាត់ដែលប្រឡាក់ទៅនឹងជង្គង់ដើម្បីលាង ក៏ប៉ុន្តែគាត់បានគិតទៅដល់ម៉ាស៊ីនលាងចានមួយ អញ្ចឹងគាត់គិតថាការលាងចានដោយដៃគឺវាហត់ និងប្រើកម្លាំងបន្តិច ហើយពេលខ្លះគឺយើងលាងអត់បានស្អាតនោះទេ ដូច្នេះហើយគាត់ក៏បានគិតទៅដល់ម៉ាស៊ីនលាងចាន គាត់គិតថាប្រសិនបើមានម៉ាស៊ីនលាងចានគឺងាយស្រួល គឺយើងគ្រាន់តែដាក់ចានចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងលាងសម្អាតចានរបស់គាត់បានយ៉ាងស្អាតតែម្ដង ដែលគាត់ពុំចាំបាច់ត្រូវប្រើកម្លាំងដើម្បីដុសចានរបស់គាត់ចុះឡើងហើយនិងជម្រះពីរ បីទឹកនោះទេ ព្រោះវាធ្វើឲ្យគាត់អស់កម្លាំងនិងហត់ អញ្ចឹងដោយសារតែគាត់ជាក្មេង អញ្ចឹងគាត់អត់សូវមានកម្លាំងច្រើន ដូច្នេះគាត់តែងតែគិតទៅដល់ម៉ាស៊ីន ដើម្បីឲ្យមានបង្កភាពងាយស្រួលដល់គាត់ក្នុងការធ្វើការម្យ៉ាងវិញទៀត ជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងអត់ឲ្យប្រើប្រាស់ក្មេង ដើម្បីធ្វើការធ្ងន់ធ្ងរនោះទេ អញ្ចឹងប្រសិនបើមានការប្រើប្រាស់កម្លាំងពលកម្មក្មេងគឺជារឿងខុសច្បាប់ ដូច្នេះយើងអត់ប្រើប្រាស់ក្មេងដើម្បីធ្វើការងារធ្ងន់ធ្ងរនោះទេប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់គ្រាន់តែមកលាងចាន ដូច្នេះវាមិនមែនជាការងារធ្ងន់ធ្ងរនោះទេ អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់មកលាងចាននៅពេលទំនេរ ឬក៏ពេលល្ងាច បញ្ចប់ពីការសិក្សា បន្ទាប់ពីការសិក្សារបស់គាត់ គាត់គ្រាន់តែមករកលុយ ឬក៏គាត់គ្រាន់តែមករកលុយដើម្បីចិញ្ចឹមជីវិត ដោយការលាងចានតាមរទេះគុយទាវតែប៉ុណ្ណោះ អញ្ចឹងការងារនេះមិន[មាន] មិនមែនជាការងារដែលខុសច្បាប់នោះទេ ហើយគាត់គឺជាក្មេងម្នាក់ដែលល្អ ដែលគាត់ចេះរកលុយដោយខ្លួនឯង ដោយគាត់មិនយកពេលវេលាទៅដើរលេងផ្ដេសផ្ដាសជាមួយនឹងមិត្តភក្តិ តែគាត់យកពេលវេលាទំនេររបស់គាត់ ដើម្បីមករកលុយផ្គត់ផ្គង់គ្រួសាររបស់គាត់ ក៏ដូចជាផ្គត់ផ្គង់ការសិក្សារបស់គាត់ផងដែរ

Khmer New Year (Sakanan) — 10


បន្ទាប់មករូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា មានក្មេងចំនួននាក់ បាទ គាត់កំពុងតែរត់លេងទឹក បាទ អញ្ចឹងនៅពេលដែលក្នុងថ្ងៃចូលឆ្នាំ គឺ យើងមានពិធីច្រើន ដូចជាស្រង់ព្រះ ដូចជាការលេងល្បែងប្រជាប្រិយ ហើយស្រង់ព្រះគឺយើងលេងជាមួយនឹងទឹក ដូច្នេះ បន្ទាប់ពីយើងស្រង់ព្រះឲ្យអ្នកមានគុណ ឬក៏ឲ្យចាស់រួចរាល់ហើយ យើងក៏បានយកទឹកមកជះដាក់គ្នាលេង អញ្ចឹងយើងលេងទឹកដោយជះដាក់គ្នាទៅវិញទៅមក ហើយការលេងបែបនេះ គឺយើងមិនប្រកាន់គ្នានោះទេ ព្រោះថាជាថ្ងៃចូលឆ្នាំថ្មី គឺយើងសប្បាយ យើងលាងជម្រះខ្លួនឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យជ្រះនូវភាពចង្រៃ ឬក៏រឿងរ៉ាវអាក្រក់ទាំងប៉ុន្មានឲ្យទៅតាមទឹកទាំងអស់ដូចនៅក្នុងរូបភាពនេះ យើងឃើញថា មានក្មេងស្រីម្នាក់ បាទ ក្មេងស្រីនោះ គាត់ពាក់អាវដៃខ្លីពណ៌ទឹកក្រូច ស្លៀកខោជើងខ្លីពណ៌ ក្មេងស្រីនោះអាយុប្រហែលជា ១៥ ឆ្នាំ ឬក៏ ១០ ឆ្នាំ គាត់ចងសក់ទីទុយ បាទ គាត់ចងសក់ទីទុយ ដោយដៃទាំងពីររបស់គាត់កាន់ធុងទឹកពណ៌បៃតងមួយ អញ្ចឹងគាត់កាន់ធុងទឹក ហើយគាត់រត់មកជះទឹកដែលនៅក្នុងធុងនោះ ទៅដាក់ក្មេងប្រុសម្នាក់ បាទ យើងឃើញក្មេងប្រុសម្នាក់នោះ គឺគាត់ដោះអាវ គាត់មិនមានពាក់អាវនោះទេ ហើយគាត់ស្លៀកខោជើងខ្លីពណ៌ ដោយដៃរបស់គាត់កាន់កាំភ្លើងបាញ់ទឹក អញ្ចឹងគាត់កាន់កាំភ្លើងបាញ់ទឹក ដោយលើកកាំភ្លើងនោះឡើងលើ ហើយដៃគាត់ទាំងពីរគឺលើកឡើងលើ ដោយដៃម្ខាងគាត់យកទៅបាំងមុខរបស់គាត់ ដោយគាត់មិនចង់ឲ្យទឹកមកទទឹកមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់លេងជះទឹក គឺគាត់នឹងសើមខ្លួនទាំងអស់ ដូច្នេះពេលខ្លះគាត់គ្រាន់តែយកដៃមកបាំងមុខ ដើម្បីកុំឲ្យទឹកចូលភ្នែកគាត់តែប៉ុណ្ណោះនៅខាងក្រោយក្មេងប្រុសម្នាក់នោះ យើងឃើញមានក្មេងប្រុសម្នាក់ទៀត កំពុងតែរត់មកលេងជាមួយគ្នាដែរ ដែលក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងខ្លីពណ៌លឿង ហើយក្មេងប្រុសម្នាក់នោះ គាត់ក៏កំពុងតែកាន់កាំភ្លើងបាញ់ទឹកមួយផងដែរគាត់កាន់កាំភ្លើងបាញ់ទឹក គឺដើម្បីបាញ់ទឹកលេងជាមួយនឹងក្មេងដទៃទៀតដែលនៅក្នុងភូមិ បាទ ពួកគេទាំងអស់គ្នារត់លេងយ៉ាងសប្បាយរីករាយ ដោយយើងឃើញទឹកមុខរបស់ពួកគេគឺញញឹម និងសប្បាយដោយការលេងទឹកនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្ដងហើយនៅក្បែរនោះ យើងឃើញថា មានសត្វឆ្កែមួយកំពុងតែរត់នៅក្បែរក្មេងស្រី អញ្ចឹងថ្ងៃចូលឆ្នាំមិនត្រឹមតែសប្បាយតែមនុស្សទេ សូម្បីតែសត្វក៏សប្បាយដែរ ព្រោះយើងទាំងអស់គ្នាគឺលេងសប្បាយជាមួយនឹងគ្នា ជាមួយនឹងទឹកនោះតែម្ដង