KhmerPronunciationEnglish/Notes#occ
។ល។ laʔ etc., and so forth, and so on 10/10

Link to overview page
Link to dictionary

Expressing fear — Cultural note


នៅខ្មែរ មានអបិយជំនឿជាច្រើន ហើយប្រជាជនមួយចំនួនធំជឿថាមានខ្មោច ព្រាយ បីសាច អារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិពួកគេខ្លាចបារមីអរូបីទាំងនោះ ក្រែងពួកគេធ្វើលើសលស់ដោយមិនដឹងខ្លួនពួកគេខ្លាចត្រូវអំពើ ខ្លាចបាប ខ្លាចត្រូវគេដាក់បណ្ដាសា ខ្លាចឆុង ។ល។

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Expressing joy — Cultural note


ការដើរលេងទៅរមណីយដ្ឋានមានធម្មជាតិ ហើយបរិភោគអាហារជុំគ្នា និង អង្គុយនិយាយគ្នាលេង គឺជាការកម្សាន្តមួយបែបនៅខ្មែរវាដូចជាពិចនិចដែរ ប៉ុន្តែភាគច្រើនគេមិនយកអាហារខ្លួនឯងទៅទេ គឺបរិភោគអាហារដែលទិញនៅទីនោះតែម្ដងរមណីយដ្ឋាន មានដូចជា កៀនស្វាយ គីរីរម្យ ។ល។

Saying “Have a good trip!” — Cultural note


ប្រទេសដែលប្រជាជនខ្មែរឧស្សាហ៍ទៅដើរលេង មានប្រទេសថៃ ចិន ។ល។ ប៉ុន្តែ មិនសូវមានអ្នកទៅលេងប្រទេសជប៉ុនទេ ពីព្រោះថ្លៃធ្វើដំណើរនិងការចាយវាយក្នុងប្រទេសជប៉ុនត្រូវការប្រាក់ច្រើនម្យ៉ាងទៀត ក៏មានអ្នកដែលទៅប្រទេសថៃ ចិន វៀតណាម ជាដើម ដើម្បីព្យាបាលជំងឺ ពីព្រោះនៅប្រទេសកម្ពុជាមិនទាន់មានការរីកចំរើនគ្រប់គ្រាន់ផ្នែកវេជ្ជសាស្ត្រ

Complimenting someone — Cultural note


ពាក្យថា បញ្ជោរ មានន័យថា និយាយសរសើរនរណាម្នាក់អំពីអ្វីដែលមិនពិត ដូចជា មិនស្អាតក៏សរសើរថាស្អាត ។ល។ រីឯ អ្នកដែលចូលចិត្តស្ដាប់ពាក្យបញ្ជោរ គេហៅថាមនុស្សស៊ីជោរហើយក៏មានមនុស្សដែលនៅមុខសរសើរ នៅក្រោយនិយាយដើមដែរផ្ទុយទៅវិញ ក៏មានមនុស្សដែលមិនចេះសរសើរនរណា ទោះគេធ្វើបានល្អក៏ដោយ

Establishing guidelines and deadlines for the completion of actions — Cultural note


នៅប្រទេសជប៉ុន នៅពេលគេកំណត់ថ្ងៃផុតកំណត់ផ្សេងដូចជា ការទទួលពាក្យសុំ ការដាក់ការងារឲ្យបំពេញ ជាដើម ភាគច្រើនគេមានទម្លាប់កំណត់ទាំងម៉ោងថែមទៀត ឧទាហរណ៍ត្រឹមថ្ងៃទីខែកញ្ញា ម៉ោង ១២ ថ្ងៃត្រង់។ល។ រីឯនៅប្រទេសកម្ពុជា គេមិនទម្លាប់កំណត់ដល់ម៉ោងនោះទេ គឺត្រឹមថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ ឬក៏ថាពេលព្រឹក ពេលល្ងាចជាដើម

Expressing thirst — Cultural note


នៅប្រទេសកម្ពុជា មានអាកាសធាតុក្ដៅស្ទើរពេញមួយឆ្នាំ ដូច្នេះមានតូបលក់ភេសជ្ជៈហាងកាហ្វេជាច្រើនទឹកអំពៅមានរសជាតិផ្អែម ជាភេសជ្ជៈពេញនិយមតាំងពីដើមមកភេសជ្ជៈកំប៉ុងដែលជនជាតិខ្មែរស្គាល់ច្រើនជាងគេគឺកូកា ហ្វាន់តា ប៉ិបស៊ី ទឹកផ្លែឈើ ដូចជាទឹកត្រឡាច ទឹកចាហួយ ។ល។ លក្ខណៈពិសេសរបស់ហាងកាហ្វេដែលជនជាតិខ្មែរចូលចិត្តគឺហាងកាហ្វេមានម៉ាស៊ីនត្រជាក់ មានវ៉ាយហ៉្វាយលេងអ៊ីនធឺណិត ហើយអាចអង្គុយបានយូរ

Identifying items or people 2 — Cultural note


ពាក្យថា អា ដាក់នៅពីមុខឈ្មោះ ប្រើសម្រាប់តែហៅអ្នកដែលមានអាយុតិចជាងស្មើប៉ុណ្ណោះវាក៏បង្ហាញភាពស្និទ្ធស្នាលផងដែរប៉ុន្តែ ប្រជាជនខ្មែរធ្លាប់ហៅអ្នកកំប្លែងអាជីព ដោយប្រើពាក្យ អា នៅពីមុខឈ្មោះរបស់ពួកគាត់វាជាការមិនគួរសមនិងធ្លាប់ទទួលបានការរិះគន់ ដូច្នេះ គេបានប្ដូរមកហៅអ្នកកំប្លែង ដោយភ្ជាប់ពាក្យ នាយ ពីមុខវិញអ្នកកំប្លែងល្បីនៅប្រទេសខ្មែរ រួមមាន នាយកុយ នាយក្រឹម នាយចាបចៀន ។ល។ ឈ្មោះទាំងនេះគ្រាន់តែជាឈ្មោះហៅក្រៅរបស់ពួកគាត់ប៉ុណ្ណោះ

Greetings and leave takings 1 — Cultural note


ពេលនិយាយថា ជម្រាបសួរ ជម្រាបលា ជនជាតិខ្មែរតែងលើកដៃសំពះបង្ហាញពីការគោរពប៉ុន្តែ នៅពេលនិយាយថា សួស្ដី គឺមិនលើកដៃសំពះទេនៅពេលជួបគ្នាដំបូង គឺមិនដឹងពីអាយុរបស់គ្នាទេដូច្នេះ មនុស្សភាគច្រើនតែងតែហៅគ្នាថា បង ជាការគួរសមក្រៅពីពាក្យថា បង យើងអាចហៅទៅតាមអាយុ ដូចជា មីង ពូ អ៊ំ យាយ តា ។ល។ ជំនួសឲ្យពាក្យថា ឯង យើងអាចហៅឈ្មោះគេតែម្ដងជនជាតិខ្មែរខ្លះនៅតាមខេត្ត ប្រើពាក្យថា គាត់ ជំនួសឲ្យពាក្យថា ឯង

Asking for repetition — Cultural note


នៅពេលយើងចង់ឲ្យអ្នកដែលមានអាយុច្រើនឋានៈខ្ពស់ជាងនិយាយម្ដងទៀត យើងមិនអាចប្រើពាក្យថាហាអីគេ?” បានទេយើងអាចសួរគាត់ដោយផ្ដើមពីបាទ/ចាស?” រួចសួរថាមានប្រសាសន៍ថាម៉េច ...?” មាននិយាយថាម៉េច ...?”។ ជំនួស ... ដោយពាក្យហៅដូចជា បង លោកគ្រូ លោកអ៊ំ ។ល។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារដូចជាឪពុកម្ដាយ បងប្រុស បងស្រី ដែលជាមនុស្សជិតស្និទ្ធ ជនជាតិខ្មែរប្រើភាសាដូចពេលប្រើជាមួយមិត្តភក្តិអីចឹងដែរ