KhmerPronunciationEnglish/Notes#occ
វិធី viʔtʰii 1. method, style, arrangement
2. ceremony, ritual
19/9

Link to overview page
Link to dictionary

Expressing surprise — Cultural note


តើអ្នកបំបាត់ត្អើកដោយវិធីណា? នៅខ្មែរ មានការប្រើវិធីនិយាយឲ្យអ្នកកំពុងត្អើកនោះភ្ញាក់ផ្អើលនិងភ័យ អ្នកនោះនឹងបាត់ត្អើកដូចជា កុហកថាភ្លេចបាត់របស់ដែលសំខាន់ខ្លាំងកុំភ្លេចសាកល្បងវិធីនេះនៅពេលអ្នកជួបអ្នកកំពុងត្អើក

Expressing concern for other people's welfare — Cultural note


ប្រេងកូឡាឬក៏ប្រេងខ្យល់គឺជាថ្នាំប្រចាំគ្រួសារនៅប្រទេសកម្ពុជាគេលាបវានៅពេលចុកពោះ ឈឺក្បាល ឈឺសាច់ដុំ មូសខាំ វិលមុខ រួយជើង ហើមពោះជាដើមអាការៈមានដូចជា ក្ដៅខ្លួន មានអារម្មណ៍រងា អស់កម្លាំង គឺជាអាការៈគេហៅថា ខ្យល់កោសខ្យល់គឺជាវិធីព្យាបាលដោយប្រើសេនកោសលើខ្នង ដែលមានលាបប្រេងកូឡាដើម្បីព្យាបាលអាការៈខ្យល់

Saying “I don’t understand” — Additional dialogue


កញ្ញាធារី លំហាត់នេះ 2 + 2 x 3 ម៉េចក៏ស្មើនឹង 8 អីចឹង? មិនមែនស្មើ 12 ទេហ?
ធារីមើល! អូ បើមានសញ្ញាបូក ហើយសញ្ញាគុណអីចឹង យើងត្រូវធ្វើវិធីគុណមុន
កញ្ញាអត់យល់!
ធារីមានន័យថា យើងត្រូវយក 2 គុណនឹង 3 មុនអីចឹងវាមិនស្មើនឹង 6? រួចហើយ បានយកទៅបូកនឹង 2 តាមក្រោយអីចឹង 6 បូកនឹង 2 វាមិនស្មើនឹង 8?
កញ្ញាអូ អីចឹងទេ! យល់ហើយ!

Establishing guidelines and deadlines for the completion of actions — Additional dialogue


ដាណែតកណ្ណិកា! មើលអីគេហ្នឹង? ជក់ម៉េះ?
កណ្ណិកាកំពុងតែមើលវិធីដាក់ពាក្យរៀនម៉ាស្ទ័រទៅអូស្ត្រាលី
ដាណែតហ្នឹង? លក្ខខណ្ឌម៉េចខ្លះ?
កណ្ណិកាបំពេញដឺម៉ង់ដែលគេឲ្យបំពេញហ្នឹងហើយ សរសេរតែងសេចក្តីទំព័រ ដាក់លទ្ធផលប្រឡងថូហ្វល ... ឲ្យបានមុនថ្ងៃទីប្រាំពិល ខែប្រាំពិល ...
ដាណែតដឺម៉ង់ហ្នឹងយកពីណា?
កណ្ណិកាគេដាក់លីងឲ្យដោនឡូតតាស នៅនេះ! ហើយដល់ពេលរៀបចំហើយ គេឲ្យផ្ញើឲ្យគេតាមអនឡាញតែកន្លះខែទៀតហ្នឹង ធ្វើទាន់អត់ទេនៀក ...

Cutting One’s Finger (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ទៅជាសប្បាយចិត្តវិញ បាទ យើងឃើញថា គាត់ហាមាត់ញញឹម គាត់ញញឹម មើលទៅលើដៃស្ដាំរបស់គាត់ អញ្ចឹងដៃស្ដាំរបស់គាត់គឺមានរបួស ក៏ប៉ុន្តែរបួសរបស់គាត់បានរុំនឹងបង់បិទដំបៅរួចហើយ ដូច្នេះបានន័យថាគាត់បានការពារដៃរបស់គាត់ កុំឲ្យមានមេរោគចូលរួចហើយ ហើយឈាមរបស់គាត់ក៏ឈប់ហូរទៀតដែរ អញ្ចឹងគាត់នឹងលែងមានគ្រោះថ្នាក់ទៀតហើយ ដូច្នេះគាត់បានមើលដៃរបស់គាត់ ហើយគាត់សប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់គិតថា គាត់មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេបន្ទាប់ពីការមុតកាំបិតនេះ ព្រោះគាត់បានធ្វើចេះវិធីសង្គ្រោះបឋម បាទ គាត់ចេះវិធីសង្គ្រោះបឋម ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Grilled Fish (Sakanan) — 14


បន្ទាប់មកទៀតគឺរូបភាពទី ១៤ រូបភាពទី ១៤ គឺយើងឃើញថា បន្ទាប់ពីពួកគាត់រៀបចំម្ហូបរួចរាល់អស់ហើយ អញ្ចឹងពួកគាត់ទាំងពីរក៏ចាប់ផ្ដើមបើកកញ្ចប់បាយ អញ្ចឹងដោយសារតែគាត់អត់ដាំបាយទេនៅថ្ងៃនេះ ហើយគាត់ក៏អត់ធ្វើម្ហូបដែរ អញ្ចឹងគាត់ទិញបាយ និងម្ហូបមកពីខាងក្រៅ អញ្ចឹងដោយសារតែបច្ចុប្បន្នមនុស្សយើងរវល់ច្រើន ដូច្នេះយើងអត់មានពេលរៀបចំបាយម្ហូបខ្លួនឯងទេ បានន័យថាម្នាក់គឺធ្វើការនិងរៀន ហើយចូលមកដល់ផ្ទះយប់ជ្រៅពេក ដូច្នេះយើងអត់មានពេលធ្វើម្ហូបនិងដាំបាយញ៉ាំខ្លួនឯងទេ អញ្ចឹងវិធីដែលល្អមួយគឺការទិញមកទីខាងក្រៅដើម្បីញ៉ាំ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៤ គឺបុរសម្នាក់នោះ គាត់បានទិញត្រីនិងទិញបាយមកពីហាងដែលលក់នៅតាមផ្លូវ លក់នៅតាមចិញ្ចើមផ្លូវ ដើម្បីយកមកញ៉ាំ ដោយសារតែគាត់អត់មានពេលដាំបាយ និងអត់មានពេលធ្វើម្ហូបដោយខ្លួនឯង ហើយរូបភាពទី ១៤ នេះ រូបភាពទី ១៤ គឺគាត់កំពុងតែហែកកញ្ចប់បាយ អញ្ចឹងជាទូទៅ កញ្ចប់បាយគឺតែងតែមានសំបក ហើយនិងមានមាត់កញ្ចប់ អញ្ចឹងដើម្បីឲ្យចាក់បាយចេញពីកញ្ចប់នោះបាន យើងត្រូវតែហែកមាត់កញ្ចប់បាយចេញ អញ្ចឹងយើងឃើញគាត់បានទាញកញ្ចប់បាយឡើងលើ ទាញដើម្បីបកមាត់គម្របកញ្ចប់បាយឡើង ដើម្បីចាក់បាយចូលទៅក្នុងចាន

Rainy Season (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺយើងឃើញមានក្មេងប្រុសម្នាក់ គាត់កំពុងតែឈរនៅ តាមបង្អួច អញ្ចឹងប្រហែលជា នេះគឺជារូបភាពដែលនៅជនបទ ឬក៏នៅស្រុកស្រែចំការ អញ្ចឹងយើងឃើញមានក្មេងប្រុសម្នាក់ គាត់កំពុងតែឈរនៅក្បែរបង្អួច គាត់កំពុងតែឈរមើលទៅមកក្រៅ មកមើលភ្លៀងធ្លាក់អញ្ចឹងគាត់ឈរនៅក្នុងផ្ទះរបស់គាត់ ដោយគាត់ឈរសម្លឹងមកក្រៅតាមបង្អួចមើលភ្លៀងធ្លាក់ ដោយយើងឃើញនៅខាងក្រៅផ្ទះរបស់គាត់ គឺយើងឃើញមានពាងធំមួយ យើងហៅថាពាងអញ្ចឹងពាងធំនោះ គាត់កំពុងតែត្រង ត្រងទឹក ដើម្បីឲ្យមានទឹកចូលទៅក្នុងពាងដោយជាទូទៅនៅតាមទីជនបទ គឺយើងប្រើប្រាស់ទឹកភ្លៀង និយមប្រើប្រាស់ទឹកភ្លៀងអញ្ចឹងនៅពេលដែលយើងធ្វើផ្ទះ គឺដំបូលផ្ទះ គឺយើងតែងតែមានដាក់មួយ ដើម្បីបង្ហូរទឹកចូលទៅក្នុងពាងដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ យើងឃើញទឹកភ្លៀងកំពុងតែស្រក់នៅលើដំបូល ហើយទឹកដែលស្រក់នៅលើដំបូល បានហូរតាមចូលទៅក្នុងពាង ដោយយើងឃើញទឹកកំពុងតែហូរចូលទៅក្នុងពាង ដោយហូរតាមចូលទៅក្នុងពាង ដោយពេលនោះគឺជាមេឃភ្លៀង ដែលយើងឃើញនៅក្បែរពាងនោះ គឺយើងឃើញមានទឹកដក់ជាច្រើននៅលើដី អញ្ចឹងទឹកដក់នៅលើដីវានឹងបង្កទៅជាល្បាប់ ឬក៏ទៅជាភក់ ដែលធ្វើឲ្យយើងប្រឡាក់ នៅពេលដែលយើងជាន់ចំវាដូច្នេះមេឃភ្លៀងគឺធ្វើឲ្យដីទៅជាល្បាប់ ឬក៏ទៅជាភក់ អញ្ចឹងវាពិបាកនៅក្នុងការធ្វើដំណើរ និងនៅក្នុងការរស់នៅ ក៏ប៉ុន្តែដើមឈើនៅជិតនោះ គឺមានសភាពស្រស់បំព្រង ពណ៌បៃតង ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យដើមឈើគឺមានពណ៌បៃតងអញ្ចឹងនៅក្នុងរូបភាពនេះ គឺប្រហែលជានៅជនបទ ព្រោះយើងឃើញមានពាងធំមួយសម្រាប់ដាក់ទឹក ដែលជាទូទៅ គឺនៅជនបទគឺសម្បូរពាងសម្រាប់ដាក់ទឹក ដោយសារតែគាត់អត់មានម៉ាស៊ីនទឹក ម៉ាស៊ីនប្រើប្រាស់អញ្ចឹងដើម្បី វិធីដើម្បីយកទឹកភ្លៀង គឺយើងត្រូវប្រើ ដាក់នៅក្រោមដំបូល ដើម្បីឲ្យទឹកហូរចូល ពីលើដំបូលចូលមកក្នុង ហើយបង្ហូរចូលទៅក្នុងពាង

Rice (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញមានត្បាល់មួយ អញ្ចឹងត្បាល់សម្រាប់បុកស្រូវ ដោយត្បាល់នោះគឺយើងឃើញជាត្បាល់ជាន់ ដោយយើងធ្វើអំពីឈើ ដោយត្បាល់នោះគឺមានសសរពីរដើម សសរពីរដើមនោះចោះដោយដែកមួយ ហើយមានសសរមួយទៀតនៅកណ្ដាល ដែលមានរាងវែងបន្តិចផ្ដេកទៅមុខ អញ្ចឹងសសរទាំងពីរ ទាំងបីនោះ ភ្ជាប់គ្នាដោយដែកមូលមួយនៅកណ្ដាល ហើយនៅពេលដែលយើងឃើញសសរផ្ដេកនោះ គឺមានចុងម្ខាង គឺមានបណ្ដូល ដូច្នេះគឺ បណ្ដូលនោះ គឺជា យើងហៅថាអង្រែសម្រាប់បុកស្រូវ អញ្ចឹងត្បាល់នេះគឺជាប្រភេទត្បាល់ជាន់ ហើយយើងជាន់នៅចុងម្ខាង ដើម្បីឲ្យចុងម្ខាងទៀតបះ ហើយនៅក្រោមត្បាល់ផ្ដេក ឬក៏ឈើផ្ដេកនោះ គឺយើងឃើញមានត្បាល់មួយ ដែលមានរាងប្រហោងកណ្ដាល ដូច្នេះយើងដាក់ស្រូវចូលទៅក្នុងប្រហោងកណ្ដាលនោះ ហើយយើងជាន់អង្រែ ដើម្បីបុកស្រូវឲ្យចេញជាអង្ករ នេះគឺជាវិធីបុរាណសម្រាប់ធ្វើការបកគ្រាប់ស្រូវ ដើម្បីយកអង្ករ គឺយើងហៅថាបុកស្រូវដើម្បីយកអង្ករ អញ្ចឹងវិធីបុរាណនេះគឺវាពិបាកនៅក្នុងការប្រើប្រាស់បន្តិច ដោយសារតែយើងត្រូវប្រើប្រាស់កម្លាំងច្រើន ដើម្បីបកគ្រាប់ស្រូវ ដើម្បីយកអង្ករពណ៌ អញ្ចឹងដើម្បីមុននឹងបានអង្ករ គឺយើងត្រូវបុកស្រូវជាមុនសិន ដើម្បីឲ្យគ្រាប់ស្រូវទាំងនោះបែក ហើយចេញជាអង្ករមក ប៉ុន្តែបច្ចុប្បន្ននេះគឺគេប្រើម៉ាស៊ីន ដូចជាយើងឃើញនៅក្នុងរូបភាពទី ១១ ដដែល ដែលនៅខាងស្ដាំដៃ គឺជាម៉ាស៊ីនកិនស្រូវ អញ្ចឹងនៅសម័យបច្ចុប្បន្ន គេលែងប្រើត្បាល់ជាន់ ឬក៏ត្បាល់បុកស្រូវទៀតហើយ ដោយសារតែវាយូរនិងពិបាក ហើយប្រើប្រាស់កម្លាំងច្រើន ដូច្នេះគេប្រើម៉ាស៊ីនដើម្បីកិនស្រូវតែម្ដង អញ្ចឹងយើងគ្រាន់តែចាក់គ្រាប់ស្រូវរបស់យើង ដែលហាលរួច ដែលហាលស្ងួតរួច ចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងចាប់ផ្ដើមកិន ហើយបំបែកគ្រាប់ស្រូវដោយបកគ្រាប់ស្រូវចេញជាអង្ករភ្លាមអញ្ចឹងអង្ករគឺព័ទ្ធដោយគ្រាប់ស្រូវសំបកស្រូវ អញ្ចឹងនៅពេលដែលយើងបកសំបកស្រូវនោះចេញ នឹងមានអង្ករពណ៌នៅក្នុងនោះ អញ្ចឹងនៅពេលដែលយើងចាក់គ្រាប់ស្រូវដែលស្ងួត ចូលទៅក្នុងម៉ាស៊ីន ម៉ាស៊ីននឹងធ្វើការបកគ្រាប់ស្រូវនោះឲ្យចេញជាអង្ករពណ៌តែម្ដង គឺវាចំណេញពេល និងមិនសូវពិបាកដល់កម្លាំងមនុស្សផងដែរ ហើយសំបកស្រូវ ដែលបកចេញជាអង្ករហើយ វានឹងក្លាយទៅជាកន្ទក់ ដូច្នេះកន្ទក់គឺយើងអាចយកទៅចិញ្ចឹមសត្វផងដែរ ដូចជាសត្វជ្រូកគឺវាស៊ីកន្ទក់ ដែលជាសំបកស្រូវនោះឯង ហើយអង្ករគឺមនុស្សយកមកបរិភោគ ដូច្នេះនៅក្នុងរូបភាពទី ១១ គឺបង្ហាញអំពីការបកគ្រាប់ស្រូវពីវិធីបុរាណនិងវិធីសម័យ ដោយវិធីបុរាណ គេបកគ្រាប់ស្រូវ ដោយប្រើប្រាស់ត្បាល់បុកស្រូវ ឬក៏ត្បាល់ជាន់ រីឯសម័យ ឬក៏ពេលបច្ចុប្បន្ន គឺយើងប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ដូច្នេះការបកគ្រាប់ស្រូវគឺមានវិធីពីរ គឺប្រើប្រាស់វិធីបុរាណ និងប្រើប្រាស់វិធីសម័យ ឬក៏បច្ចុប្បន្ន ដោយប្រើប្រាស់ម៉ាស៊ីនកិនស្រូវ